ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ ជួបប្រតិភូក្រុមហ៊ុន​ GREENTECH INC កូរ៉េ​ ស្តីពី​គម្រោង​បំពាក់​បច្ចេកវិទ្យា​ឆ្លាតវៃ​សម្រាប់​វិស័យ​ទឹកស្អាត​ នៅកម្ពុជា​

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ ជួបប្រតិភូក្រុមហ៊ុន​ GREENTECH INC កូរ៉េ​ ស្តីពី​គម្រោង​បំពាក់​បច្ចេកវិទ្យា​ឆ្លាតវៃ​សម្រាប់​វិស័យ​ទឹកស្អាត​ នៅកម្ពុជា​

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ ជួបប្រតិភូក្រុមហ៊ុន​ GREENTECH INC កូរ៉េ​ ស្តីពី​គម្រោង​បំពាក់​បច្ចេកវិទ្យា​ឆ្លាតវៃ​សម្រាប់​វិស័យ​ទឹកស្អាត​ នៅកម្ពុជា​

នៅព្រឹកថ្ងៃទី​២៨​ខែកក្កដា​ ឆ្នាំ​២០២២​ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត​ ចម​ ប្រសិទ្ធ​ ទេសរដ្ឋមន្រ្តី​ រដ្ឋមន្រ្តី​ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ បានទទួលជួប​ប្រតិភូ​ក្រុម​ហ៊ុន​GREENTECH INC នៃសាធារណរដ្ឋកូរ៉េ​ ដឹកនាំដោយ​លោក​ Tae-Yong Kwon ជាប្រធាន​ក្រុមដឹកនាំគម្រោង​ របស់​ក្រុមហ៊ុន​ GREENTECH INC​ នៅ​ទីស្តីការក្រសួង​ ជាជំនួបដោយផ្ទាល់និងតាមប្រព័ន្ធ​ អនឡាញ​ ។

គោលបំណងនៃជំនួបពិភាក្សា​បានផ្តោតការយកចិត្តទុកដាក់ទៅលេីការប្រេីប្រាស់បច្ចេកវិទ្យា​ឆ្លាតវៃ​ក្នុងការ​ដោះ​ស្រាយ​បញ្ហា​ប្រឈម​ និងពង្រឹង​ប្រសិទ្ធ​ភាព​នៃការគ្រប់​គ្រង​នៃការផ្គត់ផ្គង់ទឹកស្អាត​នៅទីក្រុងភ្នំពេញ​ ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ បាន​សម្តែង​ការស្វាគមន៍​ និងគាំទ្រពេញទំហឹងចំពោះគម្រោងខាងលេី​ និងចាត់ទុក​មានសារៈសំខាន់ណាស់​សម្រាប់បំពេញបន្ថែមនូវភាពខ្វះចន្លោះ​ និងជាផ្នែក​មួយ​នៃការលេីកស្ទួយការដាក់បញ្ចូលវិស័យ​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និង​នវានុវត្តន៍​ ក្នុងការ​អភិវឌ្ឍន៍​វិស័យ​ទឹកស្អាត​នៅកម្ពុជា​ ជាពិសេសជួយការលេីក​កំពស់កិត្តិនាមបន្ថែមទៀតដល់រដ្ឋាករទឹកស្វយ័តក្រុងភ្នំេពញ​ដែលកំពុងទទួលបាននូវពាន​រង្វាន់​លក្ខណៈអន្តរជាតិជាច្រេីនលេីការផលិតទឹកស្អាតនៅតំបន់អា​សុី​-​អាគ្នេយ៍​ ។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ បានបញ្ជាក់​ថា​ ការបំពាក់ប្រព័ន្ធ​បច្ចេកវិទ្យា​ឆ្លាតវៃ​លេីវិស័យ​ទឹកស្អាត​នេះ​ គឺជាប្រព័ន្ធដែលទំនេីប​ ដែលយេីងអាចត្រួតពិនិត្យដឹងទាន់ពេលវេលា​ ពីលំហូរសម្ពាធទឹក​ គុណភាព​ទឹក​ និងទឹកលេចធ្លាយជាដេីម​ ដោយអាចដោះស្រាយបានទាន់ពេលវេលា​ ដោយមិនសុីពេលស្វែងរក​ច្រេីនថ្ងៃ​ ក្នុងពេល​មានបញ្ហាកេីតឡេីង​។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត​ ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ មានជំនឿ​ថា​ គម្រោងនេះនឹងទទួលការសម្រេចពីរដ្ឋាភិបាលកូរ៉េឆាប់​ៗ​ ក្នុងជំនួយឥតសំណងក្រោមក្របខណ្ឌ​ ODA និងការសិក្សាពីសមិទ្ធិលទ្ធភាពបានជោគជ័យ​ ។

លោក​Tae-Yong Kwon ជាប្រធាន​ក្រុមដឹកនាំគម្រោង​ របស់​ក្រុមហ៊ុន​ បានលេីកឡេីងពីសាវតា និងភាពល្បី​ល្បាញរបស់ក្រុមហ៊ុន​ ដែលមានចំណែកទីផ្សារជាប់ចំណាត់ថ្នាក់លេខ១នៅកូរ៉េ​ ផ្នែក​ប្រព័ន្ធ​គ្រប់គ្រង​វិស័យទឹកស្អាត​ ។ លោក​ បានបង្ហាញជំហរមុតមាំក្នុងកិច្ចសហការអភិវឌ្ឃការបំពាក់បច្ចេកវិទ្យាឆ្លាតវៃ​ការគ្រប់គ្រង​វិស័យផ្គត់ផ្គង់ទឹកស្អាតជាជំហ៊ានដំបូង​នៅរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ​ ព្រមទាំងការបណ្តុះបណ្តាលធនធានមនុស្ស​ និងឈានទៅអភិវឌ្ឍនៅបណ្តាខេត្តនានាបន្តទៀត​ តាមសំណេីរ​របស់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ ។ ក្នុងនោះនៅសប្តាហ៍ក្រោយនេះ​ វិស្វករ​ចំនួន​៧រូប​របស់កូរ៉េ​ នឹង​មកធ្វេីការងារ​និងកិច្ចសហការជាមួយមន្ត្រីជំនាញរបស់កម្ពុជា​ ដេីម្បី​ជំរុញ​ល្បឿននៃការអនុវត្តគម្រោងនេះឲ្យបានជោគជ័យ។