នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធាន គណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាល ចូលរួមកិច្ចប្រជុំជំនួយការគណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភា និងឥស្សរជនបច្ចេកទេសនៃក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីពិនិត្យពិភាក្សាលើប្រធានបទអំពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ សម្រាប់សមាជរដ្ឋសភា និងព្រឹទ្ធសភានាពេលខាងមុខ។
សមាជរដ្ឋសភា និងព្រឹទ្ធសភា ដែលគ្រោងរៀបចំនៅថ្ងៃទី២-៣ ខែមិថុនា ឆ្នាំ២០២៥ នឹងផ្តោតលើប្រធានបទសំខាន់ៗចំនួន៣គឺ ប្រព័ន្ធគាំពារសង្គម សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងវិស័យកសិកម្ម។
ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍
៤៥ មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ, ១២០២០៣
© 2024 រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍