ក្រសួងឧស្សាហកម្ម និងស្ថាប័ន HKTDC ស្វែងរកកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកវិទ្យាដើម្បីគាំទ្រឧស្សាហកម្មក្នុងស្រុក

ព័ត៌មាន និងព្រឹត្តិការណ៍ ថ្ងៃអង្គារ, ទី04 ខែ មីនា ឆ្នាំ 2025

ភ្នំពេញ ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបគណៈប្រតិភូមកពីក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មក្រុងហុងកុង (HKTDC) ដើម្បីពិភាក្សាអំពីកិច្ចសហការផ្នែកបច្ចេកវិទ្យា និងការគាំទ្រឧស្សាហកម្មកម្ពុជាក្នុងការពង្រីកឱកាសពាណិជ្ជកម្ម។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ហែម វណ្ណឌី បានជម្រាបជូនអំពីតួនាទីរបស់ក្រសួងក្នុងការជំរុញនវានុវត្តន៍ និងការគាំទ្រឱ្យធុរកិច្ចទទួលជោគជ័យ។ ឯកឧត្តមបានគូសបញ្ជាក់អំពីអាទិភាពគន្លឹះរបស់រាជរដ្ឋាភិបាលក្នុងការជំរុញបច្ចេកវិទ្យា និងបរិវត្តកម្មឌីជីថល ដោយរំលេចជាឧទាហរណ៍អំពីបច្ចេកវិទ្យាហិរញ្ញវត្ថុដែលកំពុងរីកចម្រើន ជាពិសេសភាពជឿនលឿននៃប្រព័ន្ធទូទាត់អេឡិចត្រូនិក។

លោក Ronald Ho នាយកប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងអាស៊ីខាងត្បូងរបស់ HKTDC បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់ស្ថាប័ននេះ ក្នុងការលើកកម្ពស់ពាណិជ្ជកម្មអន្តរជាតិ តាមរយៈការរៀបចំពិព័រណ៍ពាណិជ្ជកម្ម ដើម្បីផ្តល់ជាវេទិកាដ៏សំខាន់សម្រាប់ជំរុញនវានុវត្តន៍ និងកំណើននៃធុរកិច្ចថ្មី។

លោក​បាន​បន្ថែម​ថា បណ្តាញ​ពាណិជ្ជកម្ម​ដ៏​ទូលំទូលាយ​របស់ HKTDC អាច​ជួយឱ្យ​ផលិតផល​កម្ពុជា​ឈានជើងចូលក្នុងផ្សារ​ពិភពលោកបានកាន់តែច្រើន។

ឯកឧត្តមរដ្ឋមន្ត្រីបានលើកទឹកចិត្តឱ្យ HKTDC ស្វែងរកឱកាសវិនិយោគលើដំណោះស្រាយបច្ចេកវិទ្យាដល់វិស័យសំខាន់ៗរបស់កម្ពុជាដែលកំពុងមានសក្តានុពលទាំងក្នុងក្របខ័ណ្ឌតម្រូវការក្នុងស្រុក ក៏ដូចជាទីផ្សារនាំចេញដែលកម្ពុជាមាន។

ដោយ: ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានទាក់ទង

ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

location_on ៤៥ មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ, ១២០២០៣

© 2024 រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

    • telegram
    • tiktok
    • instagram
    • chatbot
    គោលការណ៍​ឯកជនភាព