វិទ្យាស្ថានជាតិវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍
វិទ្យាស្ថានជាតិវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ មានថ្នាក់ស្មើអគ្គនាយកដ្ឋាន ជាសេនាធិការបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងរាជរដ្ឋាភិបាលកម្ពុជាសម្រាប់ការស្រាវជ្រាវនិងបណ្តុះបណ្តាលលើផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ក្នុងគោលបំណងដើម្បីធ្វើឱ្យប្រសើរឡើងលើវិស័យឧស្សាហកម្មនិងវិស័យពាក់ព័ន្ធផ្សេងទៀត ហើយមានតួនាទីនិងភារកិច្ចដូចតទៅ៖
- ធ្វើការស្រាវជ្រាវលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីបម្រើដល់គ្រប់វិស័យ រួមមានបដិវត្តន៍ឧស្សាហកម្ម៤.០ និងឧស្សាហកម្មជំនាន់ក្រោយបន្តបន្ទាប់ទៀត
- ធ្វើការស្រាវជ្រាវលើវិទ្យាសាស្ត្រ បច្ចេកវិទ្យាឌីជីថល ឧស្សាហកម្ម៤.០ និងឧស្សាហកម្មជំនាន់ក្រោយបន្តបន្ទាប់ទៀត
- ជំរុញនិងលើកទឹកចិត្ត ក្នុងការសិក្សាស្រាវជ្រាវផ្នែកបណ្តាញបញ្ញាសិប្បនិម្មិត មនុស្សយន្ត និងស្វ័យប្រវត្តិកម្ម
- ជំរុញការងារសិក្សាស្រាវជ្រាវឧស្សាហកម្មអេឡិចត្រូនិច (ផ្នែករឹងនិងផ្នែកទន់)
- សហការស្រាវជ្រាវផ្នែកបច្ចេកវិទ្យាឧស្សាហកម្ម (កសិឧស្សាហកម្ម ស្បៀងអាហារ និងជីវ:វេជ្ជសាស្រ្ត)
- សហការនិងស្រាវជ្រាវជាមូលដ្ឋានជាមួយក្រសួង ស្ថាប័ន និងអង្គការជាតិនិងអន្តរជាតិពាក់ព័ន្ធ
- សហការស្រាវជ្រាវនិងអភិវឌ្ឍន៍លើមូលដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យាសម្រាប់ការអប់រំ
- សិក្សាស្រាវជ្រាវ ធ្វើតេស្ត និងពិសោធន៍វិទ្យាសាស្ត្រ លើផ្នែករូបសាស្រ្តនិងគីមីសាស្រ្ត
- រៀបចំ សហការ ដោយផ្តល់លទ្ធភាពដល់សកម្មភាពស្រាវជ្រាវនិងអភិវឌ្ឍន៍ដែលទទួលបាន និងស្ថានភាពជាក់ស្តែងក្នុងប្រទេស សំដៅបង្កើនសមត្ថភាពក្រេបយកបច្ចេកវិទ្យាអន្តរជាតិ
- រៀបចំគម្រោងផែនការការងារជំរុញអភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
- រៀបចំ កែលម្អស្ថានភាពបណ្តុះបណ្តាលផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សំដៅអភិវឌ្ឍន៍លើការសិក្សាអប់រំផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងបង្កើតបណ្តាញ និងបណ្តុំបញ្ញវន្តដែលផ្សារភ្ជាប់បណ្តាញឧស្សាហកម្មក្នុងនិងក្រៅប្រទេស
- រៀបចំនិងផ្តល់ការលើកទឹកចិត្តការស្រាវជ្រាវបឋម ការស្រាវជ្រាវអនុវត្តន៍ និងការអភិវឌ្ឍដោយពិសោធន៍
- រៀបចំសមាគមអ្នកស្រាវជ្រាវ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សំដៅប្រមូលផ្តុំអ្នកបច្ចេកទេស អ្នកវិទ្យាសាស្រ្ត បញ្ញវន្ត ដែលគាំទ្រដល់ការស្រាវជ្រាវនិងការអភិវឌ្ឍ
- រៀបចំការបណ្តុះបណ្តាលផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
- រៀបចំនិងដំណើរការមន្ទីពិសោធន៍ ស្រាវជ្រាវវិទ្យាសាស្ត្រ និងអភិវឌ្ឍបច្ចេកវិទ្យា
- ទទួលអនុវត្តភារកិច្ចផ្សេងទៀតដែលរដ្ឋមន្ត្រីប្រគល់ជូន
មន្ទីរពិសោធន៍ជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (ម.ជ.វ.ប.ន.) ជាមន្ទីរពិសោធន៍ដែលមានការទទួលស្គាល់ជាអន្តរជាតិ អនុលោមតាមស្តង់ដារ ISO/IEC 17025:2017 ដែលមានតួនាទី និងភារកិច្ច ក្នុងការផ្តល់នូវសេវាធ្វើតេស្តវិភាគគុណភាពផលិតផល គាំទ្រស្ថាប័នបទប្បញ្ញត្តិ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍ សម្រាប់សុវត្ថិភាពផលិតផល និងសកម្មភាពនៃការត្រួតពិនិត្យគុណភាពស្តង់ដារ គាំទ្រដល់សហគ្រាសធុនតូច និងមធ្យម និងឧស្សាហកម្ម សម្រាប់ការកែលម្អ និងពង្រឹងគុណភាព និងសុវត្ថភាពផលិតផលក្នុងស្រុក។ បច្ចុប្បន្នមន្ទីរពិសោធន៍ជំនាញអាចផ្ដល់សេវាធ្វើតេស្ដវិភាគមានដូចជា ការធ្វើតេស្តវិភាគមីក្រូជីវសាស្ត្រសម្រាប់ទឹកនិងទឹកកក ការធ្វើតេស្តវិភាគមីក្រូជីវសាស្រ្តសម្រាប់ម្ហូបអាហារនិងភេសជ្ជៈ និងការធ្វើតេស្តវិភាគរូប-គីមីសាស្រ្ត។
វិទ្យាស្ថានជាតិវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍មាននាយកដ្ឋានចំនួន ៣ និងមន្ទីពិសោធន៍ ចំនួន ១(មានថ្នាក់ស្មើគ្នា):
- នាយកដ្ឋានស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកវិទ្យា
- នាយកដ្ឋានជំរុញអភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
- នាយកដ្ឋានបណ្តុះបណ្តាលវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
- មន្ទីពិសោធន៍ជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
សមិទ្ធផល
- បានការផ្តល់ នូវសេវា ធ្វើតេស្តវិភាគគុណភាពផលិតផល បានសរុបគំរូផលិតផលចំនួន ៤៨,០២៥ គិតពីឆ្នាំ២០១៩ ដល់ ឆ្នាំ២០២៣
- បានចូលរួមធ្វើ Remote Reassessment អនុលោម Standard ISO/IEC 17025:2017 ជាមួយអង្គភាព វាយតំលៃទទួលស្គាល់ SAC-SINGLAS ប្រទេសសិង្ហបុរី ដោយមានការចូលរួម ពីមន្ត្រីមន្ទីរពិសោធន៍គីមី សាស្ត្រទឹកគីមី សាស្រ្តចំណីអាហារ និងមិនមែនចំណីអាហារ។
- បានចូលរួមធ្វើ Remote Reassessment អនុលោម Standard ISO/IEC 17025:2017 ជាមួយអង្គភាពវាយតំលៃទទួលស្គាល់ NATA ប្រទេសអូស្ត្រាលី ដោយមានការចូលរួម ពីមន្ត្រី មន្ទីរពិសោធន៍មីក្រូជីវសាស្ត្រ។
- បានរៀបចំចូលរួមធ្វើតេស្តវាស់ស្ទង់សមត្ថភាពមន្រ្តីនៃមន្ទីរពិសោធន៍ជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ជាមួយ QUATEST3 នៃប្រទេសវៀតណាម
- បានបញ្ចប់ការផលិត Wireless Light Control Board (hardware) ចំនួនពីរប្រភេទ សម្រាប់បង្ហាញក្នុង STI Study Tour Program។
- បានបញ្ចប់ការឌីហ្សាញនិងការផលិតប្រអប់ acrylic ថ្លា នៃសម្ភារឧបទេសមុខវិជ្ជារូបវិទ្យា។
- បានបញ្ចប់ការសរសេរកូដ Wireless Light Control Board ចំនួនពីរប្រភេទ សម្រាប់បង្ហាញក្នុង STI Study Tour Program។
- បានបញ្ចប់ការផលិតគំរូទី៣នៃសម្ភារឧបទេសលើមុខវិជ្ជារូបវិទ្យាសម្រាប់ថ្នាក់អនុវិទ្យាល័យ។
- បានបញ្ចប់ការធ្វើបច្ចុប្បន្នភាពនៃ Mini Walking Robot ទី១ ដោយបំពាក់ប្រព័ន្ធ Bluetooth និងមាន Face Interaction។
- បានបញ្ចប់ការផលិតគំរូទី២ នៃ Mini Wheel Robot។
- បានបញ្ចប់ការសរសេរឯកសារទស្សនាទានស្តីពី “Robotics Program for Kids”។
- កាលិកបត្រជាតិចំនួន ១០
- កាលិកបត្រអន្តរជាតិ ២០
- បានរៀបចំវគ្គបណ្ដុះបណ្ដាល ចំនួន ២៣ ដង
- បានរៀបចំវគ្គបណ្ដុះបណ្ដាល ចំនួន ២៣ ដង
- បានអង្កេតតម្រូវការការបណ្តុះបណ្តាលការអនុវត្ដអនាម័យល្អរបស់សហគ្រាសធុនតូច និងមធ្យមចំនួន ៧៣សហគ្រាស នៅ៦ខេត្ត
- បានអង្កេតតម្រូវការការបណ្តុះបណ្តាលសម្រាប់ប្រតិបត្តិករទឹកស្អាតចំនួន ២៥៦សហគ្រាស
- បានបោះពុម្ភទស្សនាវដ្តីវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ចំនួន ៤លេខ
- បានផលិតវីដេអូ ស្តីពី “ការចែករំលែកចំណេះដឹងអំពី វ.ប.ន.” ចំនួន ១៣ វីដេអូ
- បានសហការផលិតវីដេអូក្នុងកម្មវិធី session 26 បានចំនួន ៨ វីដេអូ
- បានបង្កើត និងផ្សព្វផ្សាយព័ត៏មានអំពី វ.ប.ន. ក្នុងបណ្តាញសង្គម Facebook និងTelegram
- បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពី វ.ប.ន. ចំនួន ១៣ដង និងមានអ្នកចូលរួម ២០៣៩នាក់
- បានរៀបចំទស្សនកិច្ចសិក្សាអំពី វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលមានអ្នកចូលរួម ២៩៣នាក់
- បានបោះពុម្ភក្នុង AVI Commentary ស្តីពី “Cambodia’s Digital Currency: Initial Steps Towards a Central Bank Digital Currency (CBDC)”
- បានបោះពុម្ភក្នុង AVI Commentary ស្តីពី “Cambodia Needs Science, Technology, and Innovation Magazines”
- បានចូលរួមបោះពុម្ពនៅក្នុង SIL2021-35th Congress of the International Society of Limnology លើប្រធានបទ “Assessment of Microbiological Water Quality in Tonle Sap River and Kob Srov Lake in Phnom Penh, Cambodia”
- បានចូលរួមបោះពុម្ពជំពូកនៅក្នុងសៀវភៅ Springer លើប្រធានបទ “Chapter 29: Multidrug-Resistant Bacteria”
- បានចូលរួមបោះពុម្ពជំពូកនៅក្នុងសៀវភៅ Springer លើប្រធានបទ “Chapter 42: Virus Removal by Poly Aluminum Chloride and Calcium Hypochlorite”
- បានចូលរួមបោះពុម្ពជំពូកនៅក្នុងសៀវភៅ Springer លើប្រធានបទ “Chapter 27: Bacterial Communities: Their Dynamics and Interactions with Physicochemical Factors”
- បានចូលរួមបោះពុម្ពនៅក្នុង Scientific reports លើប្រធានបទ “Social contact patterns relevant for infectious disease transmission in Cambodia”
សំណួរញឹកញាប់