វិទ្យាស្ថានស្តង់ដារកម្ពុជា

វិទ្យាស្ថានស្តង់ដារកម្ពុជា (ISC) គឺជាអង្គភាពស្តង់ដារជាតិដែលទទួលខុសត្រូវលើការងាររៀបចំ និងអភិវឌ្ឍស្តង់ដារជាតិសម្រាប់ផលិតផលនិងសេវាកម្មគ្រប់ប្រភេទនិងគ្រប់លើគ្រប់វិស័យ ព្រមទាំងពង្រឹងការអនុវត្ត និងការប្រតិបត្តិតាមស្តង់ដារតាមរយៈការផ្តល់សេវាវិញ្ញាបនបត្រ និងអាជ្ញាបណ្ណ ដល់វិស័យឯកជន និងសាធារណៈ ដើម្បីធានាអនុលោមភាពរបស់ផលិតផល ទំនិញ សម្ភារ សេវា ស្របទៅតាមការកំណត់របស់ស្តង់ដារ និងបទប្បញ្ញត្តិបច្ចេកទេស។ កម្មវិធីអភិវឌ្ឍស្តង់ដារ បទប្បញ្ញត្តិបច្ចេកទេស និងនីតិវិធីវាយតម្លៃភាពអនុលោម ផ្ដល់នូវមូលដ្ឋានគ្រឹះសម្រាប់រាជរដ្ឋាភិបាល និងវិស័យឯកជន រៀបចំបង្កើតនូវយន្តការក្នុងការធ្វើពាណិជ្ជកម្មសេរី និងផ្ដល់លទ្ធភាព សម្រាប់ធ្វើការប្រកួតប្រជែងទីផ្សារក្នុងស្រុក តំបន់ និងអន្តរជាតិ ។

សេវាកម្មសំខាន់ៗរបស់វិទ្យាស្ថានស្តង់ដារកម្ពុជាផ្ដល់ជូនដល់សាធារណជន៖

  • ផ្តល់សេវាបណ្តុះបណ្តាល និងពិគ្រោះយោបល់សម្រាប់អនុវត្តស្តង់ដារផលិតផល និងស្តង់ដារប្រព័ន្ធ
  • ផ្តល់វិញ្ញាបនបត្របញ្ជាក់ភាពអនុលោមសម្រាប់ ផលិតផល ប្រព័ន្ធគ្រប់គ្រង ប្រព័ន្ធសុវត្ថិភាពម្ហូបអាហារ និងអនាម័យ និងវិញ្ញាបនបត្របញ្ជាក់ការដាក់លក់ដោយសេរីនៅលើទីផ្សារ
  • ផ្តល់អាជ្ញាបណ្ណសម្រាប់បញ្ជាក់មុខសញ្ញា និងស្តង់ដារប្រើប្រាស់សារធាតុគីមី ក្នុងវិស័យឧស្សាហកម្ម
  • ផ្ដល់អាជ្ញាបណ្ណប្រើប្រាស់ ឬចែកចាយសារធាតុ​គីមីជាប់បញ្ញត្តិ
  • ផ្តល់អាជ្ញាបណ្ណសម្រាប់ចុះបញ្ជីផលិតផល និងចុះបញ្ជីសុវត្ថិភាពផលិតផល សញ្ញាបញ្ជាក់ផលិតផល
  • ចេញទិដ្ឋាការចំពោះបុគ្គល ឬអង្គភាពណាមួយដែលទទួលបានវិញ្ញាបនបត្របញ្ជាក់ប្រព័ន្ធគ្រប់គ្រងណាមួយ
  • ផ្តល់សេវាកម្មផ្ដល់ព័ត៌មានបច្ចេកទេស និងឯកសារស្តង់ដារ បទប្បញ្ញត្តិបច្ចេកទេស និងនីតិវិធីវាយតម្លៃភាពអនុលោម

វិទ្យាស្ថានស្តង់ដារកម្ពុជាមាននាយកដ្ឋានក្រោមឱវាទចំនួន ៤ ដូចខាងក្រោម៖

  • នាយកដ្ឋានព័ត៌មាន
  • នាយកដ្ឋានអភិវឌ្ឍស្តង់ដារ បណ្ដុះបណ្ដាល និងពិគ្រោះយោបល់
  • នាយកដ្ឋានវិញ្ញាបនបត្រកម្ម
  • នាយកដ្ឋានបញ្ញត្តកម្ម

ថ្នាក់ដឹកនាំនៃវិទ្យាស្ថានស្តង់ដារកម្ពុជា

សមិទ្ធផល

១. ការងារព័ត៌មាន

  • បានផ្សព្វផ្សាយសេចក្តីសជូនដំណឹង (Notification) របស់ប្រទេសជាសមាជិករបស់អង្គការពាណិជ្ជកម្មពិភពលោកចំនួន ១៨,៦៥៣ សេចក្តីជូនដំណឹង
  • បានឆ្លើយតបទៅនឹងសំណួរ-ចម្ងល់របស់សាធារណជនទំាងក្នុង និងក្រៅប្រទេសអំពីព័ត៌មានទាក់ទងនឹងរបាំងបច្ចេកទេសចំពោះពាណិជ្ជកម្ម ។

២. ការងារអភិវឌ្ឍស្តង់ដារ

  • បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាស្តង់ដារជាតិ និងបានអនុម័តទទួលយកទាំងស្រុង លើសេចក្ដីព្រាង ស្តង់ដារអន្តរជាតិ ISO, IEC និង ISO/IEC ចំនួន ១៧៤ ជាស្ដង់ដារកម្ពុជា និងស្ដង់ដារកែសម្រួលចំនួន ៤ស្ដង់ដារ។
  • បានរៀបចំកិច្ចប្រជុំគណៈកម្មការបច្ចេកទេសទាំង១២ គឺផ្នែកសំណង់ និងសម្ភារសាងសង់ ម្ហូបអាហារ និងម្ហូបអាហារកែច្នៃ ប្រព័ន្ធគ្រប់គ្រង អគ្គិសនី និងអេឡិចត្រូនិច កៅស៊ូ យានយន្ត គ្រឿងសម្អាង ផលិតផលពីឈើ ឌីជីថល និងវាយនភណ្ឌ។
  • បានចេញប្រកាសស្ដង់ដារខាងលើជាស្តង់ដារកម្ពុជា សម្រាប់ដាក់ឱ្យអនុវត្ត។

៣. ការងារវិញ្ញាបនបត្រកម្ម

ក. ការងារវិញ្ញាបនបត្រកម្មផលិតផល៖

  • បានចេញវិញ្ញាបនបត្របញ្ជាក់ការដាក់លក់ដោយសេរីលើផលិតផលម្ហូបអាហារ និងជីកសិកម្ម ចំនួន​ 29 វិញ្ញាបនបត្រ
  • បានចុះត្រួតពិនិត្យ និងវាយតម្លៃប្រព័ន្ធផលិតកម្មអនុលោមស្តង់ដារផលិតផលចំនួន 496 លើក
  • បានចេញលិខិតបញ្ជាក់គុណភាពចំនួន ២៤៥ លិខិត
  • បានចេញវិញ្ញាបនបត្រកម្រិតបឋមជូនរោងចក្រ សិប្បកម្ម សរុបចំនួន 176 វិញ្ញាបនបត្រ
  • បានចេញវិញ្ញាបនបត្រផលិតផល ជូនរោងចក្រ សិប្បកម្ម សរុបចំនួន 320 វិញ្ញាបនបត្រ
  • បានចេញវិញ្ញាបនបត្របញ្ជាក់ភាពអនុលោម (Certificate of Conformity-CoC) បានចំនួន 217 វិញ្ញាបនបត្រ សម្រាប់ផលិតផលយានយន្ត និងអគ្គីសនី/អេឡិចត្រូនិច
  • បានផ្តល់អាជ្ញាប័ណ្ណសម្រាប់ប្រើសញ្ញាបញ្ជាក់ផលិតផល ជូនរោងចក្រ សិប្បកម្ម សរុបចំនួន 496 អាជ្ញាប័ណ្ណ
  • ចុះយកគំរូផលិតផលបញ្ជូនទៅមជ្ឈមណ្ឌលមន្ទីរពិសោធន៍ឧស្សាហកម្មកម្ពុជា ចំនួន ៩២១គំរូផលិតផល។

ខ. ការងារវិញ្ញាបនបត្របញ្ជាក់ប្រព័ន្ធ៖

  • បានចុះធ្វើសវនកម្ម និងចេញវិញ្ញាបនបត្របញ្ជាក់ប្រព័ន្ធចំនួន 52 វិញ្ញាបនបត្រ សម្រាប់ប្រព័ន្ធ GMP, HACCP, ISO 9001:2015, ISO 27001:2013 និង ISO 22000: 2018
  • បានចុះធ្វើសវនកម្មអង្កេតតាមដានក្រុមហ៊ុន រោងចក្រចំនួន 10 លើក ដើម្បីផ្ទៀងផ្ទាត់អំពីការបន្តការអនុវត្ត ស្តង់ដារប្រព័ន្ធ ផ្នែក GMP, HACCP, ISO 9001:2015, ISO 27001:2013 និង ISO 22000: 2018
  • បានចុះវាយតម្លៃផ្ទៀងផ្ទាត់ និងចេញវិញ្ញាបនបត្រអនាម័យចំនួន 26 វិញ្ញាបនបត្រ ជូនដល់ផលិតកម្មម្ហូបអាហារ។

៤. ការងារបញ្ញត្តកម្ម

  • បានចេញអាជ្ញាបណ្ណប្រើសញ្ញាចុះបញ្ជីផលិត​ផល “ចបផ” សរុបចំនួន ៤ ៣៤៧អាជ្ញាបណ្ណ
  • ចេញអាជ្ញាបណ្ណប្រើសញ្ញាសុវត្ថិភាពផលិត​ផល សម្រាប់ផលិតផលអគ្គិសនី និងអេឡិកត្រូនិក បានចំនួន ២ ៤៩២ អាជ្ញាបណ្ណ
  • ចេញអាជ្ញាបណ្ណប្រើសញ្ញាសុវត្ថិភាពផលិត​ផល សម្រាប់ផលិតផលយានយន្ត បានចំនួន ១៥០
  • ចេញអាជ្ញាបណ្ណប្រើសញ្ញាសុវត្ថិភាពផលិត​ផល សម្រាប់ផលិតផលទោចក្រយានយន្ត បានចំនួន ២២
  • ចេញអាជ្ញាបណ្ណប្រើសញ្ញាសុវត្ថិភាពផលិត​ផល សម្រាប់ផលិតផលគ្រឿងបន្លាស់យាន្តយន្ត បានចំនួន ៧៥
  • ចេញលិខិតទទួលស្គាល់ជាតំណាងក្រុមហ៊ុន-រោងចក្រ ក្នុងការនាំចូល/ផលិត ផលិតផលយានយន្ត និងគ្រឿងអគ្គិសនី និងអេឡិចត្រូនិក បានចំនួន ២៦
  • លិខិតបញ្ជាក់ការផ្លាស់ប្ដូរផ្នែកណាមួយនៃផលិតផលយានយន្ត បានចំនួន ១២៤
  • លិខិតបញ្ជាក់ការផ្លាស់ប្ដូរផ្នែកណាមួយនៃផលិតផលអគ្គិសនី និងអេឡិចត្រូនិក បានចំនួន ២៣
  • បានចុះបញ្ជិកា និងចេញទិដ្ឋាការ សម្រាប់ការទទួលបានវិញ្ញាបនបត្របញ្ជាក់ប្រព័ន្ធ សរុបចំនួន ៣៥។
  • បានផ្តល់អាជ្ញាបណ្ណបញ្ជាក់មុខសញ្ញា និងស្តង់ដារប្រើប្រាស់សារធាតុគីមីសរុបចំនួន ១ ៨៩៥ តាមប្រព័ន្ធ Online
  • ចេញអាជ្ញាបណ្ណប្រើប្រាស់និងចែកចាយសារធាតុគីមីជាប់បញ្ញត្តិ ចំនួន ១ ០៤៦។(គិតចាប់ពីខែមករា ឆ្នាំ២០២២ ដល់ខែតុលា ឆ្នាំ២០២៤
  • បានចុះអធិការកិច្ចជំរុញការអនុវត្តច្បាប់ ស្ដីពី​ស្តង់ដារកម្ពុជា និងវិសោធនកម្ម តាមបណ្ដាក្រុមហ៊ុន/រោងចក្រ/សហគ្រាស/សិប្បកម្ម ២៧៨ មូលដ្ឋាន ។

                                               

                               ព័ត៌មានទំនាក់ទំនងទៅកាន់វិទ្យាស្ថានស្តង់ដារកម្ពុជា

គេហទំព័រ: www.isc.gov.kh

ហ្វេសប៊ុកផេកផ្លូវការ: https://www.facebook.com/ISCCambodian

អ៊ីមែល: misti-tbt@isc.gov.kh

លេខទូរស័ព្ទនិងតេលេក្រាម: 081 989 450

អាសយដ្ឋាន: អគារលេខ ៥៣៨ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ

 

ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

location_on ៤៥ មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ, ១២០២០៣

© 2024 រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

    • telegram
    • tiktok
    • instagram
    • chatbot
    គោលការណ៍​ឯកជនភាព