អំពូលសូឡាចល័តចំនួន ១.០០០ គ្រឿង ដែលជាអំណោយសប្បុរសពី ឯកឧត្តម រដ្ឋមន្ត្រី ហែម វណ្ណឌី និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ត្រូវបានប្រគល់ជូន ឯកឧត្តមមេបញ្ជាការកងទ័ពដែលឈរជើងការពារតំបន់ប្រាសាទព្រះវិហារ និងតំបន់ព្រំដែនក្នុងខេត្តឧត្តរមានជ័យ។
ប្រព័ន្ធសូឡាចល័តទាំងនេះនឹងបម្រើដល់តម្រូវការចាំបាច់របស់កងទ័ពជួរមុខ រួមទាំងការសាកថ្មទូរសព្ឌ និងឧបករណ៍ទំនាក់ទំនង និងការបំភ្លឺ ពិសេសក្នុងលេណដ្ឋាន។
ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍
៤៥ មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ, ១២០២០៣
© 2024 រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍