ឯកឧត្តម ដាវ អានសាន រដ្ឋលេខាធិការ បានថ្លែងថា អាណត្តិកិច្ចជារួមមួយរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គឺបង្កើនតម្លៃបន្ថែម ចូលរួមក្នុងកំណើនសេដ្ឋកិច្ច ជាមួយនឹងផលិតផលកម្ពុជា កាន់តែមានស្តង់ដារ មានគុណភាពនិងទទួលបានចំណែកទីផ្សារច្រើន ទាំងក្នុងនិងក្រៅប្រទេស។
ជាក់ស្តែង ក្រសួងកំពុងយកចិត្តទុកដាក់ផ្តល់សេវាគាំទ្រនានា រួមទាំងការផ្គត់ផ្គង់ទឹកស្អាត ការបង្កើនបរិយាកាសមេត្រីភាពអាជីវកម្ម និងជួយសម្របសម្រួលផលិតករ សហគ្រិន និងឧស្សាហករនៅកម្ពុជា ឱ្យយកចិត្តទុកដាក់ទៅលើការចាប់យកភាពអនុលោម និងគុណភាពផលិតផល ដើម្បីពង្រឹង-ពង្រីកសមត្ថភាពប្រកួតប្រជែង។ ឯកឧត្តមក៏បានចែករំលែកព័ត៌មានអំពីអាទិភាពយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជាមួយផ្នែក ដែលស្ថិតក្រោមអាណត្តិកិច្ចរបស់ក្រសួងឧស្សាហកម្ម វ.ប.ន. ផងដែរ។
ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងបញ្ជាក់បែបនេះ ក្នុងឱកាសតំណាងក្រសួង ឧ.វ.ប.ន. ដើម្បីចែករំលែកព័ត៌មានស្តីពី បច្ចុប្បន្នភាពគោលនយោបាយសេដ្ឋកិច្ច សម្រាប់មន្ត្រីការទូតកម្ពុជា រៀបចំដោយ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
ព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ២០២៤
សណ្ឋាគារ Hyatt Phnom Penh
ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍
៤៥ មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ, ១២០២០៣
© 2024 រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍