ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ជួបដៃគូជប៉ុនលើការងារគម្រាងរៀបចំបង្កើតប្រព័ន្ធ ត្រួតពិនិត្យផ្ទៀងផ្ទាត់នាឡិការស្ទង់អគ្គិសនី

News and Events Thursday, 10 January 2019

ក្នុងជំនួបពិភាក្សាការងាររវាង ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ជាមួយប្រតិភូជប៉ុនមកពីអង្គការ JICA ដឹកនាំដោយលោក TANAKA,Kotaro តំណាងជាន់ខ្ពស់ របស់អង្គការ JICA និងតំណាងមកពីក្រុមហ៊ុន Chugoku Electric Power co,Ltd ដឹកនាំដោយលោក Junya Shinohara នាយករង និងលោក Norihiro Watakabe  ជំនួយការនាយក នៅរសៀលថ្ងៃទី ១០ ​ខែ មករា​ ឆ្នាំ២០១៩ នៅទីស្តីការក្រសួង ដៃគូសន្ទនា បានផ្តោតការយកចិត្តទុកដាក់ទៅលើគម្រោងរៀបចំបង្កើតប្រព័ន្ធត្រួតពិនិត្យផ្ទៀងផ្ទាត់ នាឡិការស្ទង់អគ្គិសនី ដែលជាគម្រាងរៀបចំរួមគ្នា រវាងមជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ -អគ្គិសនីកម្ពុជា  (EDC) និងអជ្ញាធរអគ្គិសនីកម្ពុជា (EAC) ក្នុងគោលដៅបង្កើត “មជ្ឈមណ្ឌលផ្ទៀងផ្ទាត់នាឡិការស្ទង់អគ្គិសនីឯករាជ្យ” មួយសម្រាប់ទទួលការវាស់ស្ទង់ឲ្យមានភាពសុក្រឹតបើមានអតិថិជន រឺប្រជាពលរដ្ឋតវ៉ានូវភាពមិនប្រក្រតីណាមួយ ។

តំណាងភាគីជប៉ុនក៏បានជម្រាបផងដែរ ពីលទ្ធផលសកម្មភាពការងារកន្លងមក ដូចជា បានចុះរៀបចំសិក្ខាសាលា​ចំនួន២៨​ដង នៅទីតាំង១៩​ខេត្ត  ដោយេធ្វើការផ្ទៀងផ្ទាត់នាឡិការស្ទង់បានចំនួន​៦៦៣ នាឡិការស្ទង់ ។ ក្នុងនោះមាន៣៤ កុងទ័រដំណើរការមិនប្រក្រតី ។ គួរបញ្ជាក់ថា៖តាមការប៉ាន់ស្មាន​ចំនួនកុងទ័រអគ្គិសនី​ដែលត្រូវដាក់តម្លើងភ្ជាប់ជូនអតិតិជនមានចំនួនប្រមាណ​៤០០.០០០ គ្រឿងជារៀងរាល់ឆ្នាំ ។ រហូតមកដល់ឆ្នាំ២០១៦ មានកុងទ័រដែលបានដាក់ឲ្យដំណើរការប្រើប្រាស់មានចំនួន​២.១៧០.៦៨២ កុងទ័រអគ្គិសនី​។  ដើម្បីទ្រទ្រង់ការងារនេះ ឲ្យដំណើរការបាន តំណាងដៃគូជប៉ុនបានបង្ហាញពីតម្រូវវការមួយចំនួនចំពោះមុខ មានដូចជា៖មានតម្រូវការត្រួតពិនិត្យ ផ្ទៀងផ្ទាត់នាឡិការស្ទង់អគ្គិសនីចំនួនពី១៣ ទៅ១៧ គ្រឿង និងចំនួនមនុស្សក៏ដូចគ្នាដែរ

​ចំនួននាឡិការស្ទង់អគ្គិសនីដែលត្រូវត្រួតពិនិត្យគឺចាប់ពី ៣០០ ទៅ ៤០០ គ្រឿង​ក្នុងមួយថ្ងៃសម្រាប់បុគ្គលិកម្នាក់​-សមត្ថភាពឧបករណ៌ត្រួតពិនិត្យផ្ទៀងផ្ទាត់គឺអាចត្រួតពិនិត្យ០១ដង បាន៤០ កុងទ័រ ហើយបុគ្គលិកម្នាក់អាចទទួល ខុសត្រូវលើឧបករណ៌ត្រួតពិនិត្យ​ ០១ គ្រឿង ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលជប៉ុន ដែលបានផ្តល់ជំនួយលើការងារនេះ តាមរយៈអង្គការ JICA ក្នុងការអនុវត្តគម្រាងក្រោមក្របខ័ណ្ឌជាទម្រង់ BOT សំដៅធ្វើយ៉ាងណាធ្វើឲ្យកុងទ័រអគ្គិសនី​មានភាពសុក្រឹត្យសម្រាប់អតិថិជនទូទៅ ។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានស្នើមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ពិភាក្សាលំអិតបន្ថែមទៀតអំពីទិដ្ឋភាពបច្ចេកទេសដូចជា៖ថា​តើយើងត្រូវត្រួតពិនិត្យ កុងទ័រ ទាំងអស់ពីអ្នកនាំចូលមុនដាក់ឲ្យដំណើរការប្រើប្រាស់រឺយ៉ាងណា? តើការអនុវត្តយន្តការត្រួតពិនិត្យដូចម្តេច ពេលមានការតវ៉ាពីអតិថិជន និងប្រជាពលរដ្ឋ ? ព្រមទាំងបញ្ជាក់ពីតម្រូវការមន្ត្រីជំនាញ និងការបណ្តុះបណ្តាលមន្ត្រី ទាំងថ្នាក់កណ្តាល និងតាមបណ្តាខេត្ត​ រាជធានី ដើម្បីអាចអនុវត្តការងារនេះបានដោយរលូន ជាពិសេសពេលដែលគម្រោងនេះ ត្រូវផ្ទេរឲ្យភាគីកម្ពុជាជាអ្នកគ្រប់គ្រងទាំងស្រុងវិញ​ ក្នុងពេលកំណត់ណាមួយ។  

By: អគ្គនាយកដ្ឋានកិច្ចការទូទៅ

Ministry of Industry, Science, Technology & Innovation

location_on 45 Preah Norodom Boulevard, Sangkat Phsar Thmey III, Khan Daun Penh, Phnom Penh, 120203

© 2024 All rights reserved Ministry Of Industry, Science, Technology & Innovation

    • telegram
    • tiktok
    • instagram
    • chatbot
    Privacy policy