
ដើម្បីលើកទឹកចិត្ត និងសម្រួលដល់ដំណើរការស្នើសុំអាជ្ញាបណ្ណប្រើសញ្ញាចុះបញ្ជីផលិតផល (ច.ប.ផ.) ក្រសួងឧស្សាហម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានរៀបចំយុទ្ធនាការផ្សព្វផ្សាយជំរុញការស្នើសុំអាជ្ញាបណ្ណ ច.ប.ផ. ដល់ក្រុមហ៊ុនផលិត ក្រុមហ៊ុននាំចូលទំនិញ និងធុរជនទាំងអស់ ដែលយុទ្ធនាការនេះដំណើរការពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦។