នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានចុះជួបសំណេះសំណាល និងពិភាក្សាការងារជាមួយមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តប៉ៃលិន។ នៅក្នុងជំនួបនេះ ឯកឧត្តមបានជម្រាបជូនពីចក្ខុវិស័យរបស់ក្រសួង និងតួនាទីរបស់មន្ទីរ ពិសេសការជួយគាំទ្រដល់រដ្ឋបាលខេត្ត ដើម្បីជំរុញសក្តានុពលកសិកម្ម និងទាក់ទាញកសិឧស្សាហកម្មសម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចរបស់ខេត្ត។
ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍
៤៥ មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ, ១២០២០៣
© 2024 រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍