អគ្គនាយកដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

អគ្គនាយកដ្ឋានវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ មានតួនាទីនិងភារកិច្ចដូចតទៅ៖
- រៀបចំ គ្រប់គ្រង របកគំហើញដោយវិទ្យាសាស្ត្រ ក្នុងគោលដៅបម្រើនិងអភិវឌ្ឍឱ្យផ្នែកបច្ចេកវិទ្យា ក្នុងវិស័យឧស្សាហកម្ម ក៏ដូចជាវិស័យនានា ដែលមានតម្រូវការក្នុងការអនុវត្តដែលមានលក្ខណៈជា យុទ្ធសាស្ត្រ ជំរុញនិងគាំទ្របច្ចេកវិទ្យា នវានុវត្តន៍ តក្កកម្ម គ្រប់គំនិតផ្តួចផ្តើមថ្មីៗនៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាឌីជីថល ដែលបម្រើក្នុងវិស័យឧស្សាហកម្មនិងវិស័យផ្សេងទៀត
- ជំរុញបណ្តាញបញ្ញាសិប្បនិម្មិត មនុស្សយន្ត និងស្វ័យប្រវត្តិកម្ម
- រៀបចំការងារឧស្សាហកម្មអេឡិចត្រូនិក ផ្នែករឹងនិងផ្នែកទន់
- រៀបចំសួនបច្ចេកវិទ្យានិងសួននវានុវត្តន៍
- សហការនិងសម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធដែលទទួលបន្ទុកការងារវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ជំរុញនិងបង្កើនការចូលរួមរបស់ឧស្សាហកម្ម ទំនុកបម្រុង និងបង្កើនសមត្ថភាព សហគ្រាសធុនតូចនិងមធ្យម ព្រមទាំងគាំទ្រសាជីវកម្មខ្នាតធំឱ្យមានសម្ថភាពនវានុវត្តន៍កាន់តែខ្ពស់
- ពង្រឹងនិងសម្រួលសេវាសាធារណៈផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យាសំខាន់ៗ ដូចជាកិច្ចការដែលពាក់ ព័ន្ធនឹងកម្មសិទ្ធិបញ្ញាឧស្សាហកម្ម ស្តង់ដារជាតិសម្រាប់វិញ្ញាបនបត្រ និងការទទួលស្គាល់សប្បទាន បច្ចេកវិទ្យាសកល
- ចូលរួមជាមួយស្ថាប័នវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍អន្តរជាតិ និងរួមគ្នាជួយជ្រោមជ្រែង បង្កើតនិងពង្រឹងបណ្តាញធនធានហិរញ្ញវត្ថុ បណ្តាញកសាងធនធានមនុស្ស
- រៀបចំយន្តការតាមដាន ត្រួតពិនិត្យនិងវាយតម្លៃការអនុវត្តគោលនយោបាយផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍
- ជំរុញការងារបច្ចេកវិទ្យា ដែលមានលក្ខណៈវៃឆ្លាត និងបញ្ញាសិប្បនិម្មិត បច្ចេកវិទ្យាអវកាស បច្ចេកវិទ្យាព័ត៌មានលម្ហ និងប្រព័ន្ធអេកូនវានុវត្តន៍
- រៀបចំ ចាត់ចែង និងចូលរួមនូវរាល់ព្រឹត្តិការណ៍ ទាំងឡាយពាក់ព័ន្ធនឹងការជំរុញ ការអភិវឌ្ឍ និងការផ្សព្វផ្សាយ ការងារឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍
- ទទួលអនុវត្តភារកិច្ចផ្សេងទៀតដែលរដ្ឋមន្ត្រីប្រគល់ជូន។
អគ្គនាយកដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មាននាយកដ្ឋានក្រោមឱវាទចំនួន៥ (ប្រាំ) ដូចខាងក្រោម៖
- នាយកដ្ឋានគោលនយោបាយ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ [ប្រកាស KH]
- នាយកដ្ឋានផ្ទេរបច្ចេកវិទ្យា [ប្រកាស KH]
- នាយកដ្ឋានគ្រប់គ្រងព័ត៌មាន វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ [ប្រកាស KH]
- នាយកដ្ឋានសហប្រតិបត្តិការវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ [ប្រកាស KH]
- នាយកដ្ឋានតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តគោលនយោបាយ [ប្រកាស KH]
ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

សមិទ្ធផល
ខ. រៀបចំកម្មវិធីថ្នាក់ជាតិ
កិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២០ (AMMSTI-20) កិច្ចប្រជុំគណៈកម្មាធិការអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី៨៨ (COSTI-85)
ទិវាជាតិ់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
គ. ការងារបរិវត្តកម្មឌីជីថល
១. រៀបចំក្រុមការងារគ្រប់គ្រងមជ្ឍមណ្ឌលទិន្នន័យរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

២. រៀបចំប្រព័ន្ធបណ្តាញណិតវើកល្បឿនលឿនសម្រាប់ទីស្តីការក្រសួងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
៣. រៀបចំក្រុមការងារសម្រាប់ការងារគ្រប់គ្រងប្រព័ន្ធបរិវត្តកម្មឌីជីថល
រៀបចំវិបសាយក្រសួង ឧ.វ.ប.ន.

units.faq
units.contact
mail
អាស័យដ្ឋានអ៊ីម៉ែល
info_gdsti@misti.gov.kh