គណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធបានបើកកិច្ចប្រជុំនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ ២០២៤ នៅទីស្តីការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីពិភាក្សាបញ្ចប់សេចក្តីព្រាងអនុក្រឹត្យ សម្រាប់ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធលើថ្នាលឌីជីថលដោយស្ម័គ្រចិត្ត។
កិច្ចប្រជុំបានប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងមានការចូលរួមពីតំណាងក្រសួង-ស្ថាប័ន វិស័យឯកជន និងសមាគមធុរកិច្ចនានា ដើម្បីកែសម្រួលខ្លឹមសារនៃសេចក្តីព្រាងអនុក្រឹត្យនេះ ដោយផ្តោតលើការចុះឈ្មោះអ្នកប្រកបរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសហគ្រាសធុនមីក្រូ ដើម្បីសម្រួលការផ្តល់អត្តសញ្ញាណ និងការទទួលស្គាល់សម្រាប់ពួកគេ។
រាជរដ្ឋាភិបាលកម្ពុជាបានអនុម័តឱ្យប្រើប្រាស់ថ្នាលឌីជីថលថ្មីមួយ ដែលត្រូវបានរៀបចំឡើង ដើម្បីគាំទ្រដល់ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធដោយស្ម័គ្រចិត្ត។ ថ្នាលឌីជីថលនេះនឹងផ្តល់ការទទួលស្គាល់ ដែលអាចលើកកម្ពស់វិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យរួមចំណែកកាន់តែខ្ពស់ដល់សេដ្ឋកិច្ចជាតិ។ គណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក៏ទទួលបានការអនុញ្ញាតិពីរាជរដ្ឋាភិបាលឱ្យរៀបចំអនុក្រឹត្យ និងយុទ្ធនាការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធផងដែរ។
ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍
៤៥ មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ, ១២០២០៣
© 2024 រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍