ឯកឧត្តម ហែម វណ្ណឌី ជំរុញផ្នត់គំនិត 'បម្រើ និងតបស្នងជាតិមាតុភូមិ' ក្នុងចំណោមជ័យលាភីអាហារូបករណ៍អូស្ត្រាលី

ព័ត៌មាន និងព្រឹត្តិការណ៍ ថ្ងៃសៅរ៍, ទី28 ខែ ធ្នូ ឆ្នាំ 2024

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបសំណេះសំណាលជាមួយជ័យលាភីអាហារូបករណ៍អូស្ត្រាលី នៅទីស្តីការក្រសួង នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤។

ឯកឧត្តមបានកោតសរសើរដល់ជ័យលាភីទាំង ៣៨ រូប ដែលបានទទួលអាហារូបករណ៍នេះ និងសង្កត់ធ្ងន់ថា ការអភិវឌ្ឍធនធានមនុស្សនៅតែជាអាទិភាពចម្បងរបស់រាជរដ្ឋាភិបាល។  ឯកឧត្តមបានទឹកចិត្តឱ្យជ័យលាភីទាំងអស់ ​ត្រឡប់​មក​កម្ពុជាវិញ ​ក្រោយ​បញ្ចប់​ការ​សិក្សា ​ដើម្បី​​រួម​ចំណែក​ដល់​ការ​អភិវឌ្ឍ
ប្រទេស។

ឯកឧត្តមបានណែនាំថា៖ "គោលដៅរបស់ប្អូនៗគួរតែ 'បម្រើ និងតបស្នងជាតិមាតុភូមិ' ទោះក្នុងទម្រង់ណាក៏ដោយ (មិនថាក្នុងជួររាជរដ្ឋាភិបាល វិស័យឯកជន ឬអង្គការមិនមែនរដ្ឋាភិបាលទេ) ដើម្បីបង្កើតផលសាយភាយ (Multiplier effect) នៃការរួមចំណែករបស់ប្អូនៗ។ ហើយសូមចងចាំថា ប្អូនៗមានរាជ​រដ្ឋាភិបាល មានប្រជាជន និង​ប្រទេស​ជាតិនេះ ដែល​កំពុង​រង់ចាំ​ការ​ចូល​រួម​ចំណែក​របស់​ប្អូនៗ។”

រដ្ឋាភិបាលអូស្ត្រាលីបានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ទៅបន្តការសិក្សាលើមុខជំនាញផ្សេងៗជាច្រើន ហើយឆ្នាំនេះគឺជាខួបទី៣០ នៃកម្មវិធីអាហារូបករណ៍អូស្ត្រាលីនៅកម្ពុជា។ រហូតមកដល់ពេលនេះ កម្មវិធីអាហារូបករណ៍អូស្ត្រាលីបានផ្តល់ឱកាសដល់និស្សិតកម្ពុជាជាង ១.០០០នាក់ ទៅបន្តការសិក្សានៅប្រទេសអូស្ត្រាលី។

ដោយ: ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានទាក់ទង

ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

location_on ៤៥ មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ, ១២០២០៣

© 2024 រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

    • telegram
    • tiktok
    • instagram
    • chatbot
    គោលការណ៍​ឯកជនភាព