នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ឯកឧត្ដម ហែម វណ្ណឌី បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជាការនៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកំពង់ឆ្នាំង។ នៅក្នុងជំនួបនោះ ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនពីចក្ខុវិស័យរបស់ក្រសួងសម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៧ និងបានសង្កត់ធ្ងន់លើតួនាទីគន្លឹះរបស់មន្ទីរ ក្នុងការគាំទ្រឧស្សាហូបនីយកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា។
ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍
៤៥ មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ, ១២០២០៣
© 2024 រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍