សេចក្តីជូនដំណឹងជាការប្រញាប់ ស្តីពីការប្រឡងប្រជែងសិស្ស និស្សិត និងបញ្ញវន្ត ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សម្រាប់ឆ្នាំ២០២១

សេចក្ដីជូនដំណឹង ថ្ងៃសុក្រ, ទី10 ខែ កញ្ញា ឆ្នាំ 2021

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានសេចក្តីរីករាយសូមជូនដំណឹងដល់សិស្ស និសិ្សត បញ្ញវន្ត និងសាធារណជន ឱ្យបានជ្រាបថា៖ ក្រសួងនឹងធ្វើការប្រឡងប្រជែងជ្រើសរើសចូលបម្រើការងារជាមន្រ្តីរាជការក្នុងក្របខណ្ឌក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សម្រាប់ឆ្នាំ២០២១នេះ ចំនួន៨០កន្លែង សម្រាប់ក្របខណ្ឌប្រភេទ ក ដើម្បីបំពេញការងារនៅទីស្តីការក្រសួង និងមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍រាជធានីខេត្ត។ ការប្រឡងប្រជែងជ្រើសរើសចូលបម្រើការងារនេះ នឹងត្រូវចែកចេញជាពីរផ្នែកគឺ ការប្រឡងជ្រើសរើសសម្រាប់ក្របខណ្ឌទូទៅ និងការប្រឡងជ្រើសរើសសម្រាប់ក្របខណ្ឌពិសេស។ សូមចុចលើតំណសម្រាប់ទទួលបាន៖


  • ១. ព័ត៌មានលម្អិត [ឯកសារ]
  • ២. ទាញយកពាក្យសុំចុះឈ្មោះប្រឡងក្របខណ្ឌទូទៅ [ឯកសារ]
  • ៣. ទាញយកពាក្យសុំចុះឈ្មោះប្រឡងក្របខណ្ឌពិសេស [ឯកសារ]
  • ៤. លក្ខខណ្ឌ និងព័ត៌មានសម្រាប់ការប្រឡងជ្រើសរើសក្របខណ្ឌពិសេសនៅ ឧ.វ.ប.ន. [ឯកសារ]
  • ៥. លក្ខខណ្ឌ និងព័ត៌មានសម្រាប់ការប្រឡងជ្រើសរើសក្របខណ្ឌទូទៅនៅ ឧ.វ.ប.ន. [ឯកសារ]
ដោយ: អគ្គនាយកដ្ឋានកិច្ចការទូទៅ

ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

location_on ៤៥ មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ, ១២០២០៣

© 2024 រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

    • telegram
    • tiktok
    • instagram
    • chatbot
    គោលការណ៍​ឯកជនភាព