អគ្គនាយកដ្ឋានវាយតម្លៃទទួលស្គាល់នៃកម្ពុជា
អគ្គនាយកដ្ឋានវាយតម្លៃទទួលស្គាល់នៃកម្ពុជា មានតួនាទី និងភារកិច្ចដូចតទៅ៖
- រៀបចំគោលការណ៍ គោលនយោបាយ ផែនការយុទ្ធសាស្ត្រ លិខិតបទដ្ឋានគតិយុត្ត និងបទប្បញ្ញត្តិពាក់ព័ន្ធ នឹងការងារវាយតម្លៃទទួលស្គាល់
- ទទួលអនុវត្តគោលការណ៍ដឹកនាំ សេចក្តីសម្រេច អនុសាសន៍របស់ក្រុមប្រឹក្សាជាតិវាយតម្លៃទទួលស្គាល់ ស្របតាមបទប្បញ្ញត្តិនៃច្បាប់ជាធរមាន គោលនយោបាយ គោលការណ៍ស្តង់ដារអន្តរជាតិ ផែនការយុទ្ធសាស្ត្រ និងតម្រូវការចាំបាច់នៃការងារដែលពាក់ព័ន្ធនឹងស្ថាប័នវាយតម្លៃទទួលស្គាល់តំបន់និងអន្តរជាតិកំណត់
- គ្រប់គ្រង ជំរុញ និងអភិវឌ្ឍការងារវាយតម្លៃទទួលស្គាល់ ស្របទៅនឹងស្តង់ដាអន្តរជាតិ ISO/IEC 17011 និងតម្រូវការ ជាក់ស្តែងក្នុងតំបន់និងអន្តរជាតិ
- រៀបចំបែបបទនិងនីតិវិធីចូលជាសមាជិកស្ថាប័នវាយតម្លៃទទួលស្គាល់ក្នុងតំបន់ និងអន្តរជាតិ ដោយអនុលោមតាមលក្ខខណ្ឌនៃស្ថាប័នវាយតម្លៃទទួលស្គាល់ដែលពាក់ព័ន្ធ និងត្រូវពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នទាំងនោះ
- រៀបចំគណៈកម្មការ និងអនុគណៈកម្មការបច្ចេកទេស ដើម្បីផ្តល់យោបល់លើការងារវាយតម្លៃទទួលស្គាល់តាម ជំនាញនីមួយៗ សម្រាប់គាំទ្រក្នុងការអនុវត្តការងារវាយតម្លៃទទួលស្គាល់ដល់អង្គភាពវាយតម្លៃភាពអនុលោម ក្នុងនិងក្រៅប្រទេស
- ចូលរួមជាសមាជិកគណៈកម្មការ អនុគណៈកម្មការ និងក្រុមវាយតម្លៃទទួលស្គាល់អន្តរជាតិតាមជំនាញនៃស្ថាប័នវាយតម្លៃទទួលស្គាល់តំបន់និងអន្តរជាតិ
- ធ្វើការវាយតម្លៃទទួលស្គាល់ ដោយអនុលោមតាមប្រព័ន្ធគ្រប់គ្រងគុណភាព និងវដ្តវាយតម្លៃទទួលស្គាល់ដល់អង្គភាពវាយតម្លៃភាពអនុលោមក្នុង និងក្រៅប្រទេស ដែលបានស្នើសុំ និងដែលបានទទួលវិញ្ញាបនបត្រវាយតម្លៃទទួលស្គាល់ ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន
- រៀបចំបែបបទនិងនីតិវិធីសម្រាប់ការពន្យារពេល ការព្យួរទុក ការដកហូត និងការលុបចោលវិញ្ញាបនបត្រវាយតម្លៃទទួលស្គាល់ ឬវិញ្ញាបនបត្រចុះបញ្ជី
- រៀបចំកំណត់កម្រៃសេវានៃការងារវាយតម្លៃទទួលស្គាល់ដល់អង្គភាពស្នើសុំ ដោយផ្អែកលើប្រព័ន្ធគ្រប់គ្រងគុណភាពនៃអគ្គនាយកដ្ឋាន ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន
- រួមសហការជាមួយអង្គភាពវាយតម្លៃទទួលស្គាល់ពីក្រៅប្រទេស ក្នុងការចូលរួមវាយតម្លៃទទួលស្គាល់ និងអង្កេតតាមដានដល់អង្គភាពវាយតម្លៃភាពអនុលោមក្នុងប្រទេសកម្ពុជា និងចុះធ្វើការវាយតម្លៃទទួលស្គាល់ តាមការឯកភាពពីអង្គភាពវាយតម្លៃភាពអនុលោម
- ធ្វើការចុះបញ្ជីវាយតម្លៃទទួលស្គាល់ ដោយអនុលោមតាមការធានាគុណភាពបច្ចេកទេស និងវដ្តវាយតម្លៃទទួលស្គាល់តាមស្តង់ដារជាតិ និងអន្តរជាតិកំណត់ ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន
- តាមដាននិងអង្កេតលើការប្រើប្រាស់វិញ្ញាបនបត្រវាយតម្លៃទទួលស្គាល់ដែលអង្គភាពវាយតម្លៃភាពអនុលោមក្នុងប្រទេស
កម្ពុជាបានទទួលពីក្នុងនិងក្រៅប្រទេស
- ចុះបញ្ជី និងបណ្តុះបណ្តាលដល់អ្នកជំនាញ និងអ្នកវាយតម្លៃទទួលស្គាល់គ្រប់ជំនាញបច្ចេកទេស មកពីក្រសួង ស្ថាប័នពាក់ព័ន្ធនៅក្នុង និងក្រៅប្រទេស ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន
- ចុះបញ្ជីវិញ្ញាបនបត្រវាយតម្លៃទទួលស្គាល់ ដែលអង្គភាពវាយតម្លៃភាពអនុលោមក្នុងប្រទេសកម្ពុជា ទទួលបានពីអង្គភាពវាយតម្លៃទទួលស្គាល់ក្រៅប្រទេស ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន
- ចុះបញ្ជីអង្គភាពវាយតម្លៃភាពអនុលោមក្នុងប្រទេស វិញ្ញាបនបត្រវាយតម្លៃភាពអនុលោម ឬមេដាយដែលស្ថាប័ន ក្រុមហ៊ុន រោងចក្រ ឧស្សាហកម្ម សិប្បកម្ម ដែលទទួលបានពីអង្គភាពវាយតម្លៃភាពអនុលោមក្នុងនិងក្រៅប្រទេស ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន
- រៀបចំលិខិតអនុញ្ញាតដល់អង្គភាពវាយតម្លៃទទួលស្គាល់បរទេស ដោយសហការដើម្បីផ្តល់សេវាកម្ម វាយតម្លៃទទួលស្គាល់ក្នុងប្រទេស ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន
- បញ្ជាក់លើវិញ្ញាបនបត្រវាយតម្លៃភាពអនុលោម និងវិញ្ញាបនបត្រវាយតម្លៃទទួលស្គាល់ដែលភ្ជាប់ឬអមជាមួយទំនិញនាំចេញនាំចូល
- ចូលរួមក្នុងកិច្ចប្រជុំ សិក្ខាសាលា វគ្គបណ្តុះបណ្តាលថ្នាក់ជាតិ តំបន់ និងអន្តរជាតិ
- បូកសរុប ធ្វើរបាយការណ៍វាយតម្លៃលទ្ធផលការងារ និងលើកផែនការអភិវឌ្ឍការងារវាយតម្លៃទទួលស្គាល់
- ទទួលអនុវត្តភារកិច្ចផ្សេងទៀតដែលរដ្ឋមន្រ្តីប្រគល់ជូន។
អគ្គនាយកដ្ឋានវាយតម្លៃទទួលស្គាល់នៃកម្ពុជា មានសេវាសាធារណៈចំនួន ២០ ដូចខាងក្រោម៖
- ចុះបញ្ជីអង្គភាពវាយតម្លៃភាពអនុលោម ឬវិញ្ញាបនបត្រវាយតម្លៃទទួលស្គាល់ ឬវិញ្ញាបនបត្រវាយតម្លៃភាពអនុលោម ឬរបាយការណ៍អង្គភាពអធិការកិច្ចតាមស្តង់ដារISO/IEC 17020
- ផ្តល់វិញ្ញាបនបត្រវាយតម្លៃទទួលស្គាល់លើកដំបូងដល់មន្ទីរពិសោធន៍ធ្វើតេស្ត ឬព្យាសកម្ម ឬ PTP ឬ RMP
- ផ្តល់វិញ្ញាបនបត្រវាយតម្លៃទទួលស្គាល់បន្តសុពលភាព ដល់មន្ទីរពិសោធន៍ ធ្វើតេស្ត ឬព្យាសកម្ម ឬ PTP ឬ RMP
- ផ្តល់វិញ្ញាបនបត្រវាយតម្លៃទទួលស្គាល់លើកដំបូងដល់អង្គភាពចេញវិញ្ញាបនបត្រវាយតម្លៃភាពអនុលោមស្តង់ដារ
- ផ្តល់វិញ្ញាបនបត្រវាយតម្លៃទទួលស្គាល់បន្តសុពលភាពដល់អង្គភាពចេញវិញ្ញាបនបត្រវាយតម្លៃភាពអនុលោមស្តង់ដារ
- ផ្តល់វិញ្ញាបនបត្រវាយតម្លៃទទួលស្គាល់លើកដំបូងដល់អង្គភាពអធិការកិច្ច តាមស្តង់ដារ ISO/IEC 17020
- ផ្តល់វិញ្ញាបនបត្រវាយតម្លៃទទួលស្គាល់បន្តសុពលភាពដល់អង្គភាពអធិការកិច្ច តាមស្តង់ដារ ISO/IEC 17020
- ពិនិត្យ និងវាយតម្លៃ (Witnessing) លើសមត្ថភាពអង្គភាពចេញវិញ្ញាបនបត្រវាយតម្លៃភាពអនុលោមស្តង់ដារ ឬអង្គភាពអធិការកិច្ចតាមស្តង់ដារ ISO/IEC 17020 ដែលទទួលវិញ្ញាបនបត្រវាយតម្លៃទទួលស្គាល់
- ចុះបញ្ជីវាយតម្លៃទទួលស្គាល់លើកដំបូងដល់មន្ទីរពិសោធន៍ធ្វើតេស្ត ឬ ព្យាសកម្ម ឬ PTP ឬ RMP
- ចុះបញ្ជីវាយតម្លៃទទួលស្គាល់បន្តសុពលភាពដល់មន្ទីរពិសោធន៍ធ្វើតេស្ត ឬ ព្យាសកម្ម ឬ PTP ឬ RMP
- ចុះបញ្ជីវាយតម្លៃទទួលស្គាល់លើកដំបូងដល់អង្គភាពចេញវិញ្ញាបនបត្រវាយតម្លៃភាពអនុលោមស្តង់ដារ
- ចុះបញ្ជីវាយតម្លៃទទួលស្គាល់បន្តសុពលភាពដល់អង្គភាពចេញវិញ្ញាបនបត្រវាយតម្លៃភាពអនុលោមស្តង់ដារ
- ចុះបញ្ជីវាយតម្លៃទទួលស្គាល់លើកដំបូងដល់អង្គភាពអធិការកិច្ចតាមស្តង់ដារ ISO/IEC 17020
- ចុះបញ្ជីវាយតម្លៃទទួលស្គាល់បន្តសុពលភាពដល់អង្គភាពអធិការកិច្ចតាមស្តង់ដារ ISO/IEC 17020
- ពិនិត្យ និងវាយតម្លៃ (Witnessing) លើសមត្ថភាពអង្គភាពចេញវិញ្ញាបនបត្រវាយតម្លៃភាពអនុលោមស្តង់ដារ ឬអង្គភាពអធិការកិច្ចតាមស្តង់ដារ ISO/IEC 17020 ដែលទទួលវិញ្ញាបនបត្រចុះបញ្ជីវាយតម្លៃទទួលស្គាល់
- ផ្តល់លិខិតបញ្ជាក់ការចុះបញ្ជីវិញ្ញាបនបត្រវាយតម្លៃភាពអនុលោមនិងវិញ្ញាបនបត្រវាយតម្លៃទទួលស្គាល់ដែលភ្ជាប់ជាមួយទំនិញនាំចេញ នាំចូលមួយលើក (ថ្លៃដើមតិចជាង ២០០ ០០០ ដុល្លារ)
- ផ្តល់លិខិតបញ្ជាក់ការចុះបញ្ជីវិញ្ញាបនបត្រវាយតម្លៃភាពអនុលោមនិងវិញ្ញាបនបត្រវាយតម្លៃទទួលស្គាល់ដែលភ្ជាប់ជាមួយទំនិញនាំចេញ នាំចូលមួយលើក (ថ្លៃដើមចាប់ពី ២០០ ០០០ ដុល្លា ដល់ ៥០០ ០០០ ដុល្លារ)
- ផ្តល់លិខិតបញ្ជាក់ការចុះបញ្ជីវិញ្ញាបនបត្រវាយតម្លៃភាពអនុលោមនិងវិញ្ញាបនបត្រវាយតម្លៃទទួលស្គាល់ដែលភ្ជាប់ជាមួយទំនិញនាំចេញ នាំចូលមួយលើក (ថ្លៃដើមច្រើនជាង ៥០០ ០០០ ដុល្លារ)
- ផ្តល់លិខិតបញ្ជាក់ការចុះបញ្ជីវិញ្ញាបនបត្រវាយតម្លៃភាពអនុលោមនិងវិញ្ញាបនបត្រវាយតម្លៃទទួលស្គាល់ដែលភ្ជាប់ជាមួយទំនិញនាំចេញ នាំចូលមួយលើក (កាត់ស្តុក)
- ផ្តល់លិខិតអនុញ្ញាតដល់អង្គភាពវាយតម្លៃទទួលស្គាល់ក្រៅប្រទេសមកផ្តល់សេវាវាយតម្លៃទទួលស្គាល់ដល់អង្គភាពវាយតម្លៃភាពអនុលោមក្នុងប្រទេសកម្ពុជា (ក្នុង១អតិថិជន ឬ មួយវិសាលភាព)
អគ្គនាយកដ្ឋានវាយតម្លៃទទួលស្គាល់នៃកម្ពុជា មាននាយកដ្ឋានក្រោមឱវាទចំនួន ៣ ដូចខាងក្រោម៖
- នាយកដ្ឋានទំនាក់ទំនង និងព័ត៌មាន
- នាយកដ្ឋានវាយតម្លៃទទួលស្គាល់សមត្ថភាពអង្គភាពពិសោធន៍
- នាយកដ្ឋានវាយតម្លៃទទួលស្គាល់អង្គភាពវិញ្ញាបនបត្រកម្ម
សមិទ្ធផល
- បានក្លាយជាសមាជិកពេញសិទ្ធនៃស្ថាប័នវាយតម្លៃទទួលស្គាល់អន្តរជាតិផ្នែកមន្ទីរពិសោធន៍ International Laboratory Accreditation Cooperation (ILAC) លើវិសាលភាពការវាយតម្លៃទទួលស្គាល់មន្ទីរពិសោធន៍ធ្វើតេស្ត តាមស្តង់ដារអន្តរជាតិ ISO/IEC 17025 ដោយបានទទួល Signatory MRA ពីស្ថាប័ននេះ (ថ្ងៃ២៥ ខែសីហា ឆ្នាំ២០២៣)
- បានក្លាយជាសមាជិកពេញសិទ្ធនៃស្ថាប័នវាយតម្លៃទទួលស្គាល់តំបន់អាស៊ីប៉ាស៊ីហ្វិច Asia Pacific Accreditation Cooperation (APAC) លើវិសាលភាពការវាយតម្លៃទទួលស្គាល់មន្ទីរពិសោធន៍ធ្វើតេស្តតាមស្តង់ដារអន្តរជាតិ ISO/IEC 17025 ដោយបានទទួល Signatory MRA ពីស្ថាប័ននេះ (ថ្ងៃ០៥ ខែកក្កដា ឆ្នាំ២០២២)
- ចូលជាសមាជិក (Affiliate Member) នៃស្ថាប័ន IHAF ក្នុងការអនុវត្តការងារវាយតម្លៃទទួលស្គាល់ដល់អង្គភាព
វាយតម្លៃភាពអនុលោមដែលបញ្ជាក់អនុលោមភាពលើផលិតផល និងចំណីអាហារហាឡាល តាមស្តង់ដារឥស្លាម និងស្តង់ដារអន្តរជាតិ
- សហការជាមួយស្ថាប័ន PTB នៃប្រទេសអាល្លឺម៉ង់ រៀបចំវគ្គបណ្តុះបណ្តាលស្តីពីស្តង់ដារ ISO/IEC 17011, ISO/IEC 17020, ISO/IEC 17025, ISO 15189 ចំនួន២០លើក
- សហការអនុវត្តគម្រោងទ្វេរភាគីរវាងកម្ពុជា និងអាល្លឺម៉ង់ ដោយបានរៀបចំកិច្ចប្រជុំពិភាក្សាតុមូល ដើម្បីពិភាក្សា និងស្វែងយល់ពីប្រព័ន្ធវាយតម្លៃទទួលស្គាល់នៅកម្ពុជា សារៈសំខាន់នៃការងារវាយតម្លៃទទួលស្គាល់ និងការទទួលស្គាល់លើរបាយការណ៍នៃការធ្វើតេស្ត ដោយមានការចូលរួមពីតំណាងមកពី DSINL, NMC, PPWSA, EDC និងមន្ទីរពិសោធន៍នៃក្រសួងពាណិជ្ជកម្ម។
- សហការជាមួយស្ថាប័នភ្នាក់ងារសុវត្ថិភាពអាកាសចរណ៍នៃសហភាពអឺរ៉ុប EASA រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ការអនុវត្តក្រុមស្តង់ដារអន្តរជាតិ ISO 14060 ដើម្បីស្វែងយល់ពីវិធីសាស្រ្តនៃការគ្រប់គ្រង និងកាត់បន្ថយសារធាតុកាបូនដែលបញ្ចេញចោលដោយយន្តហោះ ឧស្ម័នផ្ទះកញ្ចក់ GHG និងកាកសំណល់ពីប្រភពផ្សេងៗ”
- សហការជាមួយដៃគូវាយតម្លៃទទួលស្គាល់ ACFS នៃប្រទេសថៃ រៀបចំវគ្គបណ្តុះបណ្តាលស្តីពី TBT, SPS, ស្តង់ដារ Codex, ISO/IEC 17011, ISO/IEC 17065, ISO 9001, GMP, HACCP, ISO 22000, ISO/TS 22003, ISO/IEC 1702០ និង ISO/IEC 17021-1 ដល់មន្រ្តីនាយកដ្ឋានវាយតម្លៃទទួលស្គាល់ និងAssessor & Expert Pools របស់នាយកដ្ឋាន ចំនួន ០៦លើក (០២លើកនៅប្រទេសថៃ)
- សហការជាមួយលេខាធិការដ្ឋានអាស៊ានរៀបចំកិច្ចប្រជុំអាស៊ាន ASEAN Consultative Committee on Standards and Quality (ACCSQ) Working Group 2 on Accreditation & Conformity Assessment (WG2) លើកទី៣៦ នៅសណ្ឋាគារកាំបូឌីយ៉ាណា។
សំណួរញឹកញាប់
ព័ត៌មានទំនាក់ទំនង
mail
អាស័យដ្ឋានអ៊ីម៉ែល
mao.chansreynak@gmail.com