យុទ្ធនាការលើកកម្ពស់ការអប់រំស្ទែម និងពិធីបិទបញ្ចប់គម្រោងពង្រឹងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ក្នុងខេត្តកំពត

សេចក្ដីជូនដំណឹង ថ្ងៃព្រហស្បតិ៍, ទី29 ខែ មិថុនា ឆ្នាំ 2023

នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣- ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (ឧ.វ.ប.ន.) បានរៀបចំ «យុទ្ធនាការលើកកម្ពស់ការអប់រំស្ទែម និងពិធីបិទបញ្ចប់គម្រោងពង្រឹងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ក្នុងខេត្តកំពត» ក្រោមអធិបតីភាព លោកជំទាវ ជា រដ្ឋា អនុរដ្ឋលេខាធិការក្រសួងឧ.វ.ប.ន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង (ឧ.វ.ប.ន.) សហការ និងគាំទ្រមូលនិធិដោយស្ថានទូតឥណ្ឌាតាមរយៈគម្រោង Quick Impact Projects និងដឹកនាំសម្របសម្រួលដោយអគ្គនាយកដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅសាលប្រជុំបូកគោនៃរដ្ឋបាលខេត្តកំពត ចាប់ពីម៉ោង ៨:៣០ នាទីព្រឹក ដល់ម៉ោង ១៧:០០ នាទីល្ងាច។

កម្មវិធីនេះមានការចូលរួមពី តំណាងឯកអគ្គរដ្ឋទូតស្ថានទូតឥណ្ឌាប្រចំាកម្ពុជា អនុរដ្ឋលេខាធិការក្រសួង ឧ.វ.ប.ន. អភិបាលរងនៃគណៈអភិបាលខេត្តកំពត ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពត ប្រធានមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពត ប្រធានមន្ទីរឧ.វ.ប.ន.ខេត្តកំពត ឯកឧត្ដម លោកជំទាវ លោកលោកស្រី ថ្នាក់ដឹកនាំ អាជ្ញារធរមូលដ្ឋានថ្នាក់ឃុំសង្កាត់ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សថ្នាក់អនុវិទ្យាល័យ និងវិទ្យាល័យចំនួនប្រមាណ ៧៥០ នាក់ ដោយក្នុងគោលបំណង៖

  • • ផ្សព្វផ្សាយពីការងារ សកម្មភាព និងលទ្ធផលសម្រេចបានក្នុងគម្រោងនេះ
  • • ជំរុញនិងបណ្តុះគំនិតក៏ដូចជាការទាក់ទាញនូវចំណាប់អារម្មណ៍របស់សិស្សានុសិស្សក្នុងការជ្រើសរើសយកការអប់រំស្ទែម នៅកម្រិតជំនាញ ឬថ្នាក់ឧត្តមសិក្សា និង
  • • តាំងបង្ហាញអំពីស្នាដៃនវានុវត្តន៍របស់សិស្សពីតាមបណ្តាវិទ្យាល័យ និងសាកលវិទ្យាល័យនានាដើម្បីជំរុញការយល់ដឹងពីព័ត៌មានជំនាញល្មម

ដោយ: អគ្គនាយកដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានទាក់ទង

ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

location_on ៤៥ មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ, ១២០២០៣

© 2024 រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

    • telegram
    • tiktok
    • instagram
    • chatbot
    គោលការណ៍​ឯកជនភាព