ឯកឧត្តម​កិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ ផ្តល់ជូន​អំណោយជាម៉ាស់ចំនួន១ម៉ឺន​ និងទឹកអាល់កុលចំនួន​៣០០លីត្រ​ ដល់រដ្ឋបាលខេត្តកំពង់ស្ពឺ

-------------------------------
នៅព្រឹកថ្ងៃទី​ ០៥​ ខែមិថុនា​ ឆ្នាំ២០២១​ នៅមណ្ឌលចត្តាឡីស័ក​ សំរោង​ទង​ ខេត្តកំពង់ស្ពឺ​ ឯកឧត្តម​កិត្តិសេដ្ឋាបណ្ឌិត​ ចម​ ប្រសិទ្ធ​ ទេសរដ្ឋមន្រ្តី​ រដ្ឋ​មន្ត្រី​ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ រួមជាមួយថ្នាក់ដឹកនាំ​និងមន្ត្រី​ក្រោមឱវាទក្រសួង​ បាននាំយកអំណោយជាម៉ាស់ចំនួន​១មុឺន​ម៉ាស​ និងទឹកអាល់កុលចំនួន១០​កាន​ ស្មេីនឹង​៣០០លីត្រ​ ជូនដល់រដ្ឋបាលខេត្ត​កំពង់ស្ពឺ​ ដឹកនាំដោយឯកឧត្តម​ វៃ​ សំណាង​ អភិបាលនៃគណ:អភិបាលខេត្តកំពង់ស្ពឺ​ ចូលរួម​ដោយលោកប្រធានមន្ទីរសុខាភិបាលខេត្ត​ និងមន្ត្រី​ក្រោមឱវាទ​មួយចំនួន ។ អំណោយទាំងអស់នេះ​ គឺដេីម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩​ ជាពិសេស​វិធានការ​“០៣កុំ​ ៣​ ការពារ​“ របស់ប្រមុខរាជរដ្ឋាភិបាល​ ហេីយដែលឯកឧត្តមអភិបាលខេត្តបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​ នូវជំនួយដ៏មានសារ:សំខាន់នេះ​ ។ ដោយឡែក​ លោក​នួន​ សុភ័ណ្ឌ ប្រធាន​មន្ទីរ​ ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ ខេត្ត​ កំពង់ស្ពឺ​ នាឱកាស​នោះ​ក៏បានឧបត្ថម្ភនូវម៉ាសចំនួន​ ៥ពាន់​ម៉ាស់​ ដល់​ឯកឧត្តម​កិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ ដេីម្បី​ បន្តចែកជូនដល់តំបន់គោលដៅមួយចំនួនទៀត​ តាមតម្រូវការជាក់ស្តែង ។ ជាមួយគ្នានេះ​ ឯកឧត្ដម​កិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ និង​ប្រតិភូអមដំណេីរក៏បានអញ្ជេីញចុះពិនិត្យការតបណ្តាញទឹកស្អាត​សម្រាប់ការប្រេីប្រាស់ក្នុងមណ្ឌលចត្តាឡីស័ក​សំរោងទង​ផងដែរ​ ។