General Department of Industry
អគ្គនាយកដ្ឋានឧស្សាហកម្មមានតួនាទីនិងភារកិច្ចដូចតទៅ៖
- រៀបចំគោលនយោបាយ យុទ្ធសាស្រ្ត និងផែនការរួមក្នុងវិស័យឧស្សហកម្ម
- រៀបចំគ្រប់គ្រង ផ្សព្វផ្សាយ និងអភិវឌ្ឍន៍ឧស្សហកម្ម
- គ្របគ្រងអភិវឌ្ឈន៍ និងតម្រង់ទិសលើការងារបច្ចេកទេស និងសុវត្ថិភាពឧស្សហកម្ម
- រៀបចំ គ្រប់គ្រង និងផ្សព្វផ្សាយការងារបច្ចេកវិទ្យាឧស្សហកម្ម
- អនុវត្តគោលនយោបាយ និងផែនការការពារសិទ្ធិលើកម្មសិទ្ធឧស្សាហកម្មឮ គ្រប់គ្រង វាយតម្លៃ និងទទួលស្គាល់ប្រកាសនីយបត្រតក្កកម្ម វិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍ និងគំនូរឧ ស្សាហកម្ម
- គ្រប់គ្រង សម្របសម្រួល និងជំរុញចលនានិងការអភិវឌ្ឍផលិតភាព
អគ្គនាយកដ្ឋានឧស្សាហកម្មផ្តល់សេវាសាធារណៈ ៖
- ផ្តល់ការបញ្ជាក់អំពីលក្ខណៈបច្ចេកទេស សុវត្ថិភាពឧស្សាហកម្ម នៃដំណើរការឡចំហាយ ម៉ាស៊ីនភ្លើង និងគ្រឿងចក្រ គ្រឿងម៉ាស៊ីន ដែលមានហានិភ័យខ្ពស់ សំណល់ឧស្សហកម្ម បញ្ជាក់ប្លង់សុវត្ថិភាពបច្ចេកទេសឧស្សាហកម្មបណ្តុះបណ្តាលសុវត្ថិភាពឧស្សាហកម្ម និងផ្តល់ពាន រ ង្វាន់ឧស្សហកម្មបៃតង
- ចេញប្រកាសបង្កើតរោងចក្រ វិញ្ញាបនបត្រអនុញ្ញាតដំំណើរការរោងចក្រ ផ្តល់លិខិតបញ្ជាក់ផ្សេងៗ សម្រាប់ឧស្សហកម្ម ទិន្នន័យស្ថិតិរោងចក្រ
- ផ្តល់កិច្ចការពារសិទ្ធិលើកម្មសិទ្ធិឧស្សហកម្ម រួមមាន៖ ប្រកាសនីយបត្រតក្កកម្ម ម៉ូដែលដែលមានអត្ថប្រយោជន៍ គំនូរឧស្សហកម្ម គំនូសបង្ហាញសៀគ្វីរួម ផ្តល់សិទ្ធអ្នកបង្កាត់ពូជថ្មីនៃដំណាំ និងជំរុញការច្នៃប្រឌិតនិងបង្កើតតក្កកម្មថ្មី
- ផ្តល់ការបណ្តុះបណ្តល ពិគ្រោះយោបល់ ផ្សព្វផ្សាយវិធីសាស្រ្តបង្កើនផលិតភាព រួមមាន៖ ស៥ ខាយហ្សិន ប្រព័ន្ធផលិតកម្មលីន(Lean) ផលិតកម្មស្អាត (CP) ឬ(ផលិតភាពបៃតង (GP) ការគ្រប់គ្រងពុទ្ធិ វដ្ឋគ្រប់គ្រងគុណភាព GMP HACCP ISO9001:2015 ISO22000:2018
អគ្គនាយកដ្ឋានឧស្សាហកម្មក្រោមឱវាទចំនួន ៤ ដូចខាងក្រោម៖
- នាយកដ្ឋានកិច្ចការឧស្សាហកម្ម
- នាយកដ្ឋានបច្ចេកទេស និងសុវត្ថិភាពឧស្សហកម្ម
- នាយកដ្ឋានកម្មសិទ្ធឧស្សាហកម្ម
- មជ្ឈមណ្ឌលផលិតភាពជាតិ នៃកម្ពុជា (NPCC)
សមិទ្ធផល
ក. វឌ្ឍនភាពនៃការអនុវត្តគន្លឺះបួនជាក់ស្តែង ដើម្បីជំរុញការអនុវត្តគោលនយោបាយអភិវឌ្ឍឧស្សាហកម្ម
ខ. វឌ្ឍនភាពនៃការអនុវត្តវិធានការគោលនយោបាយ និងផែនការសកម្មភាព
- មានរោងចក្រធុនធំដំណើរការមានចំនួន ២,១២៥ ស្ថិតនៅក្នុង ២៥ រាជធានី-ខេត្ត ក្នុងនោះរោងចក្រធុនធំ កើតថ្មី មានចំនួន ២៤១ ស្ថិតក្នុង ១៥ រាជធានីខេត្ត មានកំលាំងពលកម្មសរុបមានចំនួន ១,០៤០,៣៣៣ នាក់ និងចំនួនសួនឧស្សាហកម្មមានចំនួន ១៧ និងតម្លៃបរិមានសរុបមានចំនួន ១៦,៣៦៥,៣៩
- បានពិនិត្យឯកសារគម្រោងប្លង់បង្ហាញទីតាំង ប្លង់រួម ប្្លង់ទីតាំងគ្រឿងមា៉ស៊ីនក្នុងការស្នើសុំប្រកាសបង្កើន រោងចក្រចំនួន ៨៦៦ មូលដ្នាន និងបានចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេសសុវត្ថិភាពឧស្សាហកម្ម និងណែនាំ នៃដំណើរការរោងចក្រ គ្រឿងម៉ាស៊ីនចំនួន៣៨១៩ មូលដ្ឋាន
- បានរៀបចំវគ្គបណ្តុះបណ្តាលជូនវិស័យឯកជន ដែលទាក់ទងការថែទាំ ការត្រួតពិនិត្យម៉ាស៊ីន និិងបទប្បញ្ញ ត្តិទាក់ទងនិងការគ្រប់គ្រងឡចំហាយជាដើម មានចំនួន ៣៩ វគ្គ ក្នុងឆ្នាំ២០២៣ ហើង -ជំរុញនិងលើកកំពស់ផ្នែកកម្មសិទ្ធបញ្ញា ដូចជាការចុះបញ្ជីគំនូរឧស្សាហកម្មមានចំនួន ១៥៨ ទទួលពាក្យសុំចុះបញ្ជីគំនូរឧស្សាហកម្ម ចំនួន ១៥១ ទទួលពាក្យស្នើសុំវិញ្ញាបនបត្រម៉ូដែលមានប្រយោជន៍ ចំនួន៧ ផ្តល់ប្រកាសនីយបត្រកម្មមានចំនួន ៧៨ និងទទួលពាក្យសុំប្រកាសនីយបត្រតក្កកម្មមានចំនួន ៥២
- សិក្ខាសាលាផ្សព្វផ្សាយ និងបណ្តុះបណ្តាលផលិតភាព ក្នុងស្រុក និងក្រៅស្រុក មកពីស្ថាប័នពាក់ព័ន្ធ សហគ្រាសធុនតូច និងមធ្យម និងសមជិកអង្គការផលិតភាពអាស៊ី (APO) មានចំនួន១៥៦៥
Contact Information
មជ្ឈមណ្ឌលផលិតភាពជាតិនៃកម្ពុជា(NPCC)
phone
លេខទូរស័ព្ទ
(855)71 8 61 61 61
mail
អាស័យដ្ឋានអ៊ីម៉ែល
serivuth_npcc@yahoo.com