ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ ជួប​ឯកឧត្ដម​ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំកម្ពុជា​ ដែល​នឹង​ចប់​អណត្តិ​

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ ជួប​ឯកឧត្ដម​ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំកម្ពុជា​ ដែល​នឹង​ចប់​អណត្តិ​

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ ជួប​ឯកឧត្ដម​ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំកម្ពុជា​ ដែល​នឹង​ចប់​អណត្តិ​

នៅរសៀលថ្ងៃទី​ ១៦​ ខែ​ធ្នូ​ ឆ្នាំ​២០២២​ ឯកឧត្ដម​កិត្តិសេដ្ឋាបណ្ឌិត​ ចម​ ប្រសិទ្ធ​ ទេសរដ្ឋមន្រ្តី​ រដ្ឋមន្រ្តី​ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​និងនវានុវត្តន៍​ បានទទួលជួប​ឯកឧត្ដម​ Pablo Kang ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំកម្ពុជា​ ដែល​នឹងចប់អណត្តិនាពេលខាមុខ​ ដេីម្បីសម្តែងការគួរសម​ ជម្រាប​លា​ និងពិភាក្សាការងារ​ នៅទីស្តីការក្រសួង​ ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ បានសម្តែងការស្វាគមន៍​ និងវាយតម្លៃ​ខ្ពស់​ចំពោះបេសកកម្មកាទូតរបស់ឯកឧត្តម​Pablo Kang រយៈ​ពេល​ ៣ឆ្នាំ​នៅកម្ពុជា​ ក្នុង​ការ​ពង្រឹង​ទំនាក់ទំនង​ និង​កច្ចសហការយ៉ាងល្អប្រសេីរ​ ។ ក្នុង​នោះ​ជាមួយក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ តាមរយៈអង្គការ​ 3i​ (ទ្រី​អាយ)​ អូស្ត្រាលី​ បានដេីរតួរយ៉ាងសំខាន់លេីវិស័យទឹកស្អាត​ ។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ ក៏បាន​ថ្លែង​អំណរគុណ​ យ៉ាង​ជ្រាលជ្រៅ​ដល់ប្រទេស​អូស្ត្រាលី​ ដែល​បានរួម​ចំណែក​យ៉ាង​សកម្ម​ក្នុងដំណេីរការស្វែង

រក​សន្តិភាពនៅកម្ពុជា​ ការផ្តល់​ជំនួយអភិវឌ្ឍ​ ជំនួយ​បច្ចេកទេស​ និងការអភិវឌ្ឍន៍វិស័យហេដ្ឋាររចនាសម្ព័ន្ធជនបទ​ ជាដេីម​ តាមរយៈ​អង្គការនានារបស់អូស្ត្រាលី​ រួមមានដូចជា៖​Ausaid និង​ ទ្រី​អាយ​ (3i)​ ជាដេីម​ ហេីយនៅពេលថ្មីៗនេះ​ ប្រទេស​ទាំង​ពីរ​​ ទេីបដាក់ចេញនូវកម្មវិធីភាពជាំដៃគូ​កម្ពុជា​-អូស្ត្រាលី​ សម្រាប់​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​ប្រកបដោយ​ភាព​ធន់​ (CAP-RED) ដោយមានការគាំទ្រមូលនិធិពីប្រទេសអូស្តាលី​មានរយៈពេល៥ឆ្នាំ​ ហេីយបានធ្វេីការជាសំខាន់លេីសរសរស្តម្ភចំនួន៣​ គឺៈកសិកម្ម​ ពាណិជ្ចកម្ម​ វិនិយោគ​ និងសេវា​រចនាសម្ព័ន្ធ​ ។

ឯកឧត្ដម​ Pablo Kang ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំកម្ពុជា​ដែល​នឹង​ចប់​អណត្តិ​នាពេលខាងមុខ​ បានវាយតម្លៃខ្ពស់​ និងថ្លែងអំណរ​គុណ​ចំពោះកិច្ចសហការដ៏ល្អប្រសេីរពីគ្រប់​ភាគី​ពាក់ព័ន្ធ​កម្ពុជា​ ដែល​ធ្វើឲ្យ​ការ​បំពេញ​បេសកកម្ម​របស់​ឯកឧត្តម​សម្រេចបានជោគ​ជ័យ​ ។ ក្នុងនោះ​ជាមួយ​ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ យេីងបានសហ​ការលេីវិស័យជាច្រេីន​ ដូចជា៖វិស័យ​ទឹកស្អាត​ ការអភិវឌ្ឍន៍វិស័យសហគ្រាសធុនតូច​ និងមធ្យម​ និងហេដ្ឋារចនាសម្ព័ន្ធគុណភាព ។ ល ។

ដោយសារបញ្ហាទឹកស្អាត​ ជាកត្តាអាទិភាព​ដេីម្បីសម្រេចបានតាមគោលដៅអភិវឌ្ឍសម្រាប់ឆ្នាំ២០២៥​ និង២០៣០​ ដៃគូសន្ទនា​ បានពិភាក្សាផ្តោតជាសំខាន់លេីវិស័យនេះ​ ដោយឯកឧត្តម​កិត្តិសេដ្ឋាបណ្ឌិត​ ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ សង្ឃឹម​ថា៖ឯកអគ្គរដ្ឋទូត​ថ្មី​អូស្ត្រាលី​ នឹងបន្ត​កិច្ចសហការលេីវិស័យទឹកស្អាតនេះ​ និងវិស័យពាក់ព័ន្ធនានា​ រួមទាំងការ​វិនិយោគ​ ដែល​ឯកឧត្តម​កិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ បានផ្តល់សារៈសំខាន់ទៅលេីការវិនិយោគ​ ផ្នែក​បច្ចេកវិទ្យា​ជាន់​ខ្ពស់​ (Hi-Tech investment) ផ្នែក​អេឡិចត្រូនិក​ និងយានយន្ត​ដេីរដោយថាមពលអគ្គិសនី​ ជាដេីម​ ។