អគ្គនាយកដ្ឋានទឹកស្អាត

អគ្គនាយកដ្ឋានទឹកស្អាតជាសេនាធិការឱ្យក្រសួងក្នុងការគ្រប់គ្រងនិងអភិវឌ្ឍន៍វិស័យទឹកស្អាត ដើម្បីការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតប្រកបដោយគុណភាព សុវត្ថិភាព និរន្តរភាព និងថ្លៃសមរម្យ ក្នុងគោលបំណងចូលរួមលើកកម្ពស់សុខុមាលភាពសាធារណៈនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយបរិយាបន្ន ព្រមទាំងទ្រទ្រង់ដល់ការអភិវឌ្ឍវិស័យសេដ្ឋកិច្ចជាតិនានា។

មានភារកិច្ចសំខាន់ៗរបស់អគ្គនាយកដ្ឋានទឹកស្អាត រួមមាន៖

  • កសាង តាក់តែង និងត្រួតពិនិត្យការអនុវត្តច្បាប់និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត គោលនយោបាយផែនការយុទ្ធសាស្ត្រជាតិ ផែនការមេ ផែនការសកម្មភាព សម្រាប់ដឹកនាំគ្រប់គ្រងវិស័យទឹកស្អាត
  • រៀបចំ តាក់តែង កំណត់ស្តង់ដាបច្ចេកទេសប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងគោលការណ៍ផ្សេងៗ និងអនុវត្ត បញ្ញត្តកម្មបច្ចកេទេស ដើម្បីធានាប្រសិទ្ធភាពនៅក្នុងដំណើរការផ្គត់ផ្គង់ទឹកស្អាត
  • ដឹកនាំ កសាងផែនការរយៈពេលខ្លី មធ្យម និងវែង របស់គ្រប់ប្រតិបត្តិករទឹកស្អាត ដើម្បីសម្រេចឱ្យបានទិសដៅរបស់រាជរដ្ឋាភិបាលលើវិស័យទឹកស្អាត
  • ចាត់តាំងអនុវត្តផែនការសុវត្ថិភាពទឹកធន់នឹងអាកាសធាតុ និងការត្រួតពិនិត្យគុណភាពទឹក
  • ធ្វើបញ្ញត្តកម្មសេដ្ឋកិច្ចនិងសង្គម ដើម្បីធានាការពារផលប្រយោជន៍គ្រប់ភាគីពាក់ព័ន្ធឱ្យមានសមធម៌។

អគ្គនាយកដ្ឋានទឹកស្អាត ផ្តល់សេវាកម្មដូចខាងក្រោម៖

  1. ការផ្តល់លិខិតអនុញ្ញាតផ្តល់សិទ្ធិសិក្សាសមិទ្ធិលទ្ធភាពគម្រោងធ្វើអាជីវកម្មផ្គត់ផ្គង់ទឹកស្អាត
  2. ការផ្តល់អាជ្ញាបណ្ណធ្វើអាជីវកម្មផ្គត់ផ្គង់ទឹកស្អាត
  3. ការផ្តល់វិញ្ញាបនបត្រអនុញ្ញាតដំណើរការផ្គត់ផ្គង់ទឹកស្អាត

អគ្គនាយកដ្ឋានទឹកស្អាតមាននាយកដ្ឋានក្រោមឱវាទចំនួន៥ (ប្រាំ) ដូចខាងក្រោម៖

  • នាយកដ្ឋានសរុបនិងព័ត៌មាន
  • នាយកដ្ឋានផែនការនិងគ្រប់គ្រងទិន្នន័យ
  • នាយកដ្ឋានគោលនយោបាយទឹកស្អាត
  • នាយកដ្ឋានបច្ចេកទេសនិងគ្រប់គ្រងគម្រោង
  • នាយកដ្ឋានបញ្ញត្តកម្មទឹកស្អាត

សមិទ្ធផល

ប្រតិបត្តិករផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតនៅទូទាំងប្រទេសមានសរុបចំនួន៤១៨ ដែលក្នុងនោះមានរដ្ឋាករទឹកសាធារណៈចំនួន១១ រួមមាន រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ រដ្ឋាករទឹកស្វយ័តសៀមរាប រដ្ឋាករទឹកស្ទឹងត្រែង រដ្ឋាករទឹកបាត់ដំបង រដ្ឋាករទឹកកំពង់ចាម រដ្ឋាករទឹកក្រុងស្ទឹងសែន រដ្ឋាករទឹកកំពត រដ្ឋាករទឹកមណ្ឌលគិរី រដ្ឋាករទឹកពោធិ៍សាត់ រដ្ឋាករទឹកស្វាយរៀង រដ្ឋាករទឹកស្ទោង-តាំងក្រសាំង និងប្រតិបត្តិករឯកជន ចំនួន៤០៧។

ក្នុងឆ្នាំ២០២៣ ប្រតិបត្តិករទាំងអស់បានផលិតនិងផ្គត់ផ្គង់ទឹកស្អាតសរុបចំនួនប្រមាណ ៤៦១ លានម៉ែត្រគូប ជូនអតិថិជនចំនួន ១ ៣០៧ ៨១០ តំណ ដែលស្មើប្រជាជនប្រមាណ ៦,៥ លាននាក់ នៅទូទាំងប្រទេស បានទទួលទឹកស្អាតប្រើប្រាស់ពីប្រព័ន្ធបណ្តាញទឹកស្អាត។

សំណួរញឹកញាប់

ព័ត៌មានទំនាក់ទំនង

phone

លេខទូរស័ព្ទ

(+855) 89 960 307

send

តេឡេក្រាម

(+855) 89 960 307

mail

អាស័យដ្ឋានអ៊ីម៉ែល

misti.gdwat@gmail.com

ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

location_on ៤៥ មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ, ១២០២០៣

© 2024 រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

    • telegram
    • tiktok
    • instagram
    • chatbot
    គោលការណ៍​ឯកជនភាព