ក្រសួងឧស្សាហកម្ម និងវិទ្យាស្ថាន STEPI នៃសាធារណរដ្ឋកូរ៉េ ចុះអនុស្សរណៈដើម្បីសហការអភិវឌ្ឍ “តំបន់ប្រមូលផ្តុំនវានុវត្តន៍ឧស្សាហកម្ម ស្រាវជ្រាវ និងអភិវឌ្ឍន៍” នៅកម្ពុជា

ព័ត៌មាន និងព្រឹត្តិការណ៍ ថ្ងៃពុធ, ទី30 ខែ មេសា ឆ្នាំ 2025

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងវិទ្យាស្ថានគោលនយោបាយវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (STEPI) នៃសាធារណៈរដ្ឋកូរ៉េ បានចាប់ផ្តើមកិច្ចសហប្រតិបត្តិការផ្លូវការ ក្នុងភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីគាំទ្រដល់ការអភិវឌ្ឍ តំបន់ប្រមូលផ្តុំនវានុវត្តន៍ឧស្សាហកម្ម ស្រាវជ្រាវ និងអភិវឌ្ឍន៍នៅក្នុងប្រទេសកម្ពុជា។

ភាគីទាំងពីរបានចុះអនុស្សរណៈនៃការយោគយល់ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកគោលនយោបាយក្នុងរយៈពេល ៥ ឆ្នាំខាងមុខ។

ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី បានលើកឡើងថា៖ តាមរយៈការប្រើប្រាស់ជំនាញគោលនយោបាយផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់វិទ្យាស្ថាន STEPI និងការកែទម្រង់ជាបន្តបន្ទាប់របស់ក្រសួង ដើម្បីលើកកម្ពស់វិស័យឧស្សាហកម្ម និងនវានុវត្តន៍ យើងមានគោលបំណងបង្កើតបរិយាកាសអំណោយផល ដែលគាំទ្រដល់កំណើនសេដ្ឋកិច្ចរយៈពេលវែង និងភាពប្រកួតប្រជែងរបស់កម្ពុជា។”

ក្រោមកិច្ចព្រមព្រៀងនេះ ភាគីទាំងពីរនឹងសហការអនុវត្តការងារសំខាន់ៗ រួមទាំងការរៀបចំគោលនយោបាយ ការអភិវឌ្ឍយន្តការផ្តល់មូលនិធិ និងវិនិយោគ ការផ្ទេរបច្ចេកវិទ្យា និងការផ្លាស់ប្តូរចំណេះដឹង។ គណៈកម្មាធិការសម្របសម្រួលរួមមួយ នឹងត្រូវបានបង្កើតឡើង ដើម្បីត្រួតពិនិត្យការអនុវត្តកិច្ចព្រមព្រៀង និងធានាឱ្យមានការសម្របសម្រួលជាយុទ្ធសាស្ត្រក្នុងភាពជាដៃគូនេះ។

ដោយ: Soleak_Super_admin

ព័ត៌មានទាក់ទង

ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

location_on ៤៥ មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ, ១២០២០៣

© 2024 រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

    • telegram
    • tiktok
    • instagram
    • chatbot
    គោលការណ៍​ឯកជនភាព