អគ្គនាយកទឹកស្អាតចែករំលែកឱកាសការងារក្នុងវិស័យទឹកស្អាតសម្រាប់យុវជនកម្ពុជា សិក្ខាសាលាស្តីពីការលើកកម្ពស់អនាគតយុវជនក្នុងជំនាញទឹកសម្រាប់មនុស្សជំនាន់ក្រោយ

ព័ត៌មាន និងព្រឹត្តិការណ៍ ថ្ងៃចន្ទ, ទី10 ខែ កុម្ភៈ ឆ្នាំ 2025

ឯកឧត្តម តន់ សុខជា អគ្គនាយកនៃអគ្គនាយកដ្ឋានទឹកស្អាត បានចូលរួមជាវាគ្មិន ក្នុងសិក្ខាសាលាស្តីពីការលើកកម្ពស់អនាគតយុវជនក្នុងជំនាញទឹកសម្រាប់មនុស្សជំនាន់ក្រោយ​ ដែលបានរៀបចំឡើងនៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងមានការចូលរួមពីវាគ្មិនជាអ្នកជំនាញមកពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ក្រសួងធនធានទឹក និងឧតុនិយម, ក្រសួងកិច្ចការនារី រួមជាមួយតំណាងអង្គការមិនមែនរដ្ឋាភិបាល ក្រុមហ៊ុនឯកជន និងសិស្សានុសិស្សប្រមាណ ២០០នាក់។

ក្នុងសិក្ខាសាលានោះ ឯកឧត្តម តន់ សុខជា បានចែករំលែកពីទិដ្ឋភាពទូទៅនៃវិស័យទឹកស្អាត រួមទាំងសារៈសំខាន់នៃការផ្តល់សេវាសាធារណៈចាំបាច់នេះសម្រាប់ប្រជាពលរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ច ព្រមទាំងឱកាសការងារក្នុងវិស័យនេះ។ ឯកឧត្តមបានណែនាំឱ្យយុវជនចាប់យកមូលដ្ឋានគ្រឹះបីសម្រាប់ភាពជោគជ័យគឺ ការបង្កើនចំណេះដឹង ការពង្រឹងជំនាញ និងការរៀបចំអាកប្បកិរិយាល្អ។

សិក្ខាសាលានេះជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការស្តីពីការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទឹកស្អាត រវាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដែលបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤។

ដោយ: អគ្គនាយកដ្ឋានទឹកស្អាត

ព័ត៌មានទាក់ទង

ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

location_on ៤៥ មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ, ១២០២០៣

© 2024 រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

    • telegram
    • tiktok
    • instagram
    • chatbot
    គោលការណ៍​ឯកជនភាព