ក្រុមហ៊ុន MIRARTH បង្កើនការកែច្នៃគ្រាប់ស្វាយចន្ទី និងសិក្សាលទ្ធភាពចម្រាញ់ប្រេងស្វាយចន្ទី

ព័ត៌មាន និងព្រឹត្តិការណ៍ ថ្ងៃអង្គារ, ទី08 ខែ តុលា ឆ្នាំ 2024

នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានជួបប្រជុំជាមួយតំណាងក្រុមហ៊ុនជប៉ុន MIRARTH ដើម្បីពិភាក្សាអំពីការពង្រីកសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីរបស់ក្រុមហ៊ុននៅកម្ពុជា។ 

នៅក្នុងជំនួបនេះ ភាគីក្រុមហ៊ុនបានរាយការណ៍ពីវឌ្ឍនភាពនៃប្រតិបត្តិការរបស់ខ្លួន ដោយក្រុមហ៊ុនបានបង្កើនសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីដល់ ១.៥០០តោន ក្នុងមួយឆ្នាំ។ នេះបង្ហាញពីកំណើនគួរឱ្យកត់សម្គាល់ ពីការកែច្នៃត្រឹមតែ៣០០តោនប៉ុណ្ណោះ នៅពេលដែលក្រុមហ៊ុនចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួនក្នុងឆ្នាំ២០២១។ 

ក្រុមហ៊ុន MIRARTH ក៏បានរាយការណ៍ថា ខ្លួនកំពុងសិក្សាអំពី​ដំណើរ​ការ​ផលិតកម្ម ដើម្បី​ចម្រាញ់យកប្រេងពីសំបកគ្រាប់​ និងដើមស្វាយចន្ទី​ ដែលការសិក្សានេះ​នឹងប្រើរយ:ពេល២ឆ្នាំ។ ក្រុមហ៊ុនបានស្នើសុំកិច្ចសហការ និងការ​គាំទ្រ​ពីក្រសួងលើភាពអនុលោមតាមស្តង់ដារ និងការវិភាគ​សមាសធាតុអាហារូបត្ថម្ភនៃផលិតផលគ្រាប់សា្វយចន្ទី​។

តំណាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានកោតសរសើរចំពោះសមិទ្ធផលរបស់ក្រុមហ៊ុន MIRARTH និងបានបញ្ជាក់ជំហរបន្តការគាំទ្រ ដោយសហការជាមួយក្រុមហ៊ុន ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ព្រមទាំងស្វែងរកឱកាសបង្កើនការផលិត និងពង្រីកអាជីវកម្មរបស់ក្រុមហ៊ុនបន្ថែមទៀត។

ដោយ: ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានទាក់ទង

ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

location_on ៤៥ មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ, ១២០២០៣

© 2024 រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

    • telegram
    • tiktok
    • instagram
    • chatbot
    គោលការណ៍​ឯកជនភាព