នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលគណៈប្រតិភូពីក្រុមហ៊ុន តេ ហ្សុង (TE Zhong Shebei Jianche Yanjiu Yuan) ដឹកនាំដោយលោក Long Xiongfei និងបានពិភាក្សាអំពីការលើកកម្ពស់សុវត្ថិភាពឧស្សាហកម្មនៅកម្ពុជា។
ក្នុងជំនួបសំដែងការគួរសមនោះ លោក Long Xiongfei បានលើកឡើងថា៖ “ក្រុមហ៊ុន តេ ហ្សុង នាំយកបច្ចេកវិទ្យាទំនើបចុងក្រោយរបស់ប្រទេសចិន និងជំនាញត្រួតពិនិត្យប្រព័ន្ធសុវត្ថិភាពឧបករណ៍-គ្រឿងចក្រសម្រាប់បម្រើក្នុងវិស័យឧស្សាហកម្ម។ ក្រុមហ៊ុនក៏គ្រោងសហការជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងគ្រប់រូបភាព រួមទាំងការបណ្តុះបណ្តាលបុគ្គលិកបច្ចេកទេស ដើម្បីជួយពង្រឹង និងធ្វើឱ្យឧបករណ៍-គ្រឿងចក្រដែលប្រើប្រាស់ក្នុងរោងចក្រ កាន់តែមានសុវត្ថិភាពខ្ពស់។”
ការលើកកម្ពស់សុវត្ថិភាពឧស្សាហកម្មជាអាទិភាពរបស់កម្ពុជា ទន្ទឹមនឹងការរីកចម្រើននៃវិស័យកម្មន្តសាល។ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បាននិងកំពុងជំរុញការអនុវត្តស្តង់ដារសុវត្ថិភាព តាមបណ្តារោងចក្រ-សហគ្រាស ដើម្បីកាត់បន្ថយហានិភ័យនៅកន្លែងធ្វើការ និងទាក់ទាញការវិនិយោគបន្ថែមទៀត។
ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍
៤៥ មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ, ១២០២០៣
© 2024 រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍