អគ្គនាយកដ្ឋានកិច្ចការទូទៅ

អគ្គនាយកដ្ឋានកិច្ចការទូទៅ មានតួនាទី និងភារកិច្ចដូចតទៅ៖
- គ្រប់គ្រងការងាររដ្ឋបាលនិងសម្របសម្រួលសកម្មភាពគ្រប់ផ្នែករបស់ក្រសួងនៅថ្នាក់ជាតិ និងរវាងអង្គភាពថ្នាក់ជាតិនិងអង្គភាពថ្នាក់ក្រោមជាតិក្រោមឱវាទ និងអង្គភាពដែលស្ថិតនៅក្រោមអាណាព្យាបាលបច្ចេកទេស
- រៀបចំប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់ជួយសម្រួលដល់ការងារគ្រប់គ្រងរបស់ក្រសួងទាំងថ្នាក់ជាតិនិងទាំងនៅអង្គភាពក្រោមថ្នាក់ជាតិ
- គ្រប់គ្រងយានដ្ឋាននិងយានយន្តរបស់រដ្ឋដែលប្រគល់ជូនក្រសួង ព្រមទាំងធ្វើកម្មវិធីចំណាយនិងបែងចែកប្រេងឥន្ធនៈនិងគ្រឿងបន្លាស់
- ទទួលនិងបែងចែកសម្ភារៈ បរិក្ខារ ជូនដល់បណ្ដាអង្គភាពថ្នាក់ក្រោមជាតិ
- គ្រប់គ្រងមន្ត្រីរាជការនិងភ្នាក់ងារសាធារណៈដែលមិនមែនជាមន្ត្រីរាជការរបស់ក្រសួង ដោយទំនាក់ទំនងជាមួយក្រសួងមុខងារសាធារណៈ និងវាយតម្លៃសេចក្តីត្រូវការក្នុងការបណ្ដុះបណ្ដាល
- រៀបចំការងារបៀវត្ស ប្រាក់កម្រៃផ្សេងៗ និងរបបឧបត្ថម្ភសន្តិសុខសង្គម
- រៀបចំនិងអនុវត្តគោលនយោបាយបណ្ដុះបណ្ដាលដំបូងនឹងបន្តដោយទំនាក់ទំនងជាមួយក្រសួងមុខងារសាធារណៈនិង/ឬធ្វើការអភិវឌ្ឍធនធានមនុស្សដោយសហការជាមួយក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធ
- លើកគម្រោងថវិការបស់ក្រសួងនិងតាមដានរំលឹកអំពីការអនុវត្តថវិកា
- ប្រមូលផ្ដុំគ្រប់គ្រងនិងសម្របសម្រួលរាល់ការចំណាយរបស់ក្រសួងទៅតាមខ្ទង់ជំពូកថវិកា រួមទាំងការងារលទ្ធកម្មសាធារណៈ
- ប្រមូលចំណូលឲ្យបានសមស្របតាមច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំដែលបានកំណត់
- ប្រមូលផ្ដុំសេចក្តីត្រូវការ ធ្វើកម្មវិធីចំណាយ គ្រប់គ្រងការរៀបចំជួសជុលសម្ភារៈ និងបរិក្ខារបស់ក្រសួង
- គ្រប់គ្រងអចលនទ្រព្យ ចលនទ្រព្យ សន្និធិសម្ភារៈ និងធ្វើបញ្ជីសារពើភ័ណ្ឌ
- រៀបចំតាក់តែងសេចក្តីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀតពាក់ព័ន្ធវិស័យឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យាប និងនវានុវត្តន៍ រួមបញ្ចូលទាំងវិស័យសិប្បកម្មនិងទឹកស្អាត
- ស្រាវជ្រាវ ដកស្រង់ ចងក្រង និងផ្សព្វផ្សាយច្បាប់និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត និងសន្ធិសញ្ញាអនុសញ្ញា ឬកិច្ចព្រមព្រៀងអន្តរជាតិ ពាក់ព័ន្ធនឹងវិស័យឧស្សាហកម្ ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍រួមបញ្ចូលទាំងវិស័យសិប្បកម្មនិងទឹកស្អាត
- ណែនាំនិងតាមដានការអនុវត្តច្បាប់និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត និងសន្ធិសញ្ញា អនុសញ្ញា ឬកិច្ចព្រមព្រៀងអន្តរជាតិ ពាក់ព័ន្ធនឹងវិស័យឧស្សាហកម្មវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ រួមបញ្ចូលទាំងវិស័យសិប្បកម្មនិងទឹកស្អាត
- ជាជំនួយការច្បាប់ក្នុងវិស័យឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ រួមបញ្ចូលទាំងវិស័យសិប្បកម្មនិងទឹកស្អាតសម្រាប់ថ្នាក់ដឹកនាំក្រសួងនិងបណ្ដាអង្គភាពក្រោមឱវាទ និងអង្គភាពក្រោមអាណាព្យាបាលបច្ចេកទេសរបស់ក្រសួង
- សម្របសម្រួលដោះស្រាយវិវាទក្នុងដែនសមត្ថកិច្ចរបស់ក្រសួង
- រៀបចំផែនការនិងតាមដានការអនុវត្តផែនការសហប្រតិបត្តិការទ្វេភាគី ពហុភាគី ជាមួយស្ថាប័នជាតិ និងអន្តរជាតិ និងអាស៊ាន ពាក់ព័ន្ធវិស័យឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យានិងនវានុវត្តន៍ រួមបញ្ចូលទាំងវិស័យសិប្បកម្មនិងទឹកស្អាត ដោយសហការជាមួយអង្គភាពជំនាញ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងស្ថាប័ន ពាក់ព័ន្ធជាមួយ នឹងលេខាធិការដ្ឋានអាស៊ាន
- ទទួលអនុវត្តភារកិច្ចផ្សេងទៀតដែលរដ្ឋមន្ត្រីប្រគល់ជូន។
អគ្គនាយកដ្ឋានកិច្ចការទូទៅ មាននាយកដ្ឋានក្រោមឱវាទចំនួន ៥ ដូចខាងក្រោម៖
- នាយកដ្ឋានរដ្ឋបាល
- នាយកដ្ឋានបុគ្គលិក
- នាយកដ្ឋានគណនេយ្យនិងហិរញ្ញវត្ថុ
- នាយកដ្ឋាននីតិកម្ម
- នាយកដ្ឋានផែនការ ស្ថិតិ សហប្រតិបត្តិការ និងការងារអាស៊ាន។