ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ជួបឯកឧត្តម ឯកអគ្គរដ្ឋទូតសាធារណរដ្ឋអ៊ីស្លាម ប៉ាគីស្ថានប្រចាំកម្ពុជា

ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ជួបឯកឧត្តម ឯកអគ្គរដ្ឋទូតសាធារណរដ្ឋអ៊ីស្លាម ប៉ាគីស្ថានប្រចាំកម្ពុជា

ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ជួបឯកឧត្តម ឯកអគ្គរដ្ឋទូតសាធារណរដ្ឋអ៊ីស្លាម ប៉ាគីស្ថានប្រចាំកម្ពុជា

ក្នុងជំនួបសម្តែងការគួរសមនិងពិភាក្សាការងារ រវាងឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយឯកឧត្តម Zaheeruddin Babar Thaheem ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអ៊ីស្លាម ប៉ាគីស្ថាន ប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ដៃគូសន្ទនា បានផ្តោតជាសំខាន់ទៅលេីកិច្ចពង្រឹងទំនាក់ទំនងបន្ថែមលេីវិស័យពាក់ព័ន្ធមួយចំនួន ជាពិសេស លេីវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ដែលនឹងខិតខំឲ្យមានការចុះអនុស្សរណ:យោគយល់គ្នានាពេលខាងមុខ ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានសម្តែងនូវការស្វាគមន៍ និងចាត់ទុកបេសកកម្មកាទូតរបស់ឯកឧត្តម Zaheeruddin Babar នៅកម្ពុជា នឹងបានពង្រឹងថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យជាសក្តានុពលនៃប្រទេសទាំងពីរ រួមមានវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលប្រទេសប៉ាគីស្ថាន មានការរីកចម្រើនលើវិស័យនេះ និងវិស័យបច្ចេកវិទ្យាបង្កាត់ពូជស្រូវ និងពូជធញ្ញជាតិដ៏ទៃទៀត ឲ្យស្របតាមស្ថានភាពដី ទីតាំងភូមិសាស្ត្រ រដូវកាល ក៏ដូចជាការប្រែប្រួលអាកាសធាតុនាពេលបច្ចុប្បន្ន ហើយដែលកម្ពុជាមានការផលិតច្រើនសម្រាប់បម្រើទីផ្សារក្នុងស្រុកនិងការនាំចេញ។កត្តានេះ នឹងជួយជុំរុញឲ្យមានការវិនិយោគ សម្រាប់ការផលិត ឬការនាំចេញពីកម្ពុជា ជាពិសេសសម្រាប់ផលិតជាម្ហូបហាឡាល (Halal) សម្រាប់សាសនិអ៊ីស្លាម ។

ឯកឧត្តមឯកអគ្គរដ្ឋទូតប៉ាគីស្ថាន Zaheeruddin Babar Thaheem បានសម្តែងនូវការពេញចិត្តចំពោះការបំពេញបេសកកម្មការទូតនៅកម្ពុជា ហើយមានការចាប់អារម្មណ៌ខ្លាំងចំពោះកិច្ចជុំរុញទំនាក់ទំនងជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលឯកឧត្តមចាត់ទុកជាក្រសួងដ៏មានសារ:សំខាន់ ។ ឯកឧត្ដមនឹងខិតខំធ្វើយ៉ាងណាឲ្យប្រទេសទាំងពីរឈានទៅចុះអនុស្សរណ:យោគយល់គ្នា លើវិស័យ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នាពេលខាងមុខ ដើម្បីឲ្យកិច្ចសហប្រតិបត្តិការលើវិស័យនេះ ទទួលបានផលប្រយោជន៍ទៅវិញទៅមកនិងរីកចម្រើនទៅមុខជាលំដាប់ ។