General Department of Small & Medium Enterprises and Handicraft

អគ្គនាយកដ្ឋានសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម មានតួនាទី និងភារកិច្ច៖

  1. រៀបចំគោលនយោបាយ យុទ្ធសាស្ត្រ ទិសដៅ និងផែនការរួមលើវិស័យសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម
  2. រៀបចំ គ្រប់គ្រង ផ្សព្វផ្សាយ និងអភិវឌ្ឍវិស័យសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម គាំទ្រនិងលើកស្ទួយសហគ្រិនភាពក្នុងវិស័យសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម
  3. សហប្រតិបត្តិការជាមួយបណ្តាប្រទេស ស្ថាប័ន អង្គការជាតិ និងអន្តរជាតិនានា ដើម្បីជំរុញអភិវឌ្ឍន៍ សហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម
  4. ពិនិត្យ វាយតម្លៃ និងអនុម័តលើគម្រោងវិនិយោគឯកជន លើសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្មដោយផ្ទាល់ ឬដោយសហការជាមួយស្ថាប័នពាក់ព័ន្ធ
  5. ចុះបញ្ជីគ្រប់គ្រង និងត្រួតពិនិត្យសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម
  6. លើកសំណើសម្របសម្រួល និងពិនិត្យតាមដានការអនុវត្តការវិនិយោគសាធារណៈក្នុងវិស័យសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម
  7. រៀបចំប្រកាសអនុញ្ញាតឱ្យសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម ដំណើរការ
  8. វាយតម្លៃលើយថាប្រភេទ និងបរិមាណវត្ថុធាតុដើមប្រើប្រាស់របស់សហគ្រាសធុនតូចនិងមធ្យម និង សិប្បកម្ម តាមបទដ្ឋានបច្ចេកទេស
  9. រៀបចំបញ្ជីផលិតផលនៃសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម
  10. ផ្តល់លិខិតបញ្ជាក់នានាដែលពាក់ព័ន្ធនឹងផលិតកម្មរបស់សហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម។

អគ្គនាយកដ្ឋានសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម ផ្តល់សេវាសាធារណៈ ៖

  1. ការចុះបញ្ជីបង្កើតសិប្បកម្ម ដែលមានហានិភ័យ (ដើមទុនតិចជាង ឬស្មើ ៥០,០០០USD)
  2. ប្រកាសបង្កើតសិប្បកម្ម ដែលមានហានិភ័យ (ដើមទុនតិចជាង ឬស្មើ ៥០,០០០ USD)
  3. ប្រកាសបង្កើតសហគ្រាសធុនតូច (ដើមទុនលើសពី ៥០,០០០ USD ដល់ ៥០០,០០០ USD)
  4. ប្រកាសបង្កើតសហគ្រាសធុនមធ្យម (ដើមទុនលើសពី ៥០០,០០០USD ដល់ ១,០០០,០០០USD)
  5. វិញ្ញាបនបត្រដំណើរការសិប្បកម្ម (ថ្មី ឬបន្ត) ដែលមានហានិភ័យ (ដើមទុនតិចជាង ឬស្មើ ៥០,០០០USD)
  6. វិញ្ញាបនបត្រដំណើរការសហគ្រាសធុនតូច (ថ្មី ឬបន្ត) (ដើមទុនលើសពី ៥០,០០០USD ដល់ ៥០០,០០០USD)
  7. វិញ្ញាបនបត្រដំណើរការសហគ្រាសធុនមធ្យម (ថ្មី ឬបន្ត) (ដើមទុនលើសពី ៥០០,០០០USD ដល់ ១,០០០,០០០USD)
  8. លិខិតអនុញ្ញាត៖
    • ពង្រីកផលិតកម្ម ឬប្តូរទីតាំង ឬប្តូរម្ចាស់ ឬប្តូរឈ្មោះ ឬទុតិយតា
    • សិប្បកម្ម ដែលមានហានិភ័យ (ដើមទុនតិចជាង ឬស្មើ ៥០,០០០USD)
    • សហគ្រាសធុនតូច (ដើមទុនលើសពី ៥០,០០០USD ដល់ ៥០០,០០០USD)
    • សហគ្រាសធុនមធ្យម (ដើមទុនលើសពី ៥០០,០០០USD ដល់ ១,០០០,០០០USD)
  9. វិញ្ញាបនបត្របញ្ជាក់សញ្ញាផលិតផលកម្ពុជាមានគុណភាព ក្នុងមួយផលិតផល (តាមការស្នើសុំ)

អគ្គនាយកដ្ឋានសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម មាននាយកដ្ឋានក្រោមឱវាទចំនួន ៣ ដូចខាងក្រោម ៖

  • នាយកដ្ឋានផែនការ និងជំរុញការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម (ប្រកាសលេខ ១៥២ MISTI / 2020)
  • នាយកដ្ឋានកិច្ចការសិប្បកម្ម (ប្រកាសលេខ ១៥១ MISTI / 202០)
  • នាយកដ្ឋានសហគ្រាសធុនតូច និងមធ្យម (ប្រកាសលេខ ១៥០ MISTI / 2020)

សមិទ្ធផល

  • ចូលរួមផ្តល់ធាតុចូល និងអនុវត្តក្របខណ្ឌការងារសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។
  • ចូលរួមផ្តល់ធាតុចូល និងអនុវត្តក្របខណ្ឌការងារសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម ក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ឆ្នាំ២០២៣-២០២៨។
  • ចូលរួមផ្តល់ធាតុចូល និងអនុវត្តផែនការសកម្មភាពយុទ្ធសាស្ត្រអាស៊ានសម្រាប់ការអភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យមឆ្នាំ២០១៦-២០២៥។
  • ចូលរួមអនុវត្តតួនាទី និងភារកិច្ចក្នុង គណៈកម្មាធិការសម្របសម្រួល និងអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមស្មារតីអនុក្រឹត្យលេខ ១៣អនក្រ.បក ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ ស្តីពី ការបង្កើតគណៈកម្មាធិការសម្របសម្រួល និងអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងចូលរួមសម្របសម្រួលអនុវត្តយុទ្ធសាស្រ្តជាតិស្តីពី ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨។
  • ចូលរួមផ្តល់ធាតុចូល និងអនុវត្ត យុទ្ធសាស្រ្តអភិវឌ្ឍវិស័យអំបិលកម្ពុជា ២០២២-២០២៦។ (តំណភ្ជាប់យុទ្ធសាស្រ្ត)
  • បានរៀបចំប្រកាស និងអនុវត្តការងារ គោលការណ៍បង្កើត និងគ្រប់គ្រងសហគមន៍អំបិលខេត្តកំពត កែប។ (តំណភ្ជាប់ប្រកាសលេខ ១៩៥MISTI / 2023)
  • សហការជាមួយមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកំពត និងខេត្តកែប ធ្វើបច្ចុប្បន្នភាពដីស្រែអំបិល ទិន្នផលអំបិលដែលផលិតបានក្នុងឆ្នាំ និងស្ថានភាពនានាពាក់ព័ន្ធវិស័យអំបិល។
  • សិក្សាស្រាវជ្រាវឯកសារពាក់ព័ន្ធនានា និងរៀបចំកិច្ចប្រជុំពិភាក្សាជាបន្តបន្ទាប់ស្តីពី ការប្រើប្រាស់អំបិលសម្រាប់ផលិតទឹកស្អាត។
  • ចូលរួមអនុវត្ត គោលនយោបាយជាតិស្តីពី ស្វាយចន្ទី ឆ្នាំ២០២២-២០២៧។ (តំណភ្ជាប់គោលនយោបាយជាតិ ភាសាខ្មែរ និងអង់គ្លេស)
  • ចូលរួមអនុវត្ត គោលនយោបាយជាតិស្តីពី ដំឡូងមី ២០២០-២០២៥។ (តំណភ្ជាប់គោលនយោបាយជាតិ ភាសាខ្មែរ និងអង់គ្លេស)
  • ចូលរួមអនុវត្តការងាររបស់ ក្រុមការងារដឹកនាំ និងជំរុញឌីជីថលូបនីយកម្ម របស់ក្រសួង ឧវបន (តំណភ្ជាប់សេចក្តីសម្រេចលេខ ៣៤៨.ឧវបន.អវបន.សសរ)
  • ចូលរួមអនុវត្តការងាររបស់ ក្រុមការងារអន្តរក្រសួងរៀបចំសេវាអេឡិចត្រូនិចសម្រាប់ធុរកិច្ច (តំណភ្ជាប់សេចក្តីសម្រេចលេខ ២៤៧.សសរ)
  • ចូលរួមកែសម្រួលកម្រៃសេវាសាធារណៈសម្រាប់វិស័យ សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម ដូចកំណត់ក្នុង ប្រកាសអន្តរក្រសួងលេខ ៨៣៦សហវ.ប្រក.អទច ស្តីពី ការផ្តល់សេវាសាធារណៈរបស់ក្រសួង ឧវបន ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ និងប្រកាសអន្តរក្រសួងលេខ ៨៣៧សហវ.ប្រក.អទច ស្តីពី ការផាកពិន័យដែលស្ថិតក្រោមសមត្ថកិច្ចរបស់ក្រសួង ឧវបន ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤។
  • ចូលរួមការរៀបចំថ្នាលច្ចេកវិទ្យាព័ត៍មានសម្រាប់ការបង្កើតអាជីវកម្មតាមប្រព័ន្ធ Online ផ្តោតសំខាន់លើនីតិវិធីចុះបញ្ជីអាជីវកម្ម ដឹកនាំរៀបចំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈក្រុមការងារអន្តរក្រសួងរៀបចំការចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន (IT Platform) ក្រុមការងារបច្ចេកទេសអន្តរក្រសួងដើម្បីរៀបចំការចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន (IT Platform) និងក្រុមការងារអន្តរក្រសួងរៀបចំសេវាអេឡិចត្រូនិចសម្រាប់ធុរកិច្ច ចាប់តាំងពីដំណាក់កាលទី២ (០១ កញ្ញា ២០២១) និងដំណាក់កាលទី៣ (២២ មិថុនា ២០២៣)-ការស្នើសុំប្រកាសបង្កើតសហគ្រាសកម្មន្តសាលធុនតូច និងមធ្យម និងសិប្បកម្ម តាមប្រព័ន្ធ CamDX តាមវេបផតថល www.registrationservices.gov.kh
  • ក្រោមក្របខណ្ឌជំនួយឥតសំណងរបស់រដ្ឋាភិបាលអូស្រ្តាលី តាមរយៈកម្មវិធី CAPRED អង្គភាពបរិវត្តកម្មឌីជីថល នៃក្រសួង ឧវបន បានសហការជាមួយ អគ្គនាយកដ្ឋានសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម និងភាគីពាក់ព័ន្ធអនុវត្តគម្រោង «បរិវត្តកម្មឌីជីថលលើសេវាសាធារណៈ សម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម និងឧស្សាហកម្ម» (Digital Transformation for SME, Handicraft, and Industry Public Service) ពីខែតុលា ឆ្នាំ២០២៣ - ខែធ្នូ ឆ្នាំ២០២៥។ ជាលទ្ធផល បានដាក់ឱ្យប្រើប្រាស់ ប្រព័ន្ធផ្តល់សេវា សាធារណៈឌីជីថល តាមច្រកចេញចូលតែមួយរបស់ក្រសួង ឧវបន សម្រាប់ “ស្នើសុំប្រកាសបង្កើត វិញ្ញាបនបត្រដំណើរការ/បន្តដំណើរការសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម និងប្រកាសបង្កើតឧស្សាហកម្មជំហានទី១ - http://services.misti.kh.gov ដោយភ្ជាប់ទៅកាន់ថ្នាលបច្ចេកវិទ្យាព័ត៌មាន CamDx ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤។
  • ជោគជ័យនៃការគ្រប់គ្រងគេហទំព័រ ASEANACCESS (https://www.aseanaccess.com) បង្កើតឡើងក្នុងគោលបំណងជាWep Portal សម្រាប់ផ្តល់ព័ត៌មានអាជីវកម្មដល់ MSME ក្នុងក្របខ័ណ្ឌ ASEAN និងការគ្រប់គ្រងគេហទំព័រ KhmerSME (https://www.khmersme.gov.kh) រួមទាំងកម្មវិធី KhmerSME Match ជាគេហទំព័រព័ត៌មានអាជីវកម្មសម្រាប់កម្ពុជា។ គេហទំព័រទាំង ២ បង្កើតឡើងក្រោមកិច្ចសហការរវាងក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងទីភ្នាក់ងារ GIZ ក្រោមការឧបត្ថម្ភពីរាជរដ្ឋាភិបាលអាល្លឺម៉ង់ តាមរយៈគម្រោង “ពង្រឹងរចនាសម្ព័ន្ធសម្រាប់លើកកម្ពស់សហគ្រាសធុនមីក្រូ តូច និងមធ្យមនៅអាស៊ាន” (ASEAN-SME Project) ស្របតាមផែនការយុទ្ធសាស្រ្ត SAPSMED 2016-2025។
  • ចូលរួមរៀបចំ និងទទួលបានការសម្រេចឯកភាពពីរាជរដ្ឋាភិបាលតាមស្មារតី អនុក្រឹត្យលេខ ១៥អនក្រ.បក ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ស្តីពី ការរៀបចំទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម។(តំណភ្ជាប់ អនុក្រឹត្យ)
  • រៀបចំ ទិវាសកល សហគ្រាសធុនមីក្រូ តូច និងមធ្យម លើកទី២ ឆ្នាំ២០២៣ ថ្ងៃទី២៧-២៨ ខែមិថុនា ឆ្នាំ២០២៣។
  • រៀបចំទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម លើកទី១ ឆ្នាំ២០២៤ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤។
  • ចុះអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយក្រុមហ៊ុន  Mirarth Green Tech Inc. សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីជំរុញកិច្ចសហការ និងការយល់ដឹងអំពីវប្បធម៌បន្ថែមទៀត និងព្រមព្រៀងឈានទៅបន្តផលប្រយោជន៍រួមជំរុញការអភិវឌ្ឍការប្រើប្រាស់ជីវម៉ាសនៅក្នុងឧស្សាហកម្មគ្រាប់ស្វាយចន្ទី នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤។
  • ចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងអគ្គនាយកដ្ឋានសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម និងធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ស្តីពី ការសម្របសម្រួលការទទួលបានហិរញ្ញប្បទានរបស់សហគ្រាសធុនតូច និងមធ្យម នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤។
  • ចុះអនុស្សរណៈនៃការយោគយល់គ្នាកម្រិតបច្ចេកទេស រវាងអគ្គនាយកដ្ឋានសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម និងសមាគមអ្នកផលិតចំណីអាហារកម្ពុជា នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ដែលមានគោលបំណងសហការ និងសហប្រតិបត្តិការរួមគ្នាលើការសិក្សា ស្រាវជ្រាវ ការរៀបចំសិក្ខាសាលាបណ្តុះបណ្តាលដល់ម្ចាស់សហគ្រាសផលិត និងកែច្នៃមុខផលិតផលចំណីអាហារ និង/ឬម្ហូបអាហារ នៅតាមបណ្តារាជធានី-ខេត្ត ឱ្យមានគុណភាព សុវត្ថិភាព ស្របតាមស្តង់ដារជាតិ អន្តរជាតិ និងតាមអភិក្រម “សុខដុមនីយកម្ម ថាមវន្ត អភិវឌ្ឍន៍ និងសហគមន៍ ជំរុញលើកកម្ពស់ និងពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់សហគ្រាសក្នុងស្រុក ក្នុងគោលបំណងជួយជំរុញការនាំចេញផលិតផលចំណីអាហារ និងឬម្ហូបអាហារកម្ពុជា ទៅកាន់ទីផ្សារក្នុងតំបន់សហគមន៍អាស៊ាន និងសកលលោក។ អនុវត្តតាមស្មារតីអនុស្សរណៈ អគ្គនាយកដ្ឋានសហគ្រាសធុនតូច និងមធ្យម សហការជាមួយ សមាគមអ្នកផលិតចំណីអាហារកម្ពុជា និងមន្ទីរ ឧវបន រាជធានី ខេត្ត បានដឹកនាំរៀបចំ និងធ្វើជាវាគ្មិនក្នុងសិក្ខាសាលាវគ្គបណ្តុះបណ្តាលស្តីពី ការយល់ដឹងអំពីនីតិវិធី និងការរៀបចំខ្លួនមុនពេលចាប់ផ្តើមដំណើរការផលិតកម្ម ចំណីអាហារ “តម្លៃបន្ថែមនៃកសិផល និងកសិផលកែច្នៃ” តាមបណ្តារាជធានី ខេត្តនានា។
  • ចូលរួមអនុវត្តកម្មវិធី អាជីវកម្មបរិយាប័ន្ន និងបញ្ចប់ប្រកបដោយជោគជ័យដំណាក់កាលទី១ ឆ្នាំ២០២៣ និងកំពុងរៀបចំបន្តអនុវត្តសកម្មភាពដំណាក់កាលទី ២ ដែលជាកម្មវិធីពង្រឹង និងលើកកម្ពស់អាជីវកម្មឈរលើគោលការណ៍ធុរកិច្ចរកប្រាក់ចំណេញ ដែលមាននវានុវត្តន៍ និងដំណោះស្រាយជាប្រព័ន្ធ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមចាំបាច់របស់ប្រជាជនក្រីក្រ និងប្រជាជនដែលមានចំណូលទាបនៅបាតនៃពីរ៉ាមីតសង្គម និងសេដ្ឋកិច្ច។ កម្មវិធីនេះអនុវត្តក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តការអាស៊ានស្របតាមគោលការណ៍លើកកម្ពស់អាជីវកម្មបរិយាប័ន្នអាស៊ានដែលបានដាក់ចេញកាលពីឆ្នាំ២០១៩។
  • ក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការជាមួយ ASEAN-BAC, JAIF អគ្គនាយកដ្ឋានសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម បានសហការអនុវត្តគម្រោង ASEAN MENTORSHIP FOR ENTREPRENEURS NETWORK (AMEN) Phase II បានរៀបចំវគ្គបណ្តុះបណ្តាលសំខាន់ៗដល់សហគ្រិន និងសហការរៀបចំកម្មវិធីស្តីពី “AMEN Cambodia Graduation Event” បិទបញ្ចប់វគ្គបណ្តុះបណ្តាលដោយជោគជ័យ។
  • ក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការជាមួយ ACCSME អគ្គនាយកដ្ឋានសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម បានសហការជាមួយ អង្គភាព Organization for Economic Co-operation and Development (OECD), Economic Research Institute for ASEAN and East Asia (ERIA), ASEAN Secretariat និង National Consultant តាមបណ្តាប្រទេសនីមួយៗទទួលបន្ទុករៀបចំការអង្កេត SME Policy Index 2024 នៅគ្រប់ប្រទេសក្នុង ASEAN រួចចងក្រងជារបាយការណ៍ និងដឹកនាំដំណើរការសិក្ខាសាលា ASEAN SME Policy Index 2024 National Validation Workshop រួចចងក្រងជារបាយការណ៍រួមសម្រាប់របៀបវារៈ The ASEAN SME Policy Index 2024 Regional Validation Workshop ក្នុងកិច្ចប្រជុំ ”The 16th and 17thASEAN Coordinating Committee on Micro, Small and Medium Enterprises (ACCMMSME) Meeting and Related Meetings”។
  • បោះពុម្ពសៀវភៅបណ្តុះបណ្តាល និងរៀបចំវគ្គបណ្តុះបណ្តាលតាមបណ្តារាជធានី ខេត្តស្តីពី “ការផលិតកែច្នៃចំណី អាហារប្រកបដោយសុវត្ថិភាព និងស្តង់ដារសម្រាប់ការពង្រីកទីផ្សារនិងការត្រៀមខ្លួនក្នុងការនាំចេញ” ក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការគាំទ្ររបស់ UNIDO។
  • ក្រោមក្របខណ្ឌឧបត្ថម្ភគាំទ្ររបស់គម្រោងផែនការរំកិល WASH ២០១៩ -២០២៣ របស់ MISTI-UNICEF បានដឹកនាំរៀបចំកែសម្រួលនិងចេញ ប្រកាសលេខ ១៣៦ MISTI/២០២៣ ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ ស្តីពី វិធានសម្រាប់គ្រប់គ្រង និងដំណើរការផលិតកម្មរោងចក្រ សហគ្រាស និងសិប្បកម្មផលិតទឹកពិសាដប។ ដឹកនាំការរៀបចំសិក្ខាសាលាផ្សព្វផ្សាយប្រកាសស្តីពី វិធានសម្រាប់គ្រប់គ្រង និងដំណើរការផលិតកម្មរោងចក្រ សហគ្រាស និងសិប្បកម្មផលិតទឹកពិសាដប នៅខេត្តក្រចេះ និងខេត្តរតនគីរី និងដឹកនាំការរៀបចំ និងចូលរួមវគ្គបណ្តុះបណ្តាលស្តីពី ការពិនិត្យគុណភាពផលិតផល គោលការណ៍អនុវត្តន៍បច្ចេកទេស និងវិធានអនាម័យក្នុងខ្សែចង្វាក់ផលិតកម្មទឹកពិសាដប នៅខេត្តក្រចេះ និងខេត្តរតនគីរី។
  • សហការរៀបចំ និងចូលរួមកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយស្តីពី ភាពជោគជ័យនៃការអនុវត្តគម្រោង TASK Program I&II នៅកម្ពុជា និងការផ្សព្វផ្សាយគម្រោងមជ្ឈមណ្ឌលស្រាវជ្រាវម្ហូបអាហារ សុវត្ថិភាពម្ហូបអាហារ និងច្បាប់ម្ហូបអាហារ និងដឹកនាំសហការរៀបចំជាមួយភាគីកូរ៉េ និងចូលរួមកម្មវិធីសិក្ខាសាលាបិទបញ្ចប់គម្រោង TASK Program II នៅកម្ពុជា ក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការឧត្ថម្ភគាំទ្រដោយរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ។
  • រៀបចំសមាសភាពក្រុមការងារគ្រប់គ្រង និងសមាសភាពក្រុមការងារអនុវត្តគម្រោងអភិវឌ្ឍន៍អាហារកម្ពុជា Establishment of TASK Center for Food Processing Sector (FTC) ក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការឧត្ថម្ភគាំទ្រដោយរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ។
  • សហគ្រាសកម្មន្តសាលធុនតូច និងមធ្យម និងសិប្បកម្ម ដែលបានចុះបញ្ជីជាផ្លូវការនៅក្រសួង ឧវបន គិតត្រឹមខែឧសភា ឆ្នាំ២០២៤ សរុបមានចំនួន ៤៤,២៤៧មូលដ្ឋាន (សហគ្រិនស្ត្រី ៨,១៤០មូលដ្ឋាន) និងពលកម្មចំនួន ៤៦៦,៩៤៥នាក់ (ស្រ្តី ១៣៩,៧៩៩នាក់) ដែលបែងចែកតាមផ្នែកដូចខាងក្រោម៖

ចំនួនមូលដ្ឋាន បែងចែកតាមរាជធានី-ខេត្ត គិតត្រឹមខែឧសភា ឆ្នាំ២០២៤

ចំនួនពលកម្ម បែងចែកតាមរាជធានី-ខេត្ត គិតត្រឹមខែឧសភា ឆ្នាំ២០២៤

ការប្រៀបធៀបយេនឌ័រចំនួនសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម ឆ្នាំ២០២៤(គិតត្រឹមខែឧសភា)

ប្រៀបធៀបស្ថិតិសហគ្រាស សិប្បកម្ម និងកំលាំងពលកម្ម ចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៤ (គិតត្រឹម ខែឧសភា)

  • ផ្ទៃដីស្រែអំបិល (គិតជាហិកតា)

ល.រ

ខេត្ត/មណ្ឌល

ស្រែហាល

ស្រែបណ្តុះ

អ៊ូទឹក

សរុប

សមត្ថភាព
(តោន/ឆ្នាំ)

ចំនួនក្រុម

1

បឹងរូង១

604.79

88.80

75.99

769.58

15,391.60

32

2

បឹងរូង២

406.62

78.87

159.69

645.18

12,903.60

31

3

បឹងទូក

201.00

21.15

55.72

277.87

5,557.40

7

4

ត្រើយកោះ

532.79

90.63

384.53

1,007.95

20,159.00

77

5

សេះស

275.86

31.26

76.97

384.09

7,681.80

15

6

កំពង់ត្រាច

214.49

23.90

166.42

404.81

8,096.20

9

សរុបខេត្តកំពត

2,235.55

334.61

919.32

3,489.48

69,789.60

171

7

ខេត្តកែប

     

497.87

9,957.40

20

សរុបរួម

2,235.55

334.61

919.32

3,987.35

79,747.00

191

  • ក្រាហ្វិចនៃការផលិតអំបិលប្រចាំឆ្នាំ (គិតជាតោន) គិតត្រឹម ខែឧសភា ឆ្នាំ២០២៤

Frequently Asked Questions

Ministry of Industry, Science, Technology & Innovation

location_on 45 Preah Norodom Boulevard, Sangkat Phsar Thmey III, Khan Daun Penh, Phnom Penh, 120203

© 2024 All rights reserved Ministry Of Industry, Science, Technology & Innovation

    • telegram
    • tiktok
    • instagram
    • chatbot
    Privacy policy