នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ លោកជំទាវ ប្រាក់ ខុនដានី ហែមវណ្ណឌី បាននាំយកថវិកាសរុបចំនួន ៩០លានរៀល ដែលបានមកពីការបរិច្ចាគផ្ទាល់របស់ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវចំនួន ៤០ លានរៀល និងថវិការួមចំណែកដោយស្ម័គ្រចិត្តពីថ្នាក់ដឹកនាំ មន្ត្រីរាជការនិងអង្គភាពក្រោមឱវាទនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ចំនួន៥០ លានរៀល ដើម្បីបរិច្ចាគជូនដល់កាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា ក្រោមមូលបទ៖ “រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ”។
ពិធីនេះត្រូវបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាព លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។
ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍
៤៥ មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ, ១២០២០៣
© 2024 រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍