ក្រសួងឧស្សាហកម្ម រៀបចំវគ្គបណ្តុះបណ្តាលលើកទី៣ ដើម្បីលើកកម្ពស់ការរៀបចំផែនការថវិកា និងការគ្រប់គ្រងហិរញ្ញវត្ថុ

ព័ត៌មាន និងព្រឹត្តិការណ៍ ថ្ងៃព្រហស្បតិ៍, ទី27 ខែ មីនា ឆ្នាំ 2025

នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពី  ការរៀបចំផែនការយុទ្ធសាស្រ្តថវិកា គម្រោងថវិកាប្រចាំឆ្នាំ និងកិច្ចព្រមព្រៀង​សមិទ្ធកម្ម ជាលើកទី៣ ក្រោមកម្មវិធីកែទម្រង់ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ។

ថ្លែងក្នុងសុន្ទរកថាបើកវគ្គបណ្តុះបណ្តាលនេះ ឯកឧត្តមបណ្ឌិត ញឹម ខេមរា រដ្ឋលេខាធិការប្រចាំការ និងជា​ប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងពីសារៈសំខាន់នៃការកសាងសមត្ថភាពមន្ត្រីទទួលបន្ទុកថវិកា នៅតាមបណ្តា​អគ្គនាយកដ្ឋាន វិទ្យាស្ថាន និងមជ្ឈមណ្ឌលក្រោមឱវាទក្រសួង ដែលជាអង្គភាព​ថវិកាអាណាប័កផ្ទេរ​សិទ្ធិ​ពេញ​លេញ។ 

វគ្គបណ្តុះបណ្តាលនេះក៏បានជាវេទិកាជជែកពិភាក្សាផ្ទៃក្នុង ដើម្បី​ចែករំលែក​បទពិសោធន៍ និងស្វែងរកធាតុ​ចូល​សំខាន់ៗពីតាមបណ្តាអង្គភាពនានា សម្រាប់​ជា​មូលដ្ឋាន​ក្នុងការត្រៀមលក្ខណៈរៀបចំ ផែនការ​យុទ្ធ​សាស្រ្ត​ថវិកា ឆ្នាំ២០២៦-២០២៨ និងការរៀបចំគម្រោង​ថវិកា​ឆ្នាំ២០២៦ របស់ក្រសួង ។

វគ្គបណ្តុះបណ្តាលនេះបានទទួលការគាំទ្រទាំងផ្នែកបច្ចេកទេស និង​ហិរញ្ញវត្ថុ​ពីអគ្គលេខាធិការដ្ឋាន​ គណៈកម្មា​ធិការ​ដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

ដោយ: ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានទាក់ទង

ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

location_on ៤៥ មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ, ១២០២០៣

© 2024 រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

    • telegram
    • tiktok
    • instagram
    • chatbot
    គោលការណ៍​ឯកជនភាព