ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលកុំព្យូទ័រយួរដៃចំនួន១៥០គ្រឿង ពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បន្ថែមលើកុំព្យូទ័រលើតុ (Desktop) ចំនួន១០០គ្រឿង ដែលទទួលបានកាលពីខែឧសភា ឆ្នាំ២០២៤។
ពិធីប្រគល់ទទួលកុំព្យូទ័រនេះត្រូវបានធ្វើឡើងនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងគោលដៅបង្កើនធនធាន និងសមត្ថភាពបច្ចេកវិទ្យារបស់ស្ថាប័នរដ្ឋ ព្រមទាំងជំរុញបរិវត្តកម្មឌីជីថលរបស់កម្ពុជា។
កម្មវិធីនេះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់រដ្ឋាភិបាលឌីជីថល និងសង្គម-សេដ្ឋកិច្ចឌីជីថល។ តាមរយៈការបំពាក់ធនធានកុំព្យូទ័រទំនើបដល់ស្ថាប័នសាធារណៈ រាជរដ្ឋាភិបាលមានបំណងសម្រួលប្រតិបត្តិការ បង្កើនប្រសិទ្ធភាព និងគាំទ្រយុទ្ធសាស្ត្របញ្ជកោណដំណាក់កាលទី១ ដែលបញ្ចកោណទី៥ ផ្តោតលើបច្ចេកវិទ្យា ពិសេសបច្ចេកវិទ្យាឌីជីថល។
ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍
៤៥ មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ, ១២០២០៣
© 2024 រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍