Warning: "continue" targeting switch is equivalent to "break". Did you mean to use "continue 2"? in /var/www/misti/library/Zend/Form.php on line 1153

Warning: "continue" targeting switch is equivalent to "break". Did you mean to use "continue 2"? in /var/www/misti/library/Zend/Form.php on line 1662
ឯកឧត្តម ហែម វណ្ណឌី បានទទួលជួបគណៈប្រតិភូបារាំងដឹកនាំដោយ ឯកឧត្តម ឯកអគ្គរដ្ឋទូត និង នាយកប្រចាំប្រទេសរបស់ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ

ឯកឧត្តម ហែម វណ្ណឌី បានទទួលជួបគណៈប្រតិភូបារាំងដឹកនាំដោយ ឯកឧត្តម ឯកអគ្គរដ្ឋទូត និង នាយកប្រចាំប្រទេសរបស់ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ

ឯកឧត្តម ហែម វណ្ណឌី បានទទួលជួបគណៈប្រតិភូបារាំងដឹកនាំដោយ ឯកឧត្តម ឯកអគ្គរដ្ឋទូត និង នាយកប្រចាំប្រទេសរបស់ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣។ កិច្ចពិភាក្សាបានផ្តោតលើគម្រោងដែលកំពុងអនុវត្ត និងកិច្ចសហប្រតិបត្តិការសក្តានុពលរវាងបារាំង និងក្រសួងលើវិស័យទឹកស្អាត សហគ្រាសធុនមីក្រូ តូច និងមធ្យម និងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (STI)។

ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណភាគីបារាំង ចំពោះការគាំទ្រទាំងផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសក្នុងរយៈពេលជាង ២ ទសវត្សកន្លងមកនេះ ដើម្បីអភិវឌ្ឍវិស័យទឹកស្អាតនៅកម្ពុជា ជាពិសេសសម្រាប់ទីក្រុងភ្នំពេញ សៀមរាប បាត់ដំបង និងកំពង់ចាម។ ឯកឧត្តមបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការវាយតម្លៃឡើងវិញលើយុទ្ធសាស្ត្រ កែសម្រួលនូវអភិក្រម និងពន្លឿនអន្តរាគមន៍លើការពង្រីកសេវាទឹកស្អាតជាសកលសម្រាប់ខេត្តក្រុង និងតំបន់ជនបទ។ ភាគីបារាំងក៏បានជ្រាបអំពីរបៀបវារៈជាអាទិភាពរបស់ក្រសួងក្នុងការអភិវឌ្ឍវិស័យ STI និងការគាំទ្រដល់សហគ្រាសធុន មីក្រូ តូច និងមធ្យមផងដែរ។