យុទ្ធនាការផ្សព្វផ្សាយការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ភ្ជាប់ការតាំងបបង្ហាញផលិតផលរបស់ផលិតករក្នុងខេត្តកំពត

ព័ត៌មាន និងព្រឹត្តិការណ៍ ថ្ងៃអាទិត្យ, ទី29 ខែ មីនា ឆ្នាំ 2026

ក្រុងកំពត ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ — លេខាធិការដ្ឋាននៃគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ សហការជាមួយរដ្ឋបាលខេត្តកំពត បានរៀបចំយុទ្ធនាការផ្សព្វផ្សាយការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅក្នុងភូមិសាស្ត្រខេត្តកំពត ក្រោមកិច្ចសហការគាំទ្រពីអង្គការអន្តរជាតិខាងការងារ (ILO) ។  យុទ្ធនាការមានការចូលរួមពីអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ប្រមាណ៣០០នាក់ ដោយមានការរៀបស្តង់ផ្សព្វផ្សាយអំពីអត្ថប្រយោជន៍សម្រាប់អ្នកសេដ្ឋក្រៅប្រព័ន្ធ និងស្តង់តាំងបបង្ហាញផលិតផលសិប្បកម្ម សហគ្រាសធុនតូច និងមធ្យមរបស់ខេត្តកំពត។

យុទ្ធនាការនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្កើនការយល់ដឹងអំពីការគាំទ្រ និងអត្ថប្រយោជន៍ជាច្រើនដែលរាជរដ្ឋាភិបាល និងដៃគូ រួមទាំងវិស័យឯកជន បាននិងកំពុងបន្តរៀបចំជូនដល់បងប្អូនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសម្របសម្រួលឱ្យពួកគាត់មានលទ្ធភាពទទួលបានឱកាសសេដ្ឋកិច្ចផ្លូវការ។ យុទ្ធនាការក៏បានជំរុញលើកទឹកចិត្តឱ្យមានការផ្សព្វផ្សាយការចុះឈ្មោះជាបណ្តាញពីម្នាក់ទៅម្នាក់ផងដែរ។

common.relatedNews

    • telegram
    • tiktok
    • instagram
    • chatbot