home chevron_right chevron_right chevron_right

ឯកឧត្តម ហែម វណ្ណឌី ទទួលជួបពិភាក្សាការងារជាមួយប្រធានធនាគារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធអាស៊ី ដើម្បីជំរុញគម្រោងអភិវឌ្ឍន៍វិស័យទឹកស្អាត

ព័ត៌មាន និងព្រឹត្តិការណ៍ ថ្ងៃសុក្រ, ទី03 ខែ មេសា ឆ្នាំ 2026

រាជធានីភ្នំពេញ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបគណៈប្រតិភូធនាគារ​អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ដឹកនាំដោយលោកជំទាវ Zou Jiayi អគ្គនាយក និងជាប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារ AIIB ដើម្បីពិភាក្សាការពង្រឹងកិច្ចសហការលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងអាទិភាពអភិវឌ្ឍន៍នៅកម្ពុជា។

កិច្ចពិភាក្សាអាហារថ្ងៃត្រង់នេះបានផ្តោតលើគម្រោងសហប្រតិបត្តិការផ្តល់ហិរញ្ញប្បទានដែលកំពុងអនុវត្ត និងគម្រោងសក្តានុពល ជាពិសេសគម្រោងអភិវឌ្ឍន៍ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតទីប្រជុំជនប្រកបដោយនិរន្តរភាព (USWSDP) ដែលមានគោលដៅពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត និងគាំទ្រគោលដៅសម្រេចសកលកម្មសេវាទឹកស្អាតនៅត្រឹមឆ្នាំ២០៣០។

ភាគីទាំងពីរក៏បានពិភាក្សាឱកាសសហការ ក្រោមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ ឆ្នាំ២០២៦២០២៨ រួមទាំងឱកាសទទួលបានហិរញ្ញប្បទានបន្ថែម និងគម្រោងថ្មីៗ ដើម្បីពង្រីកវិសាលភាពហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត បង្កើនភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងពង្រឹងសមត្ថភាពស្ថាប័ន។

កិច្ចពិភាក្សាអាហារថ្ងៃត្រង់នេះបង្ហាញពីភាពជាដៃគូដ៏រឹងមាំរវាងកម្ពុជា និងធនាគារ AIIB ក្នុងការជំរុញការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងបរិយាបន្ន។

common.relatedNews

    • telegram
    • tiktok
    • instagram
    • chatbot