ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី​ ចម​ ប្រសិទ្ធ​ អញ្ចេីញជាអធីបតី ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការ​ប្រព័ន្ធប្រព្រឹត្តកម្មទឹកស្អាត​(UFMembrane)ដល់​កងពលតូចថ្មើរជើងលេខ៥៣ ខេត្ត​បាត់ដំបង​

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី​ ចម​ ប្រសិទ្ធ​ អញ្ចេីញជាអធីបតី ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការ​ប្រព័ន្ធប្រព្រឹត្តកម្មទឹកស្អាត​(UFMembrane)ដល់​កងពលតូចថ្មើរជើងលេខ៥៣ ខេត្ត​បាត់ដំបង​

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី​ ចម​ ប្រសិទ្ធ​ អញ្ចេីញជាអធីបតី ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការ​ប្រព័ន្ធប្រព្រឹត្តកម្មទឹកស្អាត​(UFMembrane)ដល់​កងពលតូចថ្មើរជើងលេខ៥៣ ខេត្ត​បាត់ដំបង​

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត​ចម​ ប្រសិទ្ធ​ ទេសរដ្ឋមន្រ្តី​រដ្ឋមន្រ្តី​ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និង​នវានុវត្តន៍​ នៅរសៀលថ្ងៃទី​១២​ ខែមីនា​ ឆ្នាំ​២០២៣​ បានអញ្ជេីញ​ជាអធិបតី​ក្នុង​ពិធីសម្ពោធដាក់ឱ្យដំណើរការប្រព័ន្ធប្រព្រឹត្តកម្មទឹកស្អាត(UF Membrane)​ដល់កងពលតូចថ្មើរជើងលេខ៥៣ ស្ថិត​នៅភូមិកំប្រង់ ឃុំតាក្រី ស្រុកកំរៀង​ ខេត្ត​បាត់ដំបង​ ។

បន្ទាប់​ពី​លោកឧត្តមសេនីយ៍ត្រី កែវ សេងលន មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣ នៃយោធ​ភូមិភាគទី៥​ បានឡើង​ថ្លែង​សុន្ទរកថា​ស្វាគមន៍​ ធ្វេី​របាយការណ៍​ និងថ្លែងអំណរ​គុណ​ដ៏​ជ្រាលជ្រៅ​ដល់ឯកឧត្តម​កិត្តិសេដ្ឋាបណ្ឌិត​ ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ និងលោកជំទាវ​ ដែលបានផ្តល់អំណោយជាប្រព័ន្ធប្រព្រឹត្តកម្មទឹកស្អាត (UF Membrane)​ ដ៏មានសារ:សំខាន់​សម្រាប់ផ្គត់ផ្គង់ទឹកស្អាតប្រេី​ប្រាស់​ដល់កងទ័ព​ និងគ្រួសារ​ ហេីយលោកបណ្ឌិត​ Cai Yunlong​ ប្រធានក្រុមហ៊ុន Micro Purification Science and Technology Cambodia Co., Ltd.​ ជាក្រុមហ៊ុនទទួលការសាងសង់​ បានមានប្រសា​សន៍លេីកឡេីងពីសារ:សំខាន់​និងគុណប្រយោជន៍​នៃប្រព័ន្ធប្រព្រឹត្តកម្មទឹកស្អាត (UF Membrane)​ជំនាន់ទី​២​រួចមក​ ឯកឧត្តម​កិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ បានអញ្ជេីញ​មានប្រសាសន៍​សំណេះ​សំណាល​ជាមួយ​នាយទាហាន​ ពលទាហាន​ និងគ្រួសារកងទ័ព​ប្រមាណ​ជាង៦០០នាក់​ ដោយបានសម្តែងនូវក្តីសោមន្សរីករាយ​ក្នុងពិធី​ប្រគល់ជូននិងដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធប្រព្រឹត្តកម្ម ទឹកស្អាត​ និងបាន​នាំ​មកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសូមថ្លែងអំណរគុណចំពោះអាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋនៅទីនេះ ដែលជានិច្ចជាកាល តែងគាំទ្រដល់ការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្តេចតេជោ នាយករដ្ឋមន្ត្រីជាប្រមុខ ហើយបានសាមគ្គី ឯកភាពគ្នា ការពារបាននូវសុខសន្តិភាព ថែរក្សាបានស្ថិរភាព​សង្គម ស្ថិរភាពនយោបាយនៅគ្រប់កាលៈទេសៈ។ ដោយសារកត្តាសុខសន្តិភាពនេះហើយ ទើបយើងមានឱកាសមាស អាចអភិវឌ្ឍន៍ខ្លួនយើង និងប្រទេសជាតិរបស់យើងឱ្យសម្បូរណ៍សប្បាយ ដូចបច្ចុប្បន្ននេះ ហើយនឹងបន្តការអភិវឌ្ឍន៍នេះ ទៅមុខទៀតឥតឈប់ឈរ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ សូមកោត​សរសើរចំពោះវីរភាព និងស្មារតីរបស់បងប្អូនយើង មិនត្រឹមតែជាកម្លាំងស្នូលជួរមុខក្នុងកិច្ចការពារ ទឹកដីនិងព្រំដែនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមនូវការងារសង្គមជាច្រើនទៀត ជាពិសេសការជួយ​សង្រ្គោះ ប្រជាពលរដ្ឋក្នុងអំឡុងពេលដែលជួបប្រទះនូវគ្រោះមហន្តរាយនានា ដូចជាខ្យល់កន្រ្តាក់ និងទឹកជំនន់ ជាដើម ដូចលោកឧត្តមសេនីយ៍ត្រី កែវ សេងលន បានរាយការណ៍ជូនអង្គពិធីមុននេះបន្តិច។ លើសពីនេះ ខ្ញុំក៏សូមចូលរួមសំដែងនូវមោទនភាពចំពោះភាពម្ចាស់ការរបស់កងពលតូចថ្មើរជើងលេខ​៥៣ ដែលក្រៅពីការទទួលបាននូវជំនួយពីរាជរដ្ឋាភិ​បាល និងអំណោយពីសប្បុរសជននានា កងពលតូច​ក៏បានកែឆ្នៃនិងកសាង បាននូវសមិទ្ធផលជាច្រើនទៀតដោយខ្លួនឯង ដែលនេះជាគំរូដ៏ល្អដល់អង្គភាព​នានា។

ឯកឧត្ដម​កិត្តិសេដ្ឋាបណ្ឌិត​ ទេសរដ្ឋមន្រ្តី​ បានបញ្ជាក់​ថា​៖ការផ្គត់ផ្គង់ទឹកស្អាត គឺជាកិច្ចការចម្បងមួយ សំដៅឆ្លើយតបទៅនឹងតម្រូវការជាមូលដ្ឋាននៃជីវភាពប្រចាំថ្ងៃរបស់យើងទាំងអស់គ្នា និងការប្រកបរបរអាជីវកម្មផ្សេងៗ ដែលពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែមាន​កំណើន​ឥតឈប់ឈរ ដើរស្របគ្នាទៅនឹងការរីក​ចម្រើននៃសេដ្ឋកិច្ចជាតិ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ បានលេីកឡេីងពីបុរេលក្ខខ័ណ្ឌ​ ចំនួន​៤យ៉ាងរបស់រាជរដ្ឋាភិបាលស្តីពីទឹកស្អាត​ ​គឺទឹកត្រូវមានគុណភាព សុវត្ថិភាព និរន្តភាព និងថ្លៃសមរម្យ​ ។ ក្នុងនោះ ការគិតគូរដល់បងប្អូនកងកម្លាំងដែលបានឈរជើងការពារជាតិមាតុ​ភូមិ និងទីតាំងហ្វឹកហ្វឺននានាក៍ត្រូវបានយកចិត្តទុកដាក់ ខ្ពស់ផងដែរ​ ពីព្រោះ​កងទ័ព​ជាកលាំងស្នូលការពារជាតិ​ ត្រូវ​តែមានសុខភាពរឹងមាំ​ និងកំលាំងស្មារតីភ្លឺថ្លា​។ ជាក់​ស្តែង​នៅទឹកដីខេត្តបាត់ដំបងយើងនេះ កាលពីថ្ងៃទី​៣០ ខែសីហា ឆ្នាំ២០២០ ខ្ញុំនិងភរិយាបានប្រគល់ជាអំណោយនូវប្រព័ន្ធប្រព្រឹត្តកម្មទឹកស្អាត UF Membrane ជូនបងប្អូនកងទ័ពនៅទីលានហ្វឹក​ហ្វឺន​បាញ់គ្រាប់ពិត មរតកតេជោ សែន ភ្នំវាលចាប ស្ថិត​នៅ​ភូមិកណ្តាលស្ទឹង ឃុំអណ្តើកហែប ស្រុករតនៈ​មណ្ឌល ខេត្តបាត់ដំបង ដែលមាន​សមត្ថភាពផលិត​ទឹកស្អាតបានប្រមាណ ៥០ម៉ែត្រ​គូប​/ថ្ងៃ។ ថ្ងៃនេះ ខ្ញុំនិងភរិយា មានសោមនរីករាយដោយបាន​រៀបចំនិងប្រគល់ជាអំណោយនូវប្រព័ន្ធប្រព្រឹត្តកម្មទឹកស្អាត UF Membrane មួយទៀត​ដែលជាបច្ចេកវិទ្យារបស់ប្រទេសចិន​ជំនាន់ទី២​ កាន់តែមានភាពស្វ័យប្រវត្តិ​ និងគុណភាពកាន់តែប្រសេីរជូនបងប្អូនកងទ័ពយើងដែលស្នាក់​នៅក្នុងបន្ទាយនៃកងពលតូច ថ្មើរជើងលេខ៥៣ ដែលមានសមត្ថភាពផលិតទឹកស្អាតបាន ១០០ម៣/ថ្ងៃ

Kar Mih, [3/13/2023 11:09 AM]

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ សូមអរគុណ​ចំពោះរដ្ឋបាលខេត្ត​បាត់ដំបង, មន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តបាត់ដំបង, អង្គភាពរដ្ឋាករទឹកខេត្តបាត់ដំបង និងកងពលតូចថ្មើជើងលេខ៥៣ ដែលបាន​សម្របសម្រួលនិងបង្កលក្ខណៈងាយស្រួលដល់ការដឹកជញ្ជូន និងតម្លើងប្រព័ន្ធនេះដោយរលូននិងជោគ​ជ័យ ។

ចំពោះសំណើរបស់ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាកទី៥​ និងលោកឧត្តមសេនីយ៍ត្រី កែវ សេងលន មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣ ឲ្យជួយឧបត្ថម្ភ​ ប្រព័ន្ធ​ប្រព្រឹត្តកម្ម​ប្រភេទ​ដូចគ្នា​នេះ​ ដល់កងពលតូចថ្មេីជេីងលេខ៥២​ នៅតំបន់សេកសកឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត​ ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ និងលោកជំទាវ​ សូមផ្តល់ជូនតាមសំណូមពរ​។ ស្របជាមួយគ្នានេះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ ក៏សូមឱ្យបងប្អូនយើងយកចិត្តទុកដាក់ក្នុងការថែរក្សា និងដំណើរការប្រព័ន្ធនេះឱ្យស្របទៅតាមលក្ខណៈ​បច្ចេកទេសដែលក្រុមហ៊ុនបានណែនាំ ដើម្បីធានានូវប្រសិទ្ធភាពដំណើរការនិងអាយុកាលរបស់ប្រព័ន្ធបានយូរ អង្វែង។

ដោយមានបទពិសោធន៍​ ជាមួយ​កងពលតូចអន្តរាគមន៍​លេខ៣១​ ដែលជាអង្គភាពចងសម្ព័ន្ធមត្រីភាពនឹងគ្នា​ នៅតំបន់ភ្នំដំរីរមៀលខេត្តកំពត​ ទាក់ទង​នឹង​ការកែច្នៃដីទំនេរ​ បង្វែរ​ទៅចិញ្ចឹមសត្វឬដាំដុះ​ដំណាំ​សក្តានុពល​ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ ក៏បានផ្តល់អនុសាសន៍ឲ្យកងពល​ ពិនិត្យ​ពិចារណា​ដាំដំណាំហូបផ្លែ​ ដែលមានទីផ្សារ​ ដូចជា៖ផ្លែតាង៉ែន​ជាដេីម​ ដេីម្បីជាចំណូលបន្ថែម​សម្រាប់កងពល​ និងគ្រួសារ​កងទ័ព​យេីង ។

បន្ទាប់​មក​ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ បានអញ្ជេីញបំពាក់គ្រឿងឥស្សរិយយស​ មេដាយការងារ​ និងប័ណ្ណសរសេីរដល់មន្ត្រីរាជការ​ និងតំណាងក្រុមហ៊ុនសាងសង់​ ព្រមទាំងអញ្ជេីញកាត់ខ្សែបូរសម្ពោធ​ដាក់ឲ្យ​ដំណេីរ​ការ​​ប្រើប្រាស់​ប្រព័ន្ធប្រព្រឹត្តកម្មទឹកស្អាត (UF Membrane)​ និងចែកអំណោយជានិមិត្តរូប​នូវ​ សម្ភារៈ​ គ្រឿងឧបភោគ​-បរិភោគ​ និងថវិកា​ដល់អង្គភាពកងពល​ នាយទាហាន​ ពលទាហាន​ និងគ្រួសារ​កងទ័ព​ ផងដែរ​ ។