សូមជូនដំណឹងដល់សាធារណៈជនអំពីការជ្រើសរើសបេក្ខជនចូលរួមវគ្គសិក្សាក្រោយឧត្តមសិក្សា«កម្មវិធី និង​បច្ចេកវិទ្យាលំហ»

សេចក្ដីជូនដំណឹង ថ្ងៃសុក្រ, ទី31 ខែ មីនា ឆ្នាំ 2023

អនុគណៈកម្មាធិការជាតិស្តីពី កម្មវិធី និង​បច្ចេកវិទ្យាលំហ (SCOSA) សូមជូនដំណឹងដល់សាធារណៈជនអំពីការជ្រើសរើសបេក្ខជនចូលរួមវគ្គសិក្សាក្រោយឧត្តមសិក្សាចំនួនបីក្នុងក្របខ័ណ្ឌនៃកម្មវិធីកិច្ចសហប្រតិបត្តិការអវកាសអាស៊ាន-ឥណ្ឌា។

វគ្គសិក្សារួមមាន៖

  1. Remote Sensing and Geographic Information System (RS & GIS)
    កាលបរិច្ឆេទ៖ ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤
  2. Satellite Meteorology and Global Climate
    កាលបរិច្ឆេទ៖ ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤
  3. Space and Atmospheric Science
    កាលបរិច្ឆេទ៖ ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤

បេក្ខជនដែលត្រូវបានជ្រើសរើសចូលរួមវគ្គសិក្សានេះ នឹងទទួលបានគាំទ្រយ៉ាងពេញលេញពីអ្នករៀបចំ រួមមានសំបុត្រយន្តហោះ កន្លែងស្នាក់នៅ អាហារ​ និងប្រាក់ឧបត្ថម។

បណ្ណធានារ៉ាប់រងសុខភាពនិងអាយុជីវិតត្រូវរ៉ាប់រងដោយបេក្ខជនផ្ទាល់ មុនពេលចាកចេញទៅកាន់ប្រទេសឥណ្ឌា។

បេក្ខជនអាចស្វែងរកលក្ខន្តិកៈនៃការជ្រើសរើស ខ្លឹមសាវគ្គសិក្សាក្រោយឧត្តមសិក្សានីមួយៗ និងទម្រង់ពាក្យសុំចូលសិក្សានៅក្នុងតំណភ្ជាប់តាមរយៈ QR Code ផ្នែកខាងឆ្វេង។

ប្រសិនបើបេក្ខជនមានចំណាប់អារម្មណ៍វគ្គសិក្សាណាមួយ សូមបំពេញទម្រង់ពាក្យសុំចូលសិក្សា និងបញ្ជូនឯកសារដែលពាក់ព័ន្ធ តាមរយៈតំណភ្ជាប់ក្នុង QR Code ផ្នែកខាងស្តាំ។

កាលបរិច្ឆេទផុតកំណត់ទទួលពាក្យ៖ ០៧ មេសា ២០២៣។

  • ក្រុមការងារនឹងទាក់ទងទៅបេក្ខជនដែលត្រូវបានជ្រើសរើសឱ្យចូលរួមវគ្គសិក្សា ។

សម្រាប់ព័ត៌មាន​បន្ថែមសូមទំនាក់ទំនងទៅកាន់
លោកបណ្ឌិត ចិន សុវណ្ណ

អ៊ីម៉ែល: chen.sovann@misti.gov.kh

ដោយ: GDSTI

ព័ត៌មានទាក់ទង

ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

location_on ៤៥ មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ, ១២០២០៣

© 2024 រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

    • telegram
    • tiktok
    • instagram
    • chatbot
    គោលការណ៍​ឯកជនភាព