ក្រសួងឧស្សាហកម្ម និងអង្គការ UNOPS ចុះអនុស្សរណៈដើម្បីពង្រឹងកិច្ចសហការលើគម្រោងទឹកស្អាត និងហេថារចនាសម្ព័ន្ធដែលធន់នឹងអាកាសធាតុ

ព័ត៌មាន និងព្រឹត្តិការណ៍ ថ្ងៃពុធ, ទី18 ខែ ធ្នូ ឆ្នាំ 2024

នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងការិយា​ល័យអង្គការសហប្រជាជាតិសម្រាប់សេវាកម្មគម្រោង (UNOPS) បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ សំដៅលើកកម្ពស់សេវាទឹកស្អាតប្រកបដោយនិរន្តរភាព និងហេដ្ឋារចនាសម្ព័ន្ធដែលធន់នឹងអាកាសធាតុ។

ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី បានលើកឡើងថា៖ ការទទួលបានសេវាទឹកស្អាតមិនត្រឹមតែជាសិទ្ធិមនុស្សជាមូលដ្ឋានប៉ុណ្ណោះទេ តែវាមានសារៈសំខាន់ចំពោះសុខភាពសាធារណៈ ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងនិរន្តរភាពបរិស្ថាន។ កិច្ចសហការនេះគឺជាគំរូមួយ ដែលបង្ហាញថា ការវិនិយោគចំគោលដៅអាចជំរុញការផ្លាស់ប្តូរជាដុំកំភួន ពិសេសសម្រាប់សហគមន៍ដែលងាយរងគ្រោះ។"

លោកស្រី Eda Kraja នាយកប្រចាំប្រទេសកម្ពុជារបស់អង្គការ UNOPS បានបញ្ជាក់ថា កិច្ចសហការនេះគាំទ្រដល់ការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៦ ស្តីពីទឹកស្អាត និងអនាម័យ។ ភាពជាដៃគូនេះនឹងផ្តោតលើការបង្កើតដំណោះស្រាយនវានុវត្តន៍ដែលអាចពង្រីកទៅតំបន់ផ្សេងៗ ដើម្បីលើកកម្ពស់សេវាទឹកស្អាត និងពង្រឹងហេដ្ឋារចនាសម្ព័ន្ធដែលធន់នឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។

អនុស្សរណៈយោគយល់នេះនឹងក្លាយជាមូលដ្ឋាននៃកិច្ចខិតខំប្រឹងប្រែងផ្លូវការរួមរវាងភាគីទាំងពីរ ក្នុងការរៀបចំផែនការ ការរចនា និងអនុវត្តគម្រោងនានា ដែលលើកកម្ពស់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ដែលធានានិរន្តរភាព និងបរិយាប័ន្ន។

ដោយ: ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានទាក់ទង

ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

location_on ៤៥ មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ, ១២០២០៣

© 2024 រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

    • telegram
    • tiktok
    • instagram
    • chatbot
    គោលការណ៍​ឯកជនភាព