ឯកឧត្តម​កិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ចុះពិនិត្យ​និងណែនាំផ្ទាល់បញ្ហាទំនប់ស្ទាក់ទឹកទី២ ខេត្តព្រះសីហនុ ត្រូវបានទឹកហូរច្រោះដាច់

ឯកឧត្តម​កិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ចុះពិនិត្យ​និងណែនាំផ្ទាល់បញ្ហាទំនប់ស្ទាក់ទឹកទី២ ខេត្តព្រះសីហនុ ត្រូវបានទឹកហូរច្រោះដាច់

ឯកឧត្តម​កិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ចុះពិនិត្យ​និងណែនាំផ្ទាល់បញ្ហាទំនប់ស្ទាក់ទឹកទី២ ខេត្តព្រះសីហនុ ត្រូវបានទឹកហូរច្រោះដាច់

ដោយសារទំនប់ស្ទាក់ទឹកទី២ របស់ក្រុមហ៊ុន អាន កូ វ៉ធើរ សឹបផ្លាយ ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ត្រូវបានទឹកហូរច្រោះដាច់ កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣ វេលាម៉ោងប្រមាណ ១៧:០0 នាទីល្ងាច, នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានដឹកនាំប្រតិភូក្រសួង រួមជាមួយអជ្ញាធរខេត្ត​ តំណាងដោយ​ឯកឧត្តម​ គួច​​ ចំរើន​ អភិបាលនៃគណៈអភិបាលខេត្ត​ព្រះសីហនុ​ ចុះពិនិត្យស្ថានភាពផ្ទាល់ និងពិភាក្សាជាមួយរដ្ឋបាលខេត្ត និងមន្ទីរ/អង្គភាពជំនាញពាក់ព័ន្ធ​ ដើម្បីផ្តល់នូវវិធានការដោះស្រាយជូនក្រុមការ​ងារ​ដែលពាក់ព័ន្ធយកទៅអនុវត្ត ដើម្បីគ្រប់គ្រង និងស្តារស្ថានភាពផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋក្នុងក្រុងព្រះសីហនុ ឱ្យបានត្រឡប់មកប្រក្រតីភាពឡើង​វិញឱ្យបានឆាប់បំផុត។​ ក្នុងនោះ​

ក្នុងនោះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី បានគាំទ្រដល់វិធានការរបស់ក្រុមការងារដែលបានដាក់​ចេញ និងបានណែនាំបន្ថែមឱ្យក្រុមហ៊ុន អាន កូ វ៉ធើរ សឹបផ្លាយ ត្រូវខិតខំប្រមូលកំលាំងសរុប និងមធ្យោ​បាយ​សរុបដើម្បីអនុវត្តសកម្មភាពការងារដែលបានដាក់ចេញ មួយចំនួនដូចខាងក្រោម ដើម្បីអាចផ្គត់ផ្គង់ទឹកស្អាតជូនដល់ប្រជាពលរដ្ឋឱ្យបានគ្រប់គ្រាន់ឡើងវិញ៖

- ត្រូវធ្វើការជួសជុលខ្នងទំនប់ទី៣ ឱ្យបានលឿនបំផុត

- ធ្វើ​ការជួសជុល និងបិទភ្ជិតទំនប់ទី២ ឡើងវិញអោយបានទាន់ពេលវេលា- ត្រូវធ្វើការតម្លើងស្ថានីយបូមទឹកឆៅបណ្តោះអាសន្នថ្មី និងប្រព័ន្ធអគ្គិសនី ឱ្យបានឆាប់ ដើម្បីអាចដំណើរ​ការ​រោងចក្រប្រព្រឹត្តកម្មទឹកស្អាតទី៣ សម្រាប់ផ្គត់ផ្គង់ទឹកស្អាតឱ្យបានតាម​តម្រូវការ​ប្រើប្រាស់- ធ្វើការជួសជុសស្ថានីយបូមទឹកឆៅ និងប្រព័ន្ធអគ្គិសនីដែលបានខូចឡើងវិញ-រៀបចំ​ស្ថានីយបូម​ទឹកឆៅ ដោយយកទឹកពីទំនប់ទី១ (សម្រាប់ត្រៀមបំរុង ដើម្បីធានានិរន្តរភាពនៃការផ្គត់ផ្គង់ទឹក)- និងត្រូវរៀបចំ​វិធានការការពារទំនប់ ដោយសាងសង់ជាទំនប់បង្ហៀរ​ ដេីម្បីធានាសុវត្ថិភាព​ និងភាពរឹងមាំរបស់ទំនប់តទៅមុខទៀត​ ។