- Home
- សាររដ្ឋមន្ត្រី
សាររដ្ឋមន្ត្រី
សូមស្វាគមន៍ និងថ្លែងអំណរគុណការចូលមកកាន់គេហទំព័ររបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។
គោលបំណងរបស់យើងខ្ញុំ គឺផ្ដល់ជូននូវសេវាគ្រប់យ៉ាង ដើម្បីបំពេញរាល់តម្រូវការ នៅក្នុងការប្រកបរបរអាជីវកម្ម និងវិនិយោគនៅកម្ពុជា ជូនដល់សាធារណជន។ លើសពីនេះទៅទៀត យើងខ្ញុំនឹងបន្តការអនុវត្តគោលនយោបាយឧស្សាហកម្ម និងវិទ្យាសាស្ត្រ បច្ចេកវិទ្យា ដើម្បីជាផលចំណេញជូនដល់ប្រជាពលរដ្ឋកម្ពុជាទាំងមូល ។
ដែលយើងខ្ញុំអាចជួយលោកអ្នកក្នុងបង្កើនទំហំពាណិជ្ជកម្ម និងការវិនិយោគរបស់លោកអ្នក។ប្រសិនបើលោកអ្នក មិនអាចស្វែងរកនូវព័ត៌មាននៅលើគេហទំព័រថ្មីរបស់យើងខ្ញុំទេ យើងខ្ញុំសូមអញ្ជើញលោកអ្នកទាក់ទងដោយផ្ទាល់តាមរយៈអ៊ីម៉ែល ដើម្បីយើងខ្ញុំអាចជួយលោកអ្នកបាន។ យើងខ្ញុំផ្ទាល់ក៏សូមអញ្ជើញលោកអ្នកតាមដានសកម្មភាពប្រចាំថ្ងៃរបស់យើងខ្ញុំ នៅលើទំព័រហ្វេសប៊ុក និងទំព័រយូធូប តាមរយៈតំណរភ្ជាប់ នៅលើទំព័រដើមនៃគេហទំព័ររបស់យើងខ្ញុំ។
យើងខ្ញុំសូមស្វាគមន៍មតិយោបល់ដ៏មានតម្លៃរបស់លោកអ្នក ក្នុងការកែលម្អគេហទំព័រ និង សេវារបស់យើងខ្ញុំ ដើម្បីបម្រើលោកអ្នកនិងប្រទេសកម្ពុជាបានកាន់តែប្រសើរឡើង។