ឯកឧត្តមបណ្ឌិត ហ៊ុល សៀងហេង បានចូលរួមកិច្ចប្រជុំ COSTI-81 ដែលមានប្រទេសវៀតណាមជាអ្នកសម្របសម្រួល

ឯកឧត្តមបណ្ឌិត ហ៊ុល សៀងហេង បានចូលរួមកិច្ចប្រជុំ COSTI-81 ដែលមានប្រទេសវៀតណាមជាអ្នកសម្របសម្រួល

នាថ្ងៃទី១៣-១៤ ខែមិថុនា ឆ្នាំ២០២២ ក្រុមការងារលេខាធិការដ្ឋានជាតិសម្រាប់កិច្ចសហប្រតិបត្តិការអាស៊ានផ្នែក វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ (ASEAN-COSTI កម្ពុជា) នៃអគ្គនាយកដ្ឋានវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ (វ.ប.ន.) ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ហ៊ុល សៀងហេង បានចូលរួមកិច្ចប្រជុំ COSTI-81 ដែលមានប្រទេសវៀតណាមជាអ្នកសម្របសម្រួល។
នៅក្នុងកិច្ចប្រជុំនេះ កម្ពុជាបានផ្ដល់បទអន្តរាគមន៍ចម្បងៗរួមមាន៖
•  វឌ្ឍនភាពនៃការដឹកនាំរបស់កម្ពុជាលើការអនុវត្តគម្រោង «ASEAN Technology Management Hub» និងជំហានបន្ទាប់សម្រាប់សមាជិកអាស៊ានដើម្បីគាំទ្រ និងការដាក់ជាអាទិភាពសម្រាប់បន្តអនុវត្តឆ្នាំ២០២៣
•  និងការអនុវត្តគម្រោង «Feasibility Study of Technology Transfer Models for Project Related to SDG» ដែលជា « Priority Economic Deliverable» មួយក្នុងពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះ សម្រាប់កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅឆ្នាំ២០២២។
•  កិច្ចប្រជុំនេះបានសម្រេចឱ្យកម្ពុជាទទួលបន្ទុកជាសហដឹកនាំគម្រោងជាមួយព្រះរាជាណាចក្រថៃលើគម្រោង «Education in Science & Technology» ដែលជាគម្រោងមួយក្នុងចំណោមអាទិភាពសម្រាប់អនុវត្តឆ្នាំ២០២៣។