ក្រសួងឧស្សាហកម្មពង្រឹងកិច្ចសហការជាមួយអង្គការសិទ្ធិបញ្ញាពិភពលោក

ព័ត៌មាន និងព្រឹត្តិការណ៍ ថ្ងៃចន្ទ, ទី05 ខែ ឧសភា ឆ្នាំ 2025

នៅថ្ងៃទី៥ ខែ ឧសភា ឆ្នាំ២០២៥ បន្ទាប់ពីចូលរួមជាសហអធិបតីក្នុងទិវាកម្មសិទ្ធិបញ្ញាពិភពលោកឆ្នាំ២០២៥ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបពិភាក្សាទ្វេភាគីជាមួយតំណាងអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) ដឹកនាំដោយលោក Ken Natsume ដើម្បីជំរុញកិច្ចសហការលើការពង្រឹងប្រព័ន្ធកម្មសិទ្ធិបញ្ញារបស់កម្ពុជា។

កិច្ចពិភាក្សាបានផ្តោតលើអាទិភាពសំខាន់ៗ រួមមានការលើកកម្ពស់សេវាចុះបញ្ជីកម្មសិទ្ធិបញ្ញាតាមប្រព័ន្ធអេឡិចត្រូនិក (E-Filing) និងការធ្វើទំនើបកម្មប្រព័ន្ធស្វ័យប្រវត្តិកម្មកម្មសិទ្ធិបញ្ញា (IPAS) ដើម្បីសម្រួលដល់​ការចុះបញ្ជីកម្មសិទ្ធិបញ្ញា និងជំរុញការធ្វើបរិវត្តកម្មឌីជីថលក្នុងវិស័យនេះ

ភាគីទាំងពីរក៏បានពិភាក្សាអំពីច្បាប់ស្តីពីតក្កកម្ម និងគំនូរឧស្សាហកម្ម និងបច្ចុប្បន្នកម្មដើម្បីឱ្យត្រូវនឹងនិន្នាការសកលលោក, ការកសាងសមត្ថភាពក្នុងការអនុវត្តសន្ធិសញ្ញា, ជំនួយបច្ចេកទេសលើការរៀបចំច្បាប់ និងគោលការណ៍ណែនាំស្តីពីតក្កកម្ម និងគំនូរឧស្សាហកម្ម។

ឯកឧត្តម ហែម វណ្ណឌី បានកោតសរសើរចំពោះការគាំទ្ររបស់ WIPO ដែលបាននាំមកនូវសមិទ្ធផលសំខាន់ៗសម្រាប់កម្ពុជា ដូចជាការចូលជាសមាជិកនៃសន្ធិសញ្ញាអន្តរជាតិនានា ការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធឌីជីថលថ្មីៗជាបន្តបន្ទាប់ និងការដាក់ឱ្យដំណើរការសេវាចុះបញ្ជីកម្មសិទ្ធិបញ្ញាតាមប្រព័ន្ធអេឡិចត្រូនិកជាដើម។

ដោយ: Soleak_Super_admin

ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

location_on ៤៥ មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ, ១២០២០៣

© 2024 រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

    • telegram
    • tiktok
    • instagram
    • chatbot
    គោលការណ៍​ឯកជនភាព