លិខិតអញ្ជើញសម្រាប់ក្រុមហ៊ុនដេញថ្លៃ

សេចក្ដីជូនដំណឹង ថ្ងៃចន្ទ, ទី10 ខែ វិច្ឆិកា ឆ្នាំ 2025

រាជរដ្ឋាភិបាលកម្ពុជា បានស្នើសុំហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដើម្បីអនុវត្តកម្មវិធីវិនិយោគក្រុងស្អាត ធន់ និងមានសុវត្ថិភាពទឹក ជំហានទី១ (Tranche 1) ។ រាជរដ្ឋាភិបាលមានបំណងប្រើប្រាស់ហិរញ្ញប្បទាននេះដើម្បីជ្រើសរើសទីប្រឹក្សាជាតិ និងអន្តរជាតិដើម្បីគាំទ្រដល់ការអនុវត្តសកម្មភាពនានាសំដៅសម្រេចឲ្យបានតាមគោលបំណងទី៣ ដែលផ្តោតលើការកែលម្អសេវាផ្គត់ផ្គង់ទឹកស្អាតក្នុងទីក្រុងប្រកបដោយភាពធន់។

រាជរដ្ឋាភិបាលកម្ពុជាតាមរយៈ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) សូមអញ្ជើញក្រុមហ៊ុនដែលមានសិទ្ធិចូលរួមអ្នកដេញថ្លៃ ដាក់ពាក្យដេញថ្លៃដោយបិតជិត សម្រាប់ការងារសាងសង់ និងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្នុងខេត្តកំពង់ចាម (ដែលរួមមានការសាងសង់ស្ថានីយបូមទឹកឆៅ រោងចក្រប្រព្រឹត្តិកម្ម,​ បណ្តាញផ្គត់ផ្គង់ទឹកស្អាត និងអាងស្តុកទឹក) ដូចមានចែងក្នុងសេចក្ដីប្រកាសដេញថ្លៃដូចខាងក្រោម៖

common.relatedNews

    • telegram
    • tiktok
    • instagram
    • chatbot