អស់រយៈពេលជាង ១៨ ខែកន្លងមកនេះ ក្រសួង-ស្ថាប័នពាក់ព័ន្ធបានចូលរួមអនុវត្ត “យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ” ប្រកបដោយស្មារតីបុរេសកម្ម និងការទទួលខុសត្រូវខ្ពស់ ដែលញ៉ាំងឱ្យសម្រេចបានលទ្ធផលគួរជាទីមោទនៈ។
គិតត្រឹមថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ មានបងប្អូនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធចំនួន ៨០.៤២១នាក់បានស្នើសុំចុះឈ្មោះ ដោយក្នុងនោះ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលចុះឈ្មោះជាកម្មករ-និយោជិតមានចំនួន ៣.២៤៦ សហគ្រាសធុនមីក្រូចំនួន ១.៧៧៣ និងបុគ្គលស្វ័យនិយោជន៍ចំនួន ៧៥.៤០១។
យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺជាឧបករណ៍យុទ្ធសាស្ត្រដ៏សំខាន់របស់រាជរដ្ឋាភិបាលដែលបានផ្តោតលើការលើកកម្ពស់លទ្ធភាព និងប្រសិទ្ធភាពនៃការធ្វើសមាហរ័ណអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធទៅជាអ្នកសេដ្ឋកិច្ចក្នុងប្រព័ន្ធប្រកបដោយចីរភាព និងអាចចូលរួមចំណែកយ៉ាងសកម្មក្នុងកំណើនសេដ្ឋកិច្ចជាតិ។
ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍
៤៥ មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ, ១២០២០៣
© 2024 រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍