ការប្រកាសដាក់ដេញថ្លៃ គម្រោងសាងសង់បណ្ណាល័យវិទ្យាសាស្រ្ត នៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង

សេចក្ដីជូនដំណឹង ថ្ងៃព្រហស្បតិ៍, ទី08 ខែ ឧសភា ឆ្នាំ 2025

អគ្គនាយកដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សូមអញ្ជើញក្រុមហ៊ុនម៉ៅការសាង់សង់ដែលមានលក្ខណៈសម្បត្តិគ្រាប់គ្រាន់ ចូលរួមដេញថ្លៃគម្រោងសាងសង់បណ្ណាល័យវិទ្យាសាស្ត្រថ្មីមួយ នៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

ព័ត៌មានគម្រោង៖

-        ថវិកា៖ ៣៥.០០០ ដុល្លារ (សាមសិបប្រាំពាន់ដុល្លារសហរដ្ឋអាមេរិក)

-        រយៈពេលសាងសង់៖ ៦ខែ គិតចាប់ពីថ្ងៃចុះកិច្ចសន្យា

ដំណើរការដេញថ្លៃ៖

-        កាលបរិច្ចេទផុតកំណត់ទទួលសំណើដេញថ្លៃ៖ ២០ ឧសភា ២០២៥ វេលាម៉ោង ៥:០០ នាទីរសៀល

-        ដាក់សំណើដេញថ្លៃតាមរយៈអ៊ីម៉ែល៖ gdsti@misti.gov.kh

លក្ខខណ្ឌចូលរួម៖

-        ឯកសារប្រវត្តិរូបក្រុមហ៊ុន រួមទាំងបទពិសោធន៍ពាក់ព័ន្ធ និងគម្រោងមុនៗ

-        ផែនការថវិកាលម្អិតសម្រាប់គម្រោងសាងសង់ទាំងមូល

-        ឯកសារភ្ជាប់៖

·         ផលរបរអប្បបរមាប្រចាំឆ្នាំ

·         មានបទពិសោធន៍ក្នុងការអនុវត្តគម្រោងសាងសង់ស្រដៀងគ្នា

ដំណើរការជ្រើសរើស៖

សំណើដេញថ្លៃនឹងត្រូវបានវាយតម្លៃដោយយុត្តិធម៌ និងលក្ខណៈប្រកួតប្រជែងខ្ពស់។   មានតែសំណើដេញថ្លៃដែលបំពេញតាមលក្ខណៈវិនិច្ឆ័យខាងលើប៉ុណ្ណោះ នឹងត្រូវបានពិចារណា។

កំណត់ចំណាំ៖

ក្រុមហ៊ុនដេញថ្លៃដែលពាក់ព័ន្ធនឹងទម្រង់ណាមួយនៃការក្លែងបន្លំ អំពើពុករលួយ ឬការប្រព្រឹត្តដោយអសីលធម៌ នឹងត្រូវដកសិទ្ធិពីដំណើរការដេញថ្លៃនេះ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកយើងខ្ញុំតាមរយៈអ៊ីមែលខាងលើ។

ដោយ: Soleak_Super_admin

ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

location_on ៤៥ មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ, ១២០២០៣

© 2024 រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

    • telegram
    • tiktok
    • instagram
    • chatbot
    គោលការណ៍​ឯកជនភាព