ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានបញ្ចប់ដំណើរទស្សនកិច្ច និងពិភាក្សាការងារជាមួយគ្រប់មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ទាំង២៥រាជធានី-ខេត្ត ជាមួយនឹងទស្សនកិច្ចនៅខេត្តកោះកុង នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤។
ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តមបានលើកឡើងពីសក្តានុពលរបស់ខេត្តកោះកុង ដែលជាផ្នែកមួយនៃច្រករបៀងសេដ្ឋកិច្ចពហុបំណងតំបន់ឆ្នេររបស់រាជរដ្ឋាភិបាល ព្រមទាំងបានជំរុញឱ្យមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកោះកុង បន្តភាពសកម្ម និងបុរេសកម្ម ដោយចុះជួយគាំទ្រដល់ធុរកិច្ច និងប្រកាន់យកអភិក្រមផ្អែកលើហានិភ័យចំពោះការអនុវត្តភាពអនុលោម និងបទប្បញ្ញត្តិឧស្សាហកម្ម។
ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនថា រាជរដ្ឋាភិបាលអាណត្តិទី៧ ផ្តោតលើឧស្សាហូបនីយកម្ម និងការធ្វើពិពិធកម្មសេដ្ឋកិច្ច ជាកត្តាជំរុញដ៏សំខាន់ ដើម្បីបញ្ចៀស ‘អន្ទាក់ប្រទេសចំណូលមធ្យម’។ ឯកឧត្តមបានណែនាំឱ្យមន្ទីរកំណត់ និងស្នើការអភិវឌ្ឍស្តង់ដារជាតិដែលចាំបាច់ ដើម្បីជំរុញភាពប្រកួតប្រជែង និងលទ្ធភាពចូលទៅកាន់ទីផ្សារសម្រាប់ផលិតផលនៅក្នុងខេត្ត។
ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍
៤៥ មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ, ១២០២០៣
© 2024 រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍