ឯកឧត្តម ហែម វណ្ណឌី ស្នើជំរុញផលិតភាព ក្នុងសន្និសីទចក្ខុវិស័យសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៥

ព័ត៌មាន និងព្រឹត្តិការណ៍ ថ្ងៃអង្គារ, ទី04 ខែ មីនា ឆ្នាំ 2025

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានស្នើឱ្យមានការកែសម្រួលគោលនយោបាយ ដើម្បីជំរុញផលិតភាព បរិវត្តិកម្មនិងពិពិធកម្មសេដ្ឋកិច្ចកម្ពុជា នៅក្នុងសន្និសីទទស្សនវិស័យសេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២៥ "យុទ្ធសាស្ត្រកំណើនថ្មីរបស់កម្ពុជា៖ ឱកាសសម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងនិរន្តរភាព" ដែលរៀបចំឡើងដោយវិទ្យាស្ថាន CDRI នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥។

ក្នុងកិច្ចពិភាក្សានេះ ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងពីតួនាទីសំខាន់របស់សហគ្រាសធុនតូច និងមធ្យម និងការធ្វើសមាហរណកម្មសហគ្រាសទាំងនោះទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់នៃឧស្សាហកម្មធំៗដែលជាការវិនិយោគផ្ទាល់ពីបរទេស (FDI)។ ឯកឧត្តម​បានលើកឡើង​ពី​ភាពចាំបាច់ក្នុង​ការ​ជំរុញ​ផលិតភាព ​តាមរយៈ​ការ​អភិវឌ្ឍ​ជំនាញ ការ​ចាប់យកបច្ចេកវិទ្យា និងការកែលម្អ​​គ្រឿងចក្រផលិតកម្ម ព្រមទាំងបានស្នើឱ្យមានការកែសម្រួលគោលនយោបាយ ដើម្បីពន្លឿនការចាប់យកស្វ័យប្រវត្តិកម្ម និងធានាថា ឧស្សាហកម្មកម្ពុជានឹងរក្សាបាននូវភាពប្រកួតប្រជែងនៅក្នុងទីផ្សារសកលដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។ ឯកឧត្តមបានជំរុញឱ្យវិស័យហិរញ្ញវត្ថុ​ជួយគាំទ្រការតម្រង់ឆ្ពោះលើគោលដៅនេះ។

ដោយ: ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានទាក់ទង

ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

location_on ៤៥ មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ, ១២០២០៣

© 2024 រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

    • telegram
    • tiktok
    • instagram
    • chatbot
    គោលការណ៍​ឯកជនភាព