អគ្គាធិការដ្ឋាន

យោងតាមប្រកាសស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់អគ្គាធិការដ្ឋាន ចុះថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០អគ្គាធិការដ្ឋាន មានមុខងារ និងភារកិច្ចដូចតទៅ៖

  • ជាសេនាធិការឱ្យក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើការងារអធិការកិច្ច
  • ធ្វើអធិការកិច្ចជាប្រចាំទៅលើការគ្រប់គ្រងអង្គភាពក្រោមឱវាទរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍
  • ត្រួតពិនិត្យលើការអនុវត្តគោលការណ៍ គោលនយោបាយ ច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ ប្រកាស សេចក្តីសម្រេច សារាចរ សេចក្តីណែនាំ បទបញ្ជា កិច្ចព្រមព្រៀង កិច្ចសន្យា ឧបសម្ព័ន្ធ លិខិតបទដ្ឋានផ្សេងៗ តាមការប្រគល់ភារកិច្ចរបស់ថ្នាក់ដឹកនាំក្រសួង
  • ទទួលពិនិត្យរាល់លិខិតស្នាម ពាក្យបណ្តឹង និងចុះស្រាវជ្រាវបាតុភាពអសកម្មផ្សេងៗដែលពាក់ព័ន្ធ នឹងការគ្រប់គ្រង ដឹកនាំអង្គភាព ឬពាក់ព័ន្ធនឹងបញ្ហាបុគ្គល
  • ត្រួតពិនិត្យការដឹកនាំ គ្រប់គ្រងពាក់ព័ន្ធនឹងការងាររដ្ឋបាល និងបុគ្គលិក
    បណ្តុះបណ្តាលជំនាញពាក់ព័ន្ធនឹងការងារអធិការកិច្ចលើការងារឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រួមបញ្ចូលទាំងវិស័យសិប្បកម្ម និងទឹកស្អាត
  • ធ្វើអធិការកិច្ចលើការទូទាត់ និងការអនុវត្តរបបចំណូល ចំណាយថវិការដ្ឋ និងការអនុវត្តរបបគណនេយ្យ ហិរញ្ញវត្ថុ ប្រាក់សេវា ប្រាក់ពិន័យ ប្រាក់បេឡារបស់ក្រសួង និងអង្គភាពក្រោមឱវាទ ស្របតាម លិខិតបទដ្ឋានគតិយុត្ត សេចក្តីណែនាំ ច្បាប់ថវិកា
  • ធ្វើអធិការកិច្ចលើករណីដែលក្លែងបន្លំ និងកិបកេងទ្រព្យសម្បត្តិរដ្ឋ និងប្រព្រឹត្តអំពើពុករលួយ
  • ត្រួតពិនិត្យលើការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ការសន្សំសំចៃ ការប្រើប្រាស់សម្ភារៈ ប្រាក់ទុន ឥណទាន ថវិកា និងការងារលទ្ធកម្មនៅក្រសួង និងអង្គភាពក្រោមឱវាទ
  • ត្រួតពិនិត្យលើលិខិតបទដ្ឋាននានា ដែលពាក់ព័ន្ធនឹងការងារសេដ្ឋកិច្ច គណនេយ្យ និងហិរញ្ញវត្ថុ
  • ត្រួតពិនិត្យលើការអនុវត្តការងារបច្ចេកទេសលើការងារឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ រួមបញ្ចូលទាំងវិស័យសិប្បកម្ម និងទឹកស្អាត
  • ត្រួតពិនិត្យលើគម្រោង ប្លង់ ដែលពាក់ព័ន្ធនឹងការងារបច្ចេកទេស និងការអនុវត្តគម្រោងប្លង់ទាំងនោះ
  • សហប្រតិបត្តិការជាមួយស្ថាប័នជាតិ និងអន្តរជាតិ សំដៅបង្កើនប្រសិទ្ធភាពនៃនីតិវិធី និងយុទ្ធសាស្ត្រ អធិការកិច្ច
  • ធ្វើរបាយការណ៍ជូនរដ្ឋមន្ត្រីអំពីការប្រព្រឹត្តទៅរបស់អង្គភាព ដែលបានធ្វើអធិការកិច្ចរួចហើយ និង អំពីមធ្យោបាយកែលម្អការប្រព្រឹត្តទៅរបស់អង្គភាពទាំងនោះ
  • ទទួលអនុវត្តភារកិច្ចផ្សេងទៀតដែលរដ្ឋមន្ត្រីប្រគល់ជូន។

I. របាយការណ៍ស្តីពីសកម្មភាពការងាររបស់អគ្គាធិការដ្ឋាននាឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤ អគ្គាធិការដ្ឋានបានអនុវត្តការងាររដ្ឋបាលជាប្រចាំ និងចុះធ្វើអធិការកិច្ចលើការងារដឹកនាំ និងគ្រប់គ្រងនៅមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងអង្គភាពចំណុះមន្ទីរ ក្នុងនោះមានដូចជា៖

  1. ការគ្រប់គ្រងរដ្ឋបាល-បុគ្គលិក
  2. ការគ្រប់គ្រងគណនេយ្យ-ហិរញ្ញវត្ថុ
  3. ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ
  4. ការងារបច្ចេកទេសរួមមានការងារ៖
    • ការងារស្តង់ដារ និងមាត្រាសាស្រ្ត
    • ការងារទឹកស្អាត
  5. អង្គភាពរដ្ឋាករទឹក
  6. ការងារអធិការកិច្ចរោងចក្រសហគ្រាស និងសិប្បកម្ម

សមិទ្ធផល

II. ការងារផ្សេងៗ ដែលអគ្គាធិករដ្ឋានបានចូលរួមមានដូចជា៖

  • កម្មវិធីបុណ្យជាតិ
  • ព្រឹត្តិការណ៍សំខាន់
  • កិច្ចប្រជុំនានា
  • សិក្ខាសាលា
  • វគ្គបណ្តុះបណ្តាលចំនួន១០លើក
  • សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ
  • កម្មវិធីដាក់ឱ្យដំណើរការជាផ្លូវការនូវហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ
  • ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា
  • ពិធីបើកជាផ្លូវការ «ទិវាជាតិវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍»
  • និងការបើកសម្ពោធ «ពិព័រណ៌វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ កម្ពុជា-អន្តរជាតិជាដេីម ។

III.ទិសដៅការងារបន្ត៖

  • ត្រៀមចុះធ្វើអធិការកិច្ចតាមបណ្តាអង្គភាពក្រោមឱវាទក្រសួងតាមការចាត់តាំងរបស់ឯកឧត្តមរដ្ឋមន្ត្រី
  • ចុះធ្វើអធិការកិច្ចនៅតាមមន្ទីររាជធានី-ខេត្ត
  • ត្រៀមចូលរួមជាមួយក្រុមអធិការកិច្ចអន្តរស្ថាប័ន និងក្រុមជនបង្គោលសម្របសម្រួលការងារអធិការកិច្ចអន្តរស្ថាប័ន នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
  • បន្តស្រាវជ្រាវ និងប្រមូលផ្តុំនូវរាល់លិខិតបទដ្ឋានគតិយុត្តទាក់ទងការងារដឹកនាំ និងគ្រប់គ្រងលើផ្នែកឧស្សាហកម្ម សិប្បកម្ម ស្តង់ដារ មជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ ទឹកស្អាត និងវិទ្យាសាស្រ្ត
  • បន្តអនុវត្ត និងចូលរួមការងារផ្សេងៗទៀត ដែលថ្នាក់ដឹកនាំក្រសួងប្រគល់ជូន។

ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

location_on ៤៥ មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ, ១២០២០៣

© 2024 រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

    • telegram
    • tiktok
    • instagram
    • chatbot
    គោលការណ៍​ឯកជនភាព