ឯកឧត្តម ហែម វណ្ណឌី ទទួលជួបសំណេះសំណាលជាមួយជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលជប៉ុន MEXT ឆ្នាំ២០២៥

ព័ត៌មាន និងព្រឹត្តិការណ៍ ថ្ងៃព្រហស្បតិ៍, ទី27 ខែ មីនា ឆ្នាំ 2025

នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបសំណេះសំណាលជាមួយជ័យលាភីអាហារូបករណ៍ MEXT ឆ្នាំ២០២៥ ដែលនឹងចាកចេញទៅសិក្សានៅប្រទេសជប៉ុន នាថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ ខាងមុខ។ 

តបតាមសំណើរបស់ក្រុមជ័យលាភីអាហារូបករណ៍នេះ ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនអំពីអាណត្តិកិច្ចរបស់ក្រសួង និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ដោយផ្តោតលើឧស្សាហូបនីយកម្ម និងកំណើនសេដ្ឋកិច្ចដែលផ្អែកលើនវានុវត្តន៍។ ឯកឧត្តមបានណែនាំក្រុមជ័យលាភីអំពីការរស់នៅ និងការសិក្សានៅក្នុងប្រទេសជប៉ុន ព្រមទាំងបានលើកទឹកចិត្តឱ្យពួកគេចេះគ្រប់គ្រងខ្លួនឯង និងទាញយកអត្ថប្រយោជន៍អតិបរមាពីឱកាសនៃការសិក្សានេះ។

អាហារូបករណ៍ MEXT ឆ្នាំ២០២៥ បានជ្រើសរើសជ័យលាភីពីកម្ពុជាចំនួន ៣១នាក់ ដែលក្នុងនោះ ៩នាក់នឹងសិក្សាកម្រិតស្រាវជ្រាវ ២នាក់កម្រិតបរិញ្ញាបត្រ ១០នាក់ កម្រិតមធ្យមសិក្សាបច្ចេកទេស និង ១០នាក់កម្រិតបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។

ដោយ: ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានទាក់ទង

ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

location_on ៤៥ មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ, ១២០២០៣

© 2024 រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

    • telegram
    • tiktok
    • instagram
    • chatbot
    គោលការណ៍​ឯកជនភាព