ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង (ឧ.វ.ប.ន.) បានអនុញ្ញាតឲ្យ ឯកឧត្តមបណ្ឌិត PARK Jung-Wook ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ជួបសម្ដែងការគួរសម និងពិភាក្សាការងារ

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង (ឧ.វ.ប.ន.) បានអនុញ្ញាតឲ្យ ឯកឧត្តមបណ្ឌិត PARK Jung-Wook ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ជួបសម្ដែងការគួរសម និងពិភាក្សាការងារ

កាលពីថ្ងៃទី២៤ ខែ មេសា ឆ្នាំ ២០២៣ ក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (ឧ.វ.ប.ន.) ដឹកនាំដោយ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង (ឧ.វ.ប.ន.) បានអនុញ្ញាតឲ្យ ឯកឧត្តមបណ្ឌិត PARK Jung-Wook ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួង។

កិច្ចប្រជុំនេះដំណើរការយ៉ាងរលូន ហើយភាគីទាំងពីរមានការកោតសរសើរយ៉ាងខ្លាំងចំពោះកិច្ចសហការនាពេលបច្ចុប្បន្ន ហើយបានសន្យាថានឹងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាឲ្យបានកាន់តែច្រើនថែមទៀតទៅលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

ឯកឧត្តមបណ្ឌិត PARK Jung-Wook បាន អបអរសាទរ ក្រសួង (ឧ.វ.ប.ន.) ក្រោមការដឹកនាំរបស់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទទួលបានជោគជ័យក្នុងការរៀបចំទិវាជាតិ “វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍”លើកដំបូងរបស់ខ្លួន ។ ឯកឧត្តមបណ្ឌិតបានបន្តថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរចំពោះ ការលើកកម្ពស់ការអប់រំ និងការស្រាវជ្រាវ STEM ហើយឯកឧត្តមបណ្ឌិតចង់ស្វែងយល់បន្ថែមអំពីផែនការសម្រាប់ទិវាជាតិ វ.ប.ន. នៅឆ្នាំបន្ទាប់។ ឯកឧត្តមបណ្ឌិតក៏បានសង្កត់ធ្ងន់ថា វិស័យ វ.ប.ន. គួរតែភ្ជាប់ជាមួយឧស្សាហកម្ម ហើយកូរ៉េនឹងបន្តគាំទ្របន្ថែមទៀតនូវ ផែនទីបង្ហាញផ្លូវបច្ចេកវិទ្យា និងការគ្រប់គ្រងប្រព័ន្ធការស្រាវជ្រាវនិងអភិវឌ្ឍន៍ (R&D)។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ក៏បានកោតសរសើរចំពោះការគាំទ្ររបស់ប្រទេសកូរ៉េ និងបានចែករំលែកអំពីគម្រោងបង្កើតសួនវិទ្យាសាស្ត្រ និង ការរៀបចំទិវាជាតិ វ.ប.ន. និងពិព័រណ៍ វ.ប.ន. ។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតក៏បានអញ្ជើញក្រុមហ៊ុនកូរ៉េឲ្យចូលរួម ឲ្យបានច្រើនជាមួយនឹងទិវាជាតិ វ.ប.ន. និងពិព័រណ៍ វ.ប.ន. នៅឆ្នាំក្រោយ។