ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ អញ្ជេីញជាអធិបតីក្នុងពិធី “អបអរសាទរការប្រកាស ខេត្ត កំពតអស់មីន”

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ អញ្ជេីញជាអធិបតីក្នុងពិធី “អបអរសាទរការប្រកាស ខេត្ត កំពតអស់មីន”

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ អញ្ជេីញជាអធិបតីក្នុងពិធី “អបអរសាទរការប្រកាស ខេត្ត កំពតអស់មីន”

នៅសាលប្រជុំសាលាខេត្តកំពត នាព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជេីញជាអធិបតីក្នុងពិធី “អបអរសាទរការប្រកាស ខេត្តកំពតអស់មីន “ដែលមានការគាំទ្រពីគម្រោង សម្តេចតេជោសម្រាប់សកម្មភាពមីន ក្រោមមូលបទ “ ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម” ។

បន្ទាប់ពី ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុច អនុប្រធានទី១ អាជ្ញាធរមីន និងឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) មានប្រសាសន៍ស្វាគមន៍ និងធ្វេីរបាយការណ៍រួចមក ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធបានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីបុគ្គលិករបស់អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) ក្រោមការដឹកនាំរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ តាមការចង្អុរបង្ហាញពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធាន អាជ្ញាធរមីន បានបំពេញការងារទទួលជោគជ័យ ប្រកបទៅដោយផ្លែផ្ការ ធ្វើឲ្យសហគមន៍អន្តរជាតិ ទទួលស្គាល់នូវសមត្ថភាពលើការងារបោសសម្អាតមីននៅកម្ពុជា។

ទន្ទឹមនេះ ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិតក៏បានថ្លែងអំណរគុណដល់បណ្តាប្រទេសជាមិត្ត ដៃគូរអភិវឌ្ឍ អង្គការជាតិ អន្តរជាតិ និង សប្បុរសជននានា ដែលតែងតែជួយដល់រាជរដ្ឋាភិបាល តាមរយៈអាជ្ញាធរមីនក្តី និងដោយផ្ទាល់ក្តី ដោយបានផ្តល់នូវការឧបត្ថម្ភ គាំទ្រ ទាំងសម្ភារៈ ថវិកា និងបច្ចេកទេស សម្រាប់សកម្មភាពបោសសំអាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម នៅកម្ពុជាអស់រយៈពេលជាង ៣០ ឆ្នាំនេះ ។

ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិតសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះប្រតិបត្តិករបោសសម្អាតមីនជាតិ-អន្តរជាតិ ដែលមានអ្នកដោះមីនដ៏អង់អាចក្លាហាន ហ៊ានលះបង់គ្រប់យ៉ាង យកអាយុជីវិតទៅ ប្រថុយ នឹគ្រោះថ្នាក់ ដើម្បីជួយរំដោះ ដីស្រែចម្ការ និង ការពារអាយុជីវិតប្រជាពលរដ្ឋពីគ្រោះថ្នាក់ដោយ សារគ្រាន់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ដែល បានបន្សល់ទុក នៅពាសពេញដីនៅក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជាយើង។

ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានបន្តថា នៅឆ្នាំ១៩៩៨ តាមរយៈការអនុវត្តនយោបាយ ” ឈ្នះ -ឈ្នះ ” សង្រ្គាម រ៉ាំរ៉ៃ រាប់ទសវត្ស ត្រូវ បានបញ្ចប់ រចនាសម្ព័ន្ធយោធា របស់កម្ពុជាប្រជាធិបតេយ្យត្រូវបានផ្តួលរំលំ ហើយប្រទេសជាតិក៏ទទួល បានមកវិញយ៉ាងពេញលេញនូវសុខសន្តិភាព ការ

ឯកភាពជាតិ និងបូរណភាពទឹកដី ដែលជាគន្លឹះដ៏សំខាន់សម្រាប់ប្រតិបត្តិករ បោសសម្អាតមីនយើងទាំងអស់ មានលទ្ធភាពចូលដល់គ្រប់ទីកន្លែង នៃទឹកដីកម្ពុជា ដោយគ្មានការភ័យខ្លាច។ ចំណុចនេះឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានរំលឹកនិងសង្កត់ធ្ងន់ថា៖អាជ្ញាធរមីន និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC)គឺកេីតឡេីងក្រោមគំនិតផ្តួចផ្តេីមដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី តាំងពីក្នុងដំណេីរការចរចារស្វែងរកសុខសន្តិភាពនៅកម្ពុជាមកម្លេះ ។ ដូច្នេះសម្តេចតេជោជាតួអង្គកំពូល ដែលស្ថិតនៅជាប់ជាមួយគ្រប់សកម្មភាពរបស់ជាតិធំៗជានិច្ច។ ការប្រកាសភាពអស់មីន និងការឈានទៅ សម្រេចបាននូវចក្ខុវិស័យ “កម្ពុជា គ្មានមីន ឆ្នាំ២០២៥“យេីងទាំងអស់គ្នាពិតជាមានការដឹងគុណមិនអាចបំភ្លេចបានទេ នូវមេដឹកនាំប្រទេសមួយរូបប្រកបដោយគតិបណ្ឌិត ឈ្លាសវៃ ម៉ឺងម៉ាត់ ក្លាហាន គឺស្ថាបនិកមគ្គុទ្ទេសន៍ឯក និងជាប្រតិបត្តិករនយោបាយឈ្នះ-ឈ្នះ គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វេីឲ្យកម្ពុជាមានសន្តិភាពពេញលេញ និងជួយសង្គ្រោះជីវិតប្រជាពលរដ្ឋពីគ្រោះថ្នាក់គ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម បានច្រេីនជាអតិបរមា ។

តាមរបាយការណ៌បានបញ្ជាក់ថា៖គិតត្រឹមឆ្នាំ២០២២ ប្រតិបតិ្តករជាតិ-អន្តរជាតិ បានបោសសម្អាត តាមគម្រោងអាទិភាពរបស់សហគមន៍លើផ្ទៃដីសង្ស័យ មានមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមចំនួន ២.៥៧៩ គីឡូម៉ែត្រក្រឡា ដោយរកឃើញ និងកំទេចចោលនូវ មីន ប្រឆាំងមនុស្សចំនួន ១.១៥៥.៤១៩ គ្រាប់មីន ប្រឆាំងរថក្រោះចំនួន ២៦.១៣៥ គ្រាប់ និងសំណល់ ជាតិផ្ទុះពីសង្គ្រាមចំនួន ៣.០៣៩.២១៩ គ្រាប់ ព្រមទាំង បានផ្តល់នូវអត្ថប្រយោជន៍ដល់ប្រជាជនកម្ពុជា ជាង ១០ លាន នាក់ ។

ដោយឡែក នៅខេត្តកំពត តាមរបាយការណ៍របស់អាជ្ញាធរមីនប្រតិបត្តិករបានធ្វើការបោសសម្អាត ទាំង ចម្ការមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមចាប់ពីឆ្នាំ ១៩៩៤ ក្នុងទំហំផ្ទៃដីសរុបចំនួន ២៥,៦៦៦,១៤១ ម៉ែត្រក្រឡា ស្មើនឹង ២៥២ ចម្ការមីន និងគ្រាប់ ដោយរកឃើញ និងបានកំទេចចោលមីនប្រឆាំងមនុស្សចំនួន ៤,៥៥៣ គ្រាប់មីនប្រឆាំងរថក្រោះចំនួន ១១ គ្រាប់ និងសំណល់ជាតិផ្ទុះផ្សេងទៀតចំនួន ២៨,៨៧២ គ្រាប់ ដោយមានអ្នកទទួលផលសរុបចំនួន ២២១,៤៤៣ នាក់ ដែល មានប្រតិបត្តិករ បី ចូលរួមបោសសម្អាត រួមមាន អង្គភាព ស៊ីម៉ាក់ មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព និង អង្គការ HALO Trust។

ទន្ទឹមនឹងនោះ អាជ្ញាធរមីន បានប្រកាសរាជធានីខេត្តចំនួន ១១ ជាខេត្តអស់មីន គឺខេត្ត ស្ទឹងត្រែង ខេត្តកែប ខេត្តព្រៃវែង រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តស្វាយរៀង ខេត្ត កំពង់ឆ្នាំង ខេត្តកណ្តាល និងខេត្តតាកែវ ហើយថ្ងៃនេះ យើងបាន និងកំពុងរៀបចំពិធីប្រកាសខេត្តកំពតអស់មីនទី១២

សូមបញ្ជាក់ថា៖ទោះបីខេត្តកំពត ប្រកាសអស់មីន ប៉ុន្តែ ខេត្តកំពត នៅបន្តមានផ្ទៃដីសង្ស័យមានសំណល់ ជាតិផ្ទុះពីសង្រ្គាម ៥៣២,១២៣ ម៉ែត្រក្រឡា ស្មើនឹង ១១ ចម្ការគ្រាប់ និង មានយុទ្ធភណ្ឌមិនទាន់ផ្ទុះដទៃ ទៀត ស្ថិតនៅរាយប៉ាយពេញ ខេត្តកំពត ដែលត្រូវមានការប្រុងប្រយ័ត្ននិងអប់រំយល់ដឹងបន្ថែម។